នកបើកបរ​សាំង​យ៉ុង​ទំនងជា​ងងុយដេក ជ្រុល​ទៅបុក​រថយន្ត​ឆ្លាម​ក្រឡាប់​ធ្លាក់​ផ្លូវ​

, , Leave a comment

ខេត្ដ​កំពង់ធំ ៖ រថយន្ដ​ឆ្លាម​១​គ្រឿង​បាន​បុក​គ្នា​ឡាន​សាំង​យ៉ុង​១​គ្រឿង​ទៀត​ទាំង​ព្រឹក យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​ ៨ និង​ ២៥ ​នាទី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវកែង​ភូមិ​ពុក​យុក សង្កាត់ ស្រយូវ ក្រុង​ស្ទឹងសែន ខេត្ដ​កំពង់ធំ បណ្តាល​ឲ្យ​រថយន្ត​ទាំងពីរ​គ្រឿង​នេះ រង​នូវ​ការ​ខូច ខាត​ទាំងស្រុង ប៉ុន្ដែ​សំណាងល្អ​ពុំមាន​មនុស្ស​ស្លាប់​ទេ ។​

 

​សមត្ថកិច្ច​បានឱ្យដឹង​ថា គ្រោះថ្នាក់​ចរាច​ណ៍​នេះ បង្កឡើង​ដោយ​រថយន្ដ សាំង​យ៉ុង​ដឹកទំនិញ​ស្លាក លេខ​ភ្នំពេញ 2F-0774 បើកបរ​បញ្ច្រាស់ ទិស​គ្នា​បាន​បុក​រថយន្ត​ឆ្លាម ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 2A-0495 ពេញទំហឹង​បណ្ដាលឱ្យ​ធ្លាក់​ផ្លូវ​និង​ខូចខាត រថយន្ដ​ឆ្លាម​ទាំងស្រុង តែ​ពុំ​បណ្ដាលឱ្យមាន​អ្នកស្លាប់​ឡើយ ។ អ្នកបើកប​រថយន្ដ​សាំង​យ៉ុង ឈ្មោះ យ៉ុ​ន ស​ម្ភ​ស្ស ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ស្វាយ ឃុំ​បារាយណ៍​បាន​គេចខ្លួនបាត់ ។

ចំណែក អ្នកបើកប​រថយន្ដ​ឆ្លាម​ឈ្មោះ លី គឹមអេង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ទីលំនៅ ភូមិ​អភិវឌ្ឍ​ន៏ ឃុំ​អូ​ស្មាច់ ខេត្ដ​ឧត្ដរមានជ័យ មានមុខ​រប​បុគ្គលិក​កាស៊ីណូ និង​អ្នក រួម​ដំណើ​ឈ្មោះ ស៊ុន សុខា អាយុ​២៤​ឆ្នាំ ត្រូវជា​ប្រពន្ធ​របួសធ្ងន់ ។ នគរបាល​បាន​សន្និដ្ឋានថា អ្នកបើកបរ​រថយន្ដ​សាំង​យ៉ុង​ទំនងជា​ងងុយដេក ទើប​មកដល់​ចំណុច​កែង​បាត់​ម្ចាស់ការ​ជ្រុល​ទៅបុក​រថយន្ដ​ឆ្លាម យ៉ាង​ពេញទំហឹង​តែម្តង ៕

27-m

 

Leave a Reply

(*) Required, Your email will not be published