នៅ​សមរភូមិ​ចុងក្រោយ តើព្រះបាទជ័យវរ័ន្មទី៧ ទ្រង់កសាងអ្វី ?

, , Leave a comment

ព្រះបាទ​ជ័យ​វរ្ម័ន ទី៧ បានកសាងប្រាសាទព្រះខ័ន ដើម្បីឧទ្ទិសថ្វាយ​ព្រះវររាជបិតា​របស់​ព្រះអង្គ​។ ប្រាសាទ​នេះ ស្ថិតនៅ​វង់​ធំ ​នៃអង្គរធំ ​ទឹកដី​ខេត្តសៀមរាប។ ​កសាងឡើង​នៅ​​សត​វ​ត្យ​រ៍​ទី ១២ ក្នុង​ឆ្នាំ ១១៩១ តែ​ពុំបាន​សង់​រួច​នៅក្នុង​សម័យ​ព្រះអង្គ​ទេ។ មហាក្សត្រក្រោយៗ បាន​សង់​បន្ថែម​បន្ដបន្ទាប់​នៅ​សតវត្ស​ទី ១២ – ១៣ ។

តាម​សិលាចារឹក​ថា ប្រាសាទ​នេះ ​សាងសង់​នៅ​សមរភូមិ​ចុងក្រោយ ដែលព្រះអង្គបាន​ផ្តួលរំលំ​ពួក​ចាម ហើយ​ឲ្យ​ឈ្មោះថា ព្រះខ័ន មានន័យថា ដាវ ។ តាម​ការស្រាវជ្រាវ​នៅពេលថ្មីៗនេះ ប្រជាជន​យល់ថា ប្រាសាទព្រះខ័ន ជាទី​កន្លែង​ដាក់​គ្រឿង​សម្រាប់​ធ្វើសឹក។ ដូច្នេះ ព្រះខ័ន គឺជា​ឈ្មោះ​ទំនើប​នៅ​រក្សា ឈ្មោះ​ពី​បុរាណ ពោលគឺ ជ័យស្រី ពាក្យនេះមានន័យថា ព្រះខ័ន និង​មានន័យ​ម្យ៉ាង​ទៀតថា ម្លូ។

អ្នកទេសចរ​អាច​ដើរ​ទស្សនា ក្បាច់រចនា​នៃ​ប្រាសាទនេះ មាន​លក្ខណៈ​ដូចជា​ ប្រាសាទបន្ទាយក្ដី និង​ប្រាសាទតាព្រហ្ម ដែល​ស្តែង​ពី​ភាពជោគជ័យ​លើ​ខ្មាំង​សត្រូវ​ក្នុងសម័យ​នោះ៕

 

 

Leave a Reply

(*) Required, Your email will not be published