សន្ដិសុខ​យាម​នៅ​ក្រុមហ៊ុន​ប៉ា​ណា​សូ​និក ដេកស្លាប់​ក្នុង​បន្ទប់ ATM របស់​ធនាគារ​មេ​យ​ប៊ែ​ង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ សព​បុរស​ម្នាក់ ដែលជា​សន្ដិសុខ​ឯកជន​អឹម​ភឺ​រៀ ត្រូវបាន​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​បរិវេណ​ទូ ATM របស់ ធនាគារ​មេ​យ​ប៊ែ​ង​ខេ​ម បូ​ឌា ភីអិលស៊ី ដែលមាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​៣២៣ និង​៣២៥ មហាវិថី​ព្រះ សីហនុ ក្រុម​៦២ ភូមិ​៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៣​។​

 

​ជនរងគ្រោះ​មានឈ្មោះ  សុខ សា​ខន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​បុគ្គលិក សន្ដិសុខ​ឯកជន​អឹម​ភឺ​រៀ មាន​ទីលំនៅ ផ្ទះ​លេខ​២០២E3 ផ្លូវ​លេខ​១៣០ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ មាន​ប្រពន្ធ​ឈ្មោះ ប៉ោ សុធា អាយុ​៣០​ឆ្នាំ មុខរបរ​ជា​អ្នកលក់ដូរ ។  ជនរងគ្រោះ​មិនមែនជា សន្ដិសុខ​យាម​នៅក្នុង​ធនាគារ​ម៉េ​បែង ខាងលើនេះ​ទេ តែ​គេ​ជា​សន្ដិសុខ​យាម នៅក្នុង​ក្រុមហ៊ុន​ប៉ា​ណា​សូ​និក ដែល​នៅជាប់​ធនាគារ​ខាងលើនេះ។


​ជនរងគ្រោះ បានមក​យាម​ដូច​សព្វដង​តែ​មិនដឹង​ជា ហេតុអ្វី ជនរងគ្រោះ​បាន​ដោះ​សម្លៀក បំពាក់​សន្ដិសុខ​ចេញ ហើយ​ទៅ​ដេក​នៅ ក្នុង​បន្ទប់ ATM របស់​ធនាគារ​មេ​យ​ប៊ែ​ង​។ ប៉ុន្ដែ​បើតាម​សន្ដិសុខ​ម្នាក់ទៀត​ដែល​យាម នៅក្បែរនោះ បាន​និយាយថា កាលពី​អំឡុង ម៉ោង​៩​យប់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៣ ជនរងគ្រោះ​បាន​ប្រាប់​គាត់​ថា “​មិន​ស្រួលខ្លួន​ទេ សុំឱ្យ​ជួយ​យក​ប្រេងខ្យល់ ប្រេងកូឡា  ជួយ​រឹត​ខ្លួនប្រាណ​ផង​” ។ ក្រោយពេល​គេ ជួយ​រឹត​និង​គក់​ច្របាច់​រួច ជនរងគ្រោះ​ក៏​សុំ​ចូលទៅ​ដេក​មុន ។

លុះ​ព្រឹក​ឡើង ស្រាប់តែ​ជនរងគ្រោះ​ដាច់ខ្យល់​ស្លាប់​នៅ ក្នុង​បន្ទប់​នោះ​តែម្ដងទៅ ទើប​មានការ ជូនដំណឹង​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក កន្លែងកើតហេតុ​ដើម្បី​ធ្វើ​កោសល​វិច័យ​។  បើតាម​ការអះអាង​រប​ស់ម​ន្ដ្រី​ពាក់ ព័ន្ធ​ដែល​ចុះមក​ធ្វើ​កោសល្យវិច័យ​បាន ឱ្យដឹងថា ជនរងគ្រោះ​ស្លាប់​ដោយសារ ខ្យល់គរ ទើប​បណ្ដាលឱ្យ​ជនរងគ្រោះ​ដេក ស្លាប់​តែម្ដងទៅ​៕

27-m

 

Leave a Reply

(*) Required, Your email will not be published