រួមរក្ស​ជាមួយ​ប្រពន្ធ​មួយថ្ងៃៗ​៣​ទៅ​៤​ដង ហើយ​បន្ត​រំលោភ​ក្មួយ​ស្រី​បង្កើត​អាយុ​១១ ឆ្នាំ​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង  ៖ បុរស​ល្មោភកាម​ម្នាក់​ត្រូវ​ប្រពន្ធ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៣​បន្ទាប់ពី​បាន​ចាប់រំលោភ​ក្មួយ​ស្រី​បង្កើត​អាយុ​១១ ឆ្នាំ កាលពី​វេលា​ម៉ោង​ទៀបភ្លឺ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៣ ត្រូវ​ប្រពន្ធ​ទាន់​ក៏​កើតរឿង​ទាស់ទែង​គ្នា​រួចមក ហើយ​ជនសង្ស័យ​ជា​មនុស្ស​ល្មោភកាម សូម្បី​ប្រពន្ធ​ក៏​ទ្រាំ​នឹង​ប្ដី​លែង​បានដែរ ព្រោះ​មួយ​យប់ៗ​គាត់​រួមរក្ស​៣​ទៅ​៤​ដង​មិនដែល​ខាន​ឡើយ​។​

 

​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ នី អឿន អាយុ​៤៦​ឆ្នាំ​រស់នៅក្នុង​ស្រុក​បរិ​បូ​ណ៌ កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៣ ឈ្មោះ នី អឿន ប្រពន្ធ និង​ក្មួយ​ស្រី​អាយុ​១១​ឆ្នាំ​បានមក​ស៊ីការ​បងប្អូន​នៅក្នុង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដោយ​សម្រាក​ពេលយប់​នៅលើផ្ទះ​ឈ្មោះ ហឿន​។ នៅ​ល្ងាច​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៣ ជា​ថ្ងៃ​ស៊ីការ​ឈ្មោះ នី អឿន បាន​ស៊ីផឹក​រហូតដល់​ម៉ោង​៣​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៣ ទើប​គេ​ឡើង​ទៅរក​កន្លែងដេក​។

ខណៈនោះ​ប្រពន្ធ​និង​ក្មួយ​ស្រី​បាន​ដេក​ក្នុង​មុង​ជាមួយគ្នា ឈ្មោះ នី អឿន ក៏បាន​សើយ​មុង​សម្រាត​ខោ​ក្មួយ​ស្រី​ដែល​កំពុង​ដេកលក់ រួច​ក៏​ចាប់រំលោភ​នាង​។ ពេលនោះ​នាង​មានការ​ឈឺចាប់​ពេក​ក៏​ស្រែកយំ​ហើយក៏​មានរឿង​ទាស់ទែង​គ្នា​។ លុះ​ត្រឡប់​ទៅដល់​ផ្ទះ​នៅ​ស្រុក​បរិបូណ៌​វិញ ប្រពន្ធ​ក៏បាន​ប្ដឹង​សមត្ថកិច្ច​ស្រុក​បរិបូណ៌​ឲ្យ​ចាប់ខ្លួន​តែម្ដង​។ ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​ឲ្យ​សមត្ថកិច្ច​ដឹង​ទៀតថា មិនថាតែ​ក្មួយ​ស្រី​គាត់​ដែល​ត្រូវ​ប្ដី​ចាប់រំលោភ​នោះទេ សូម្បីតែ​រូបគាត់​ជា​ប្រពន្ធ​ក៏​ទ្រាំ​នឹង​ប្ដី​លែង​បានដែរ ព្រោះ​មួយ​យប់ៗ​ប្ដី​គាត់​រួមរក្ស​ជាមួយ​គាត់​៣​ទៅ​៤​ដង​មិនដែល​ខាន​ឡើយ​។

នៅ​ចំពោះមុខ​សមត្ថកិច្ច​បុរស​ល្មោភកាម​ក៏បាន​សារភាពថា គាត់​ពិតជា​បាន​ចាប់រំលោភ​ក្មួយ​ស្រី​បង្កើត​ពិតមែន តែ​ពុំបាន​សម្រេច​ទេ ហើយ​គាត់​ពិតជា​បានរួម​រក្ស​ជាមួយ​ប្រពន្ធ​ក្នុង​១​យប់ៗ​៣​ទៅ​៤​ដង​ពិតមែន មិនដែល​ខាន​យប់​ណា​ឡើយ ព្រោះតែ​គាត់​បាន​ផឹកថ្នាំ​បូរាណ​ពិសេស​ម្យ៉ាង​ដែល​គេ​ប្រាប់​។  ជនល្មើស ឈ្មោះ នី អឿន ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត នៅ​ល្ងាច​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៣​នេះ​៕

28-m

 

 

Leave a Reply

(*) Required, Your email will not be published