ឈិ​ត សុជាតា មេអំបៅ​ដ៏​ស្រស់ស្អាត​កំពុង​ហើរ​រក​គូ

, , Leave a comment

រាជធានី​ភ្នំពេញ៖ ពិធីករ និង​ជា​តារា​សម្តែង​រាង​តូច​ច្រឡឹង រូប​ស​ម្ប​តិ្ត​ដ៏​ស្រស់​សោភា កញ្ញា ឈិ​ត សុជាតា បាន​ចូលរួម​សម្តែង​របាំ​អប្សរា​នៅ​ស្ថានីយទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ១១ កាលពី​ចុង​សប្តាហ៍​មុន នាង​បាន​គ្រង​សម្លៀកបំពាក់​រ៉ូ​ប​ពណ៌​ទឹកអំពៅ​ដ៏​ស្រស់ស្អាត ដែល​រចនា​ជា​មេអំបៅ​កំពុង​ហោះហើរ​លើ​ឆាក ប្រៀបបាន​នឹង​មេអំបៅ​កំពុង​ស្វែងរក​គូ​រប​ស់វា​អ៊ីចឹង។

 

កញ្ញា ឈិ​ត សុជាតា កាលពី​រាត្រី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ កន្លងទៅ នាង​បាន​ចូលរួម​សម្តែង​របាំ និង​ការបង្ហាញ​ម៉ូដ​មួយ​នៅ​ទូរទស្សន៍​អប្សរា នៅក្នុង​កម្មវិធី “អប្សរា Award” ដែល​ប្រមូលផ្តុំ​ដោយ​តារា​ស្រីល្បី១០ រូប ចូលរួម​ប្រកួតប្រជែង​ដើម្បី​គ្រប់គ្រង​ពានរង្វាន់​តារា​ឆ្នើម​ ប្រចាំឆ្នាំ២០១៣ ។

 

នៅ​រាត្រី​នោះ ឈិ​ត សុជាតា បាន​គ្រង​សម្លៀកបំពាក់​រ៉ូ​ប​ពណ៌​ទឹកអំពៅ​ដ៏​ស្រស់ស្អាត ដែល​រចនា​ជា​មេអំបៅ​កំពុង​ហោះហើរ​លើ​ឆាក ប្រៀបបាន​នឹង​មេអំបៅ​នោះ​កំពុង​ហើរ​ស្វែងរក​គូ​រប​ស់វា​អ៊ីចឹង។ ប៉ុន្តែ ជាមួយនឹង​ស្នាមញញឹម​ដ៏​ផូរផង់ បានបង្ហាញ​ឲ្យ​មហាជន​ឃើញថា មេអំបៅ​ដ៏​ស្រស់​ល្វត​ល្វន់​រូបនេះ ប្រហែលជា​មិនមែន​ហោះហើរ​ស្វែងរក​គូ​របស់​វា​នោះទេ ស្នាមញញឹម​នេះ សបញ្ជាក់​ឲ្យ​ដឹងថា សេរីភាព​ដ៏​ពេញលេញ និង​ភាពម្ចាស់ការ​លើ​ខ្លួនឯង​គឺ​មួយរយ​ភាគរយ​ទៅហើយ ដូច្នេះ ការហោះហើរ​របស់​មេអំបៅ​រូបនេះ គឺ​ប្រហែលជា​ដំណើរ​កម្សាន្ត​សប្បាយ​ច្រើនជាង។

 

ចង់ដឹងថា តើ​មេអំបៅ​រូបនេះ ហោះហើរ​ក្នុង​ដំណើរ​ស្រស់ស្អាត​យ៉ាងណា​នោះ សូម​រីករាយ​ទស្សនា​ជាមួយ ann ទាំងអស់គ្នា!..៕

 

Leave a Reply

(*) Required, Your email will not be published