រថយន្តស្ទូច ពន្លះ​សង់​កូរ៉េ​ទាំង​ព្រឹក របួសធ្ងន់២នាក់

, , Leave a comment

រាជធានី​ភ្នំពេញ ៖  បុរស២នាក់ជិះម៉ូតូ​សង់​កូរ៉េឌុបគ្នា ត្រូវ​​រថ​យ​ន្ត​ស្ទូ​ច​​​បុ​ក​​ចំ​​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យរងរបួសធ្ងន់ទាំង២នាក់ ​កាលពី​ម៉ោង៨នឹង០០នាទី​ព្រឹកមិញ ថ្ងៃទី២៧ ខែ​មីនា នៅលើ​កំណាត់ផ្លូវ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។


 

​សាក្សី​​ឃើញ​ហេតុការណ៍​បាន​រៀបរាប់ថា មុនពេល​កើតហេតុ ​រថយន្ត​ស្ទូចបើកតាមបណ្ដោយផ្លូវ១៩៨៦​ ទិសដៅ​ពី​កើ​តទៅ​លិច។ មកដល់​ចំណុចកើតហេតុ ក៍បាន​រេចង្កូត​ទៅ​បុក​ម៉ូតូ​ ដែល​កំពុងជិះក្នុងទិសដៅ​ផ្ទុយគ្នាពេញទំហឹង​តែម្តង ហើយបើករថយន្ត​គេច​បាត់។

 

បុរសរងគ្រោះ​ទាំងពីរ ម្នាក់ឈ្មោះ ទូច វិសុទ្ធ អាយុ២៣ឆ្នាំ  និងម្នាក់ទៀតឈ្មោះ ទូច សត្យា អាយុ១៦ឆ្នាំ  ពួកគេ​មាន​ទីលំនៅ ក្នុងភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។ ក្រោយ​កើតហេតុ ជនរងគ្រោះត្រូវបាន​ដឹកតាម​​រឺ​ម៉ក់ម៉ូតូ យកទៅ​ព្យាបាលនៅមន្ទី​រពេទ្យ៕


 

 

Leave a Reply

(*) Required, Your email will not be published