រថយន្ត ដឹក​សត្វព្រៃ​ត្រូវបាន​ដោះលែង​វិញ​ស្ងាត់ៗ​បន្ទាប់ពី​ឃាត់​មួយរយៈ​ខ្លី​

, , Leave a comment

​ខេត្ត​មណ្ឌល​គី​រី ៖ កាលពី​រសៀល ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៣ វេលា​ម៉ោង ៤ និង ៤០ នាទី រថយន្ត ១​គ្រឿង សង្ស័យ​ដឹក​សត្វព្រៃ ត្រូវបាន​កងរាជអាវុធហត្ថ ស្រុក​កែវ​សីមា​ឃាត់​បាន នាំយក​មកកាន់​ទីស្នាក់កា​រ ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ម៉ោង​គឺ​នៅ​ម៉ោង​ប្រមាណ​ជិត ៩​យប់​ថ្ងៃ ដដែល ត្រូវបាន​គេ​ដឹងថា ដោះលែង​ស្ងាត់ៗ​ដែល​គេ​ដាក់​ការសង្ស័យថា​ជា​ថ្នូរ​នឹង​ប្រាក់​រាប់ពាន់ ដុល្លារ​។​

 

​តាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​សុំ​មិន​បញ្ចេញ​ឈ្មោះ បានដឹង​ពី​ករណីនេះ បាន​ឲ្យ​ដឹងថា​កាលពី ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៣ វេលា​ម៉ោង ៤ និង ៤០ នាទី ដែល​កង​រាជ អាវុធហត្ថ ស្រុក​កែវ​សីមា ធ្វើការ​ឃាត់  និង​ប​ញ្ជួ​ន រថយន្ត មកកាន់​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា​នោះ   បន្ទាប់ពី កម្លាំង P.M ឆែកឆេរ រកឃើញ សត្វព្រៃ នៅក្នុង​រថយន្ត ចំនួន  ៤ ប្រភេទ អណ្ដើក​ចំនួន ២០ ក្បាល ស្មើនឹង​ជាង ៩០ គីឡូក្រាម ត្រកួត ៧ ក្បាល ស្មើ នឹង​ជិត​២០ គីឡូក្រាម  កន្ធាយ ២ ក្បាល ស្មើរ​នឹង​ជាង ១០ គីឡូក្រាម នឹង​សំពោច ១៥ ក្បាល​ស្មើ ជិត ៥០ គីឡូក្រាម  សរុប​ចំនួន​ជាង ១៩០ គីឡូក្រាម ហើយ ការចុះ​បង្ក្រាប​បទល្មើស​ខា ង​លើ នេះ គឺ​ពុំមាន​ធ្វើការ​សហការ ជាមួយ​មន្ត្រី​ជំនាញ​មួយណា​នោះទេ ។​ហើយ​ក្រោយពី​ការឃាត់​បាន​មួយរយៈ​ខ្លី​គឺ​នៅវេលា​ម៉ោង​ប្រមាណ​ជិត ៩ យប់​នា​ថ្ងៃ​ដដែល​នោះ ត្រូវបាន​PM ស្រុក​កែវ​សីមា បាន ដោះលែង​រថយន្ត និង​ម្ចាស់​ឲ្យ​រួចខ្លួន​វិញ​ហើយ  រីឯ​សត្វព្រៃ​ត្រូវបាន PM យក​រក្សាទុក​នៅក្នុង​បន្ទាយ   ប៉ុន្តែ​ត្រូវបាន​មេ  PM ទារប្រាក់​ចំនួន ១៤០០ ដុល្លារ ជា​ថ្នូរ​នឹង​ការដោះលែង​ម្ចាស់ និង​រថយន្ត​។​

ជុំវិញ​ព័ត​មាន​រថយន្ត​ដឹក​សត្វព្រៃ​ត្រូវបាន​ដោះលែង​វិញ​ស្ងាត់ៗ​បន្ទាប់ពី​ឃាត់​មួយរយៈ​ខ្លី​ជា​ថ្នូរ​និង​ប្រាក់ រាប់ពាន់​ដុល្លា​នោះ ភ្នាក់ងារ​យើង​បាន​ទាក់ទង លោក មេបញ្ជាការ​និង​មេញ្ជា​ករ​រង កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា​ដើម្បី​ធ្វើការ​បំភ្លឺ​ករណីនេះ​ប៉ុន្តែ​មិនបាន​សម្រេច​ទេ​ដោយ​មិនអាច​អាចទាក់ទង​បាន​៕​

28

 

Leave a Reply

(*) Required, Your email will not be published