ក្រុមហ៊ុន HTC មាន​គម្រោង​បញ្ចេញ​ទូរស័ព្ទ HTC Butterfly ជំនាន់​ទី​ពីរ​

, , Leave a comment

​ប្រិយមិត្ត​ប្រហែលជា​ធ្លាប់​បានឮ​រួចមកហើយ​ថា HTC Butterfly ជា​ទូរស័ព្ទ​ទំនើប​អេក្រង់ 5-inch Full-HD ទីមួយ​របស់​ពិភពលោក ហើយ​តាមរយៈ​ទូរស័ព្ទ​មួយ​នេះ​បានធ្វើ​ឲ្យ​មុខមាត់​របស់​ក្រុមហ៊ុន HTC ដែលជា​ក្រុមហ៊ុន​តៃវ៉ាន់​មួយ​នេះ​កាន់​តែមាន​ភាព​ល្បី ល្បាញ​ថែម​មួយកម្រិត​ទៀត ។​ក្រៅពី​ទូរស័ព្ទ HTC Butterfly ក៏​នៅមាន​ទូរស័ព្ទ​ទំនើប​ថ្មីៗ​ទៀត​របស់​ក្រុមហ៊ុន​ដែល​អាច​ទាញ​ចំណាប់អារម្មណ៍​អតិថិជន​របស់ខ្លួន ដែលមាន​ស្រាប់​ក៏​ជា​សាធារណជន​ទូទៅ ព្រោះថា​កាលពី​ចុងខែ​កុម្ភៈ​កន្លងទៅនេះ​ក្រុមហ៊ុន​បានប្រកាស​ចេញ​ទូរស័ព្ទ​ទំនើប HTC One ដែល​មក​ជាមួយនឹង​រូបរាង និង​លក្ខណសម្បត្តិ​បច្ចេកទេស​ពិសេសៗ​ជាច្រើន និង​គួរ​ឲ្យ​ទាក់ទាញ​បំផុត ។

 

បើ​យោងតាម​ប្រសាសន៍​នាយក​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន HTC លោក Ben Ho បាន​ឲ្យ​ដឹងថា «​ក្រុមហ៊ុន​របស់លោក​នឹង​ប្រកាស​ចេញ​ទូរស័ព្ទ​ទំនើប​មួយ​ម៉ូ​ដែល​ទៀត​នៃ​ខ្សែស្រឡាយ HTC Butterfly» ប៉ុន្តែ​លោក​មិនទាន់បាន​បង្ហើប​ឲ្យ​ដឹង​ពី​កាលបរិច្ឆេទ​ពិតប្រាកដ​នៅឡើយ​ទេ ។ ដោយសា​តែ​តម្រូវការ​នៃ​ទូរស័ព្ទ HTC Butterfly មាន​ចំនួន​ច្រើន បាន​ជំរុញ​ឲ្យ HTC សម្រេចចិត្ត​ផលិត​ទូរស័ព្ទ​ទំនើប​ដែលមាន​អេក្រង់​ធំៗ ។​

29 (2) 29 (1)

 

Leave a Reply

(*) Required, Your email will not be published