ឃាត់ខ្លួន​យុវជន៣នាក់ ពីបទ​ប្រើប្រាស់​គ្រឿងញៀន

, , Leave a comment

រាជធានី​ភ្នំពេញ៖ សមត្ថកិច្ច​ប៉ុស្តិ៍​ដូនពេញ ​ចេញ​ប្រតិបត្តិ​ការណ៍​ឃាត់ខ្លួន​ជនសង្ស័យ៣នាក់​ ពីបទប្រើប្រាស់​គ្រឿងញៀន ​កាលពីម៉ោង១៣និង៤០នាទីរសៀល ថ្ងៃទី២៦ ខែមីនាឆ្នាំ២០១៣ ត្រង់ចំណុច​ផ្ទះ​លេខ​134KED ស្ថិត​នៅតាម​ផ្លូវ​លេខ១១៨ ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ។

 

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុន​ចុះប្រតិបត្តិការណ៍ ​នាយផ្នែក​ប៉ុស្តិ៍​ដូនពេញ ត្រូវបាន​គេ​រាយការណ៍​ឲ្យថា មាន​យុវជន៣នាក់ កំពុង​ប្រើប្រាស់​គ្រឿងញៀន នៅត្រង់ចំណុច​​ខាងលើ។ ក្រោយពី​បាន​ដំណឹង​ដូច្នេះ សមត្ថកិច្ច​ប៉ុស្តិ៍​ដូនពេញ​ក៏ចេញ​ប្រតិបត្តិ​ការណ៍​ឃាត់ខ្លួន​បាន​ ជនសង្ស័យ៣នាក់​នៅនឹងកន្លែងតែម្ដង( ផ្ទះ​លេខ១៣៤ ក្នុង​បន្ទប់ទឹក )។បច្ចុប្បន្ន​ជនសង្ស័យ​ទាំង៣នាក់​ សមត្ថកិច្ចប៉ុស្តិ៍ដូនពេញ បញ្ចូនទៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ ​ដើម្បី​ដោះស្រាយ​បន្ត៕

 

 

Leave a Reply

(*) Required, Your email will not be published