សង្ស័យ​ចាញ់ល្បែង និង​ជំពាក់​លុយ​គេ​ច្រើនពេក​ចងក​សម្លាប់ខ្លួន​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ជា​ថៅកែ​ហាង​លក់​ខោអាវ​បោះ​ដុំ​និង​រាយ បាន​លួច​ចងក​សម្លាប់ខ្លួន​នៅក្នុង​បន្ទប់ក្រោមដី ក្នុង​ហាង​របស់ខ្លួន បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៣ ក្នុង​ហាង​ខាងលើ មាន​ទីតាំង​ផ្ទះ​លេខ​១៩Eo ផ្លូវ​២៧១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ។​

 

​ជនរងគ្រោះ​មានឈ្មោះ JUHG JINHAK  អាយុ​៥៧​ឆ្នាំ ជនជាតិ​កូរ៉េ មុខរបរ​លក់​ខោអាវ​បោះ​ដុំ​និង​រាយ ។ តាម​សម្ដី​ស្ដ្រី​ជា​ប្រពន្ធ​ឈ្មោះ លី​ណា អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ បានឱ្យដឹងថា ប្ដី​របស់គាត់​ចងក​នឹង​ក្រមា​នៅ​បន្ទប់ក្រោមដី​ភ្ជាប់​នឹង​ធ្នឹម មិនដឹង​ពី​ពេលណា​មក​នោះទេ លុះ​ពេល​គាត់​ដើរ​ចុះទៅ​ក្រោម ក៏​ប្រទះឃើញ​ប្ដី​របស់គាត់​ស្លាប់​បាត់ទៅហើយ ដែល​ករណីនេះ​សង្ស័យ​ប្ដី​របស់គាត់​ជំពាក់​លុយ​គេ​ច្រើនពេក ទើប​គិត​ខ្លី​ចង​.​ក​សម្លាប់ខ្លួន​យ៉ាង​ដូច្នេះ ។

អ្នកស្រី​បន្តថា កន្លងមក​ប្តី​របស់គាត់​បាន​ព្យាយាម​ចងក​សម្លាប់ខ្លួន​ជាច្រើនលើក​មក ហើយ តែ​មិនបាន​សម្រេច ។ ប្រភពព័ត៌មាន​ដឹងថា បន្ទាប់ពី​ការចងក​សម្លាប់ខ្លួនរ​បស់​ជនជាតិ​កូរ៉េ​ខាងលើ គេ​ឃើញ​មាន​ម្ចាស់បំណុល​ជាច្រើន​នាក់មក ចាំ​ទារលុយ​នៅ​ហាង​ខាងលើ ហើយ គេ​ឃើញ​មាន​មន្ត្រី​ស្ថានទូត និង​សមត្ថកិច្ច បានធ្វើ​កោសល្យវិច័យ​លើ​សាកសព ទៅតាម​នីតិវិធី​៕

27-m

 

Leave a Reply

(*) Required, Your email will not be published