គង់ វង្សយ៉ាទី បង្ហាញសម្រស់ដើមទ្រូងដ៏សិចស៊ី

, , Leave a comment

រាជ​ធានី​ភ្នំពេញ៖ តារា​សម្តែង​ដែល​ទើបនឹង​ក្លាយជា​ពិធី​ការិនី​នៅ​ស្ថានីយទូរទស្សន៍ កាលពី​ប៉ុន្មាន​ខែ​មុន នាង គង់ វង្ស​យ៉ា​ទី ថ្មីៗកន្លងទៅនេះ នាង​បាន​ចូលរួម​ក្នុង​មង្គលការ​តារាចម្រៀងផាន់ ម៉ូ​នី​កា ហើយ​បាន​ស្លៀក​រ៉ូ​ប​វៀលក ចំហ​ដើមទ្រូង បញ្ចេញ​គល់​សុដន់​ទាំង​គូ​ដ៏​ស្រស់ស្អាត មើលទៅ​គួរ​ឲ្យ​ក្រឺត​ក្នាញ់​បំផុត។

បើទោះបីជា​តារា​សម្តែង​វ័យក្មេង​សាច់​សខ្ចី នាង គង់ វង្ស​យ៉ា​ទី នៅ​មិនទាន់មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​យ៉ាងណាក៏ដោយ ប៉ុន្តែ​វត្តមាន​របស់​នាង​នៅក្នុង​ពិភព​សិល្បៈ ត្រូវបាន​មហាជន​គាំទ្រ និង​ទទួលស្គាល់​រូបនាង​តាមរយៈ​ការសម្តែង​ខ្សែ​វីដេអូ​ភាគ​មួយចំនួន​ផងដែរ ជាពិសេស​វត្តមាន​រប​ស់​នាង​នៅក្នុង​ខ្សែ​រឿង«ឈូកស» ដែល​នាង គង់ វង្ស​យ៉ា​ទី សម្តែង​ជា​តួអង្គ​ឆ្នាសឆ្នើម និង​មួយរយៈ​ក្រោយនេះ នាង​បាន​ឡើង​គ្រង​តំណែង​ជា​ពិធី​ការិនី​នៅក្នុង​កម្មវិធី “រាត្រី​កម្សាន្ត” ។

ក្នុង​វ័យ១៩ឆ្នាំ ស្រី​ស្រស់​សម្រស់​កំពុងតែ​ឡើង​ដូច​ឃ្មុំ​ឡើង​ក្បាលទឹក​រូបនេះ កាលពី​ចុង​សប្តាហ៍​កន្លងទៅ នាង​បាន​អញ្ជើញ​ចូលរួម​មង្គលការ​តារាចម្រៀង ផាន់ ម៉ូ​នី​កា នៅឯ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ ដោយ​នាង​ទាក់​បានការ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង ពី​បណ្តា​ភ្ញៀវកិត្តិយស​នៅក្នុង​យប់នោះ និង​បាន​ស្រូប​កែវភ្នែក​រាប់រយ​ឲ្យ​បាញ់​ឆ្ពោះទៅរក​តារា​ស្រី​វ័យក្មេង​ រូបនេះ ពិសេស​អ្នកកាសែត​ចោមរោម​សុំ​នាង​ថតរូប ខណៈដែល​នាង​បានបង្ហាញ​រូប​សម្រស់​ដ៏​ស្រស់​ផូរផង់ ជាមួយនឹង​រ៉ូ​ប​វៀល​ក ចំហរ​ទ្រូង បញ្ចេញ​គល់​សុដន់​ទាំង​គូ​គួរ​ឲ្យ​គយគន់។

 

ចំពោះ​ការលើកឡើង​របស់​អ្នកកាសែត​ប៉ុន្មាន​នាក់ នៅ​ចំពោះមុខ​នាង​ថា យ៉ា​ទី យប់​នេះ​ស្អាត​ណាស់! នាង​បាន​ឆ្លើយតប​ទាំង​ញញឹម​ស្រស់​ថា “អរគុណ​ចំពោះ​ទឹកចិត្ត​ដែល​សរសើរ​ពីបងៗអ្នកកាសែត..។​ក្រោយពេល​ទទួល​បានកា​រ​ សរសើរ​ពី​អ្នកកាសែត សូម្បីតែ​ភ្ញៀវកិត្តិយស​ទាំងស្រី ទាំងប្រុស​ក៏បាន​ងាកមើល​មក​នាងគ្រប់ៗគ្នា និង​ប្រហែលជា​លួច​សរសើរ​ក្នុង​ចិត្ត​ពី​សម្រស់​ដ៏​សិច​ស៊ី​របស់​នាង ដូច​អ្នកកាសែត​ដែល​បាន​សរសើរ​ចំពោះមុខ​នាង​ដែរ។

យ៉ាងណាក៏ដោយ នាង គង់ វង្ស​យ៉ា​ទី ហាក់​ទទួលបាន​ការកោតសរសើ​រ និង​ចាប់អារម្មណ៍​ពី​ភ្ញៀវ​កិត្តិយស ជាង​តារា​សិល្បៈ​ដទៃ បើទោះជា​នាង​ជាតា​រា​ស្រករ​ក្រោយ​ក៏ដោយ ប៉ុន្តែ​សមត្ថភាព ទេព​កោសល្យ បូករួម​ជាមួយនឹង​រូប​សម្រស់​ពី​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​របស់​នាង បាន​ស្ទួយ​ឲ្យ​តារា​វ័យក្មេង​រូបនេះ កំពុង​សាបព្រោះ​កេរ្តិ៍ឈ្មោះសន្សឹមៗ ខណៈដែល​ការងារ​ជា​ពិធី​ការិនី​របស់​នាង ក្នុង​កម្មវិធី “រាត្រី​កម្សាន្ត” ​កំពុងតែ​ធ្វើ​ឲ្យ​នាង​ទទួលបាន​ប្រជាប្រិយភាព និង​ការកោតសរសើរ​ថា នាង​និយាយ​បានល្អ​គួរសម បើទោះជា​ពេលខ្លះ​នាង​មិន​មានឱកាស​និយាយ​ជ្រែក​ពិធី​ការិនី ជី​ជី និង​លោក រតនៈ ក៏ដោយ៕


 

Leave a Reply

(*) Required, Your email will not be published