ស្ត្រី​វ័យក្មេង​ត្រូវ​ជន​មិន​ស្គាល់មុខ​សម្លាប់ យក​សព​ទៅ​បោះចោល​ក្រោម​ស្ពាន​

, , Leave a comment

​ខេត្តសៀមរាប ៖ សាកសព​នារី​ម្នាក់ ដែល​គេ​មិនទាន់​ស្គាល់​អត្ដ​សញ្ញាណ ត្រូវបាន​គេ​ប្រទះឃើញ កាលពី​វេលា​ម៉ោង​ប្រមាណ ៧​ព្រឹក ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៣ នេះ ស្ថិតនៅ​ចំណុច​ស្ពាន​ថ្នល់​ដាច់ ក្នុង​ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្ដ​សៀមរាប បង្កឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅ​កន្លែងកើតហេតុ ហើយ​ចំពោះ​ករណីនេះ ត្រូវបាន​សមត្ថកិច្ច​ស​ន្និ​ដ្ឋា​ន​ជា​ជំហាន​ដំបូង​ថា ករណីនេះ​ជា​អំពើ​ឃាតកម្ម យក​សព​មក​ទម្លាក់ចោល​នៅ​ខាងក្រោម​ស្ពាន​។​

 

​ជនរងគ្រោះ​មិនទាន់​ស្គាល់​អត្ដ​សញ្ញាណ​នៅឡើយ​ទេ ប៉ុន្ដែ​មាន​អាយុ​ជាង ២០​ឆ្នាំ សៀក​ខោ​ខូវ​ប៉យ​ខ្លី និង​មាន​កំពស់ ប្រហែល ១,៥២ ម៉ែត្រ​។ តាម​ការសន្និដ្ឋាន​ជំហាន​ដំបូង ជនរងគ្រោះ​អាច​ត្រូវគេ​សម្លាប់ យកមក​ទម្លាក់ចោល នៅ​ខាងក្រោម​ស្ពាន ហើយ​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​របស់លោក បាននិងកំពុង​ធ្វើការ​ស្រាវជ្រាវ ព្រមទាំង​ទាក់ទង​ទៅខាង​សាច់ញាតិ ជនរងគ្រោះ​។ ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ បាន​ចុះទៅពិនិត្យ​កន្លែង កើតហេតុ និង​ធ្វើ​កោសល្យវិច័យ ទៅលើ​សព​ជនរងគ្រោះ ដើម្បី​តាមដាន​និង​ធ្វើការ​ស៊ើបអង្កេត ជា​បន្ដទៀត​៕

 
27-m

 

Leave a Reply

(*) Required, Your email will not be published