សមត្ថកិច្ច និង​ក្រុមចោរប្លន់ បាញ់​តដៃ​គ្នា ជាច្រើន​គ្រាប់​, ឃាត់ខ្លួន​ពីរ​នាក់ បាន​ភ្លាមៗ​

, , Leave a comment

ភ្នំពេញ​៖ ស្នូរ​គ្រាប់កាំភ្លើង ជាច្រើន​គ្រាប់ បាន​ផ្ទុះ​ឡើងជា បន្តបន្ទាប់ រវាង​កម្លាំង នគរបាល រាជធានី​ភ្នំពេញ និង​ក្រុមចោរប្លន់ ដោយ​ចាប់​ផ្តើមចេញ ពីមុខ​វត្ត​សំរោង​អណ្តែត ខណ្ឌ​សែន​សុខរហូតដល់ ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​សមត្ថកិច្ច បាន​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​២​នាក់ ខណៈ​ជនសង្ស័យ ម្នាក់ទៀត ដែល​បាញ់ តដៃ​ជាមួយ សមត្ថកិច្ច បាននិងកំពុង​ពួន នៅក្នុង​ដីឡូត៍​មួយ​។​

 

​ហេតុការណ៍​បាញ់​តដៃ​គ្នា រវាង​ក្រុមចោរប្លន់ និង​កម្លាំង នគរបាល ខណ្ឌ​សែន​សុខ​របស់ លោក ម៉ក់ ហុង និង​កម្លាំង​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ របស់លោក ប៊​ន សំអាត បានកើត​ឡើង​នៅ វេលា​ម៉ោង ប្រមាណ ១០៖៣០​នាទី យប់​ថ្ងៃទី​២៦​ខែមីនា ឆ្នាំ​២០១៣ នេះ ដែល​ប្រតិបត្តិការ បង្ក្រាប​ក្រុមចោរប្លន់​ខាងលើនេះ បានធ្វើ​ឡើង ក្រោម​ការបញ្ជា​ផ្ទាល់ ពី​សំណាក់​លោក ជួន ណា​រិន្ទ ស្នងការរង​នគរបាល និង​ជា​ប្រធានការិយាល័យ កណ្តាល​យុត្តិធម៌ ។​

សេចក្តីរាយការណ៍ ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ខណៈ​កម្លាំង​នគរបាល ខណ្ឌ​សែន​សុខ បាន​ស្ទះ​ដើម្បី​ពិនិត្យ អាវុធជាតិផ្ទុះ ស្រាប់តែ លេចមុខ​ក្រុមចោរប្លន់ ទាំងបី​នាក់ ជិះ​ម៉ូតូ​ស៊េរី ទំនើប​មួយគ្រឿង ប៉ុន្តែ​នៅពេល​សមត្ថកិច្ច ហៅ​ឲ្យ​ឈប់ ក្រុមចោរ​ទាំងនោះ មិនបាន​ឈប់ ហើយ​ថែមទាំង បាញ់​តដៃ​មក សមត្ថកិច្ច​ទៀតផង​។ សមត្ថកិច្ច​បាន​បន្តថា ក្រោយ​បាញ់​ដៃ​ត​គ្នា ជាមួយ​សមត្ថកិច្ច​រួច​មក ធ្វើ​ឲ្យ​សមត្ថកិច្ច​ដេញតាម ពីក្រោយ ដោយ​បាញ់​ជាច្រើន​គ្រាប់ រហូតដល់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

នៅ​ទីនោះ កម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន ក្រុមចោរប្លន់​ចំនួន​២​នាក់ បាន​ភ្លាមៗ ខណៈ​ជនសង្ស័យ ម្នាក់ទៀត កំពុង​ពួន​នៅក្នុង​ដី​ឡូ​ត៌ មួយកន្លែង ហើយ​កម្លាំង​សមត្ថកិច្ច ជាច្រើន​នាក់ បាននិងកំពុង​ឡោម​ព័ន្ធ​ពី ខាងក្រៅ គិត​ត្រឹម​វេលា​ម៉ោង ១១៖១៥​នាទី​យប់​ថ្ងៃ​ដដែល​នេះ ។ ជាមួយគ្នានេះ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ចំនួន​២​គ្រឿង​ផងដែរ​។ ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​សមត្ថកិច្ច ប្រាប់ថា ទី​មានឈ្មោះ ថន វណ្ណៈ និង​ទី​២​ឈ្មោះ សឿន សុជាតិ​។​

លោក ជួន ណា​រិន្ទ ដែល​បាន​បញ្ជា​ផ្ទាល់ ក្នុង​ប្រតិបត្តិការ ចាប់​ក្រុមចោរប្លន់ ខាងលើនេះ បាន​ឲ្យ​ដឹងថា ចំពោះ​ប្រតិបត្តិការ​នេះ គឺ សមត្ថកិច្ច របស់លោក​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​២​នាក់ ហើយ​កំពុង​ឡោម​ព័ទ្ធចាប់​ជនសង្ស័យ​ម្នាក់ទៀត​។​

លោក ជួន ណា​រិន្ទ បាន​បន្តថា ចំពោះ​ការបាញ់​ដៃ​ត​គ្នា​នេះ មិនបាន​បណ្តាល​ឲ្យ​មន្ត្រីនគរបាល​ណា​ម្នាក់ រងរបួស​នោះទេ ។ ជាមួយគ្នានេះ លោក ជួន ណា​រិន្ទ បាន​បញ្ជា​ឲ្យ សមត្ថកិច្ច​ប្រាប់ អ្នកលក់​ទឹកត្នោតជូ ដែល​ស្នាក់នៅ កន្លែងកើតហេតុ​ចាកចេញ ដោយ​ខ្លាច​ថា អាចមាន​គ្រោះថ្នាក់ នៅពេល​សមត្ថកិច្ច និង​ក្រុមចោរ​បាញ់ តដៃ​គ្នា​ទៀត​នោះ​។​

យ៉ាងណាក៏ដោយ រហូតមកដល់​វេលា​ម៉ោង ១១៖២០​នាទី យប់​ថ្ងៃ​ដដែល​នេះ កម្លាំង​សមត្ថកិច្ច​ទាំងអស់ បាននិងកំពុង​ធ្វើការ​ឡោមព័ទ្ធ តាម​ចាប់​ក្រុមចោរ ម្នាក់ទៀត ដែល​កំពុង​ពួន​នៅក្នុង​ដី​ឡូ​ត៌ ខាងលើនេះ​។​

 

​គិត​វេលា​ម៉ោង ១២៖១០​នាទី​យប់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៣ នេះ កម្លាំង​សមត្ថកិច្ច បានចាប់ផ្តើម​ដុត ស្មៅ​និង​ដើមឈើ​តូច​នៅ នៅក្នុង​ដី​ឡូ​ត៌​នោះ​ហើយ ដើម្បី​តាម​ចាប់ ជនសង្ស័យ​ម្នាក់ ដែល​កំពុង​ពួន ៕​

Pheak-0362 Pheak-0343

 

Leave a Reply

(*) Required, Your email will not be published