ពូ​និង​ក្មួយ ស្រឡាញ់គ្នា ស៊ីជម្រៅ ច្រើន​ខែ បែកការ ម្តាយ​ឪពុក​នាង​ប្តឹង ឲ្យ​នគរបាល ឃាត់ខ្លួន​

, , Leave a comment

​ភ្នំពេញៈ បុរស​ស្រឡាញ់​ក្មួយបង្កើត​ខ្លួនឯង រហូត​បាន​ប្រព្រឹត្ត​បំពាន​នឹង​ប្រពៃណី អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ខណៈ​ម្តាយ​ឪពុក​នាងរង​គ្រោះ មិន​នៅផ្ទះ រវល់​ជាប់​ទៅ​បំពេញការងារ​ឆ្ងាយទំរាំ​អ្នកជិតខាង​និយាយប្រាប់​ដឹង ខឹង​ក៏​ប្តឹង​ឲ្យ​នគរបាល ឃាត់ខ្លួន​ជនសង្ស័យ ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ហើយ​ឪពុកម្តាយ​របស់​ជនរ​ង​គ្រោះ គឺជា​បងថ្លៃ និង​បង​បង្កើត​របស់​ជនសង្ស័យ ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៣ ស្ថិតនៅ​ភូមិ​អណ្តូង​ទី​៦ សង្កាត់​គោក​រកា ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

 

​នគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ជា ចំរើន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មានមុខ​របរ ជា​អ្នករត់ម៉ូតូឌុប រស់នៅ​ក្នុងភូមិ សង្កាត់​កើតហេតុ ចំណែកឯ​ជនរងគ្រោះ​វិញ មាន​អាយុ ១៤​ឆ្នាំ មាន​មុខរបរ​នៅផ្ទះ ក្នុងភូមិ​សង្កាត់​កើតហេតុ​ជាមួយគ្នា​។​

នគរបាល​បាន​បន្តទៀតថា កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១២ ម្តាយ​ឪពុក​របស់​នាងរង​គ្រោះ មិន​នៅផ្ទះ ជនសង្ស័យ​ក៏បាន​ឡើង ទៅលើផ្ទះ​នាងរង គ្រោះ​នៅ​ម្នាក់ឯង ដែលជា​ឱកាសល្អ ជនសង្ស័យ​បាន​ឡើងទៅ​លើផ្ទះ ក៏បាន​រួមដំណេក​ជាមួយ​នាង​បានសម្រេច ក្រោយមក​ម្តាយ​របស់​នាងរង​គ្រោះ បាន​ទៅធ្វើជា​កម្មករ​នៅ​ប្រទេស​ម៉ាឡេស៊ី ចំណែក​ឪពុក​ក៏​មមាញឹក និង​បំពេញការងារ​ឲ្យ​ក្រុមហ៊ុន ជនសង្ស័យ​ក៏បាន​ទៅ​រួមភេទ​ជាមួយ នាងរង​គ្រោះជា​បន្តបន្ទាប់ រហូតដល់​ម្តាយ​នាងរង​គ្រោះ ត្រឡប់​មកពី​ប្រទេស​ម៉ាឡេស៊ី​វិញ ជួប​ប្តី​និង​កូន ហើយ​បាន​លក់​ផ្ទះ មក​ជួល​ផ្ទះ​គេ​ស្នាក់ នៅក្នុង​ភូមិ​អណ្តូង​ទី​៦​វិញ រហូតដល់​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៣ ក៏មាន​អ្នកជិតខាង​បាន​ខ្សឹបប្រាប់ ពី​បញ្ហា​កូនស្រី​និង​ប្អូនបង្កើត​របស់ខ្លួន ស្រឡាញ់គ្នា ហើយក៏​បាន​ហៅ​កូនស្រី​មក​សួរនាំ ទើប​បែកធ្លាយ​រឿង ប៉ុន្តែ​ម្តាយ​ឪពុក​បានធ្វើ​ការតាមដាន រហូតដល់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៣ ក៏​បានមក​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​គោក​រកា និង​នាំខ្លួន​ជនសង្ស័យ មក​ប្រគល់​ឲ្យ​នគរបាល និង​ឲ្យ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​

បើ​យោងតាម​ជនសង្ស័យ ឆ្លើយ​ប្រាប់​នគរបាល​វិញ បាន​ឲ្យ​ដឹងថា រូប​ខ្លួន​និង​ក្មួយ​ស្រី បាន​ស្រឡាញ់​ពិតប្រាកដ​មែន រហូត​បាន​ជ្រុលជ្រោះ បំពាន​ប្រពៃណី អស់​ជាច្រើន​ខែ​មកហើយ ខណៈ​ម្តាយ​ឪពុក និង​មិន​នៅផ្ទះ ជាប់រវល់​ទៅ​បំពេញការងារ​ឆ្ងាយ លុះ​រហូតដល់​ម្តាយ​ឪពុក​នាង​ដឹង ក៏បាន​ហាមប្រាម​នាង ឈប់​ឲ្យ​ទាក់ទង​រូបគេ​ទៀត ពីព្រោះ​អ្នក​ទាំងពីរ ត្រូវជា​ពូ​និង​ក្មួយបង្កើត​នឹង​គ្នា ណាមួយ​នាង​មិនទាន់​គ្រប់​អាយុ​ទៀតផង ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី ក៏​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​ទាំងពីរ មិន​បញ្ចប់​នោះដែរ គេ​នៅតែ​ស្កាត់​ទៅ​ជួប​នាង និង​បាន​និយាយ​សាងសង​គ្នា យ៉ាង​ផ្អែម​ត្រជាក់ ប៉ុន្តែ​មិនបាន​រួមមេត្រី​គ្នា​នោះទេ ។ មិនតែប៉ុណ្ណោះ ពួកគេ​ទាំងពីរ បាន​សរសេរ​លិខិត​ឲ្យ​គ្នា​ទៅវិញទៅមក លុះដល់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៣ ស្រាប់តែ​បងថ្លៃ និង​បង​បង្កើត​របស់ខ្លួន បានមក​ដាក់ពាក្យ​បណ្តឹង រួមទាំង​នាំខ្លួន​គេ មក​ឲ្យ​នគរបាល​តែម្តងទៅ​។​

នគរបាល​បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ គឺជា​មនុស្ស ធ្លាប់​ជាប់ពន្ធនាគារ​ម្តង​រួចមកហើយ ប៉ុន្តែ​មិន​ចាំ​ថ្ងៃខែ​និង​ឆ្នាំ​នោះទេ ដោយ​កាលនោះ ជាប់ចោទ​ពីបទ​ប៉ុនប៉ង​ប្លន់ ហើយ​បច្ចុប្បន្ន​ជាប់ចោទ ពីបទ​ស្រឡាញ់​អនីតិជន ត្រូវបាន​នគរបាល​ក​សាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

that-0505

 

Leave a Reply

(*) Required, Your email will not be published