តារាចម្រៀងកែខ្ទង់ ច្រមុះយកហុងស៊ុយកញ្ញា យូរី ដែលទស្សនិកជននិងមិត្តយុវវ័យស្គាល់ថាជាតារាចម្រៀងសាច់ សខ្ចីគួរអោយស្រលាញ់ទើបតែនិងផ្លាស់ទ្រនំថ្មីក្នុងផលិត កម្មរ៉ុកមកផលិតកម្មសាន់ដេ។ កញ្ញា យូរីត្រូវបានគេមើលឃើញថាប្រជាប្រិយភាពរបស់នាងប្រចាំ ផលិតកម្មសាន់ដេហាក់ដូចជាកំពុងតែទទួលបានការគាំទ្រ យ៉ាងខ្លាំងចាប់តាំងពីនាងបានចូលមកក្នុងទ្រនំផលិតកម្មសាន់ ដេរួចមក។
រាល់បទចម្រៀងរបស់នាងកំពុងតែចរាចរណ៍នៅទីផ្សារក៏ទទួលបានការគាំទ្ររយ៉ាងខ្លាំងផងដែរពីសំណាក់ស្រទាប់យុវវ័យ។
បច្ជុប្បន្នការងារសិល្បៈរបស់កញ្ញា យូរីពេលនេះកំពុងតែមានការមមាញឹកយ៉ាងខ្លាំងព្រោះនាងត្រូវបាន ឡើងចុះទៅច្រៀងក្នុងកម្មវិធីប្រគាំតន្រី្តនៅតាមបណ្ដារខេត្ត ក្រុងនានាដោយសារតែនាងជាប់កុងត្រាជាមួយនិងម្ជាស់ក្រុមហ៊ុន មួយចំនួន ។ លើសពីនេះតារាចម្រៀងសំបូរមន្តសេ្នហ៍ យូរី មានកន្លង់ៗតាមប្រលោមសុំសេ្នហ៍ជាច្រើនទាំងវ័យស្របាលនាងនិង វ័យចំណាស់ជាងនាង ខណះការងារសិល្បះកំពុងតែកាក់កបស្ទើរតែរកពេលសំរាកគ្មាននោះ ស្រាប់តែលេចឮពាក្យមួយចំនួនថា កញ្ញា យូរីមានបុរសវ័យជាង៣០ឆ្នាំនិងមានមុខរបរជាអ្នកជំនួញម្នាក់តាម ប្រលោមសុំសេចក្តីសេ្នហាក្នុងបំណងធ្វើជាម្ចាស់បេះដូងយកនាង មកនែបនិត្យជិតទ្រូង។
ពាក់ព័ន្ធនិងពាក្យចរចាមអារាមទាំងអស់នេះកញ្ញា យូរី បានធ្វើការបដិសេធទាំងស្រុងចំពោះពត៌មានថាមានបុរសវ័យជាង៣០ឆ្នាំ តាមប្រមាញ់សុំសេចក្តីសេ្នហាពីនាងគឺគ្មានទេប្រហែលជាមាននរណា ម្នាក់មានការយល់ច្រឡំហើយ ព្រោះពេលនេះនាងរវល់ខ្លាំងណាស់ស្ទើរតែរកពេលសំរាកគ្មានផង ត្រូវឡើងចុះច្រៀងរហូតស្ទើរតែគ្រប់ខេត្តទៅហើយរកពេលឯណាមកគិត រឿងនេះ៕