ឆេះ​បន្ទប់ អាសនៈ ផ្ទះ​វីឡា ជាន់​ទី​១

, , Leave a comment

​ភ្នំពេញ ៖ បន្ទប់​អាសនៈ នៃ​ផ្ទះ​វីឡា​ជាន់ ទី​១ ត្រូវបាន​អគ្គិភ័យ​ឆេះ​គ្មាន​សល់ នា​រសៀល ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៣​នេះ ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយសារតែ​ម្ចាស់ផ្ទះ​ឈ្មោះ​មួ​ច សៀង ភេទ​ស្រី បាន​អុច​ធូប ហើយ​ចុះមក​ក្រោម​បាត់ ។​

​ម្ចាស់ផ្ទះ​រូបនេះ​បាន​និយាយថា មុនពេល កើតហេតុ ដោយសារតែ​ថ្ងៃនេះ ជា​ថ្ងៃសីល ពេញ​បូរ​មី អ្នកស្រី​បាន​ឡើងទៅ​អុច​ធូប ក្នុង​បន្ទប់​អាសនៈ​របស់ខ្លួន  រួច​ហើយក៏​ចុះមក​ក្រោម ប៉ុន្ដែ​មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​ភ្លើង​ឆេះ​តែម្ដង ។​

​ក្រោយ​កើតហេតុ​រថយន្ដ​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ ព្រមទាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ចុះទៅ​ជួយ​អន្ដរាគមន៍​ភ្លាមៗ ប៉ុន្ដែ​ដោយសារតែ​ភ្លើង​ឆេះ​ខ្លាំងពេក បណ្ដាលឱ្យ​បន្ទប់​អាសនៈ​នៃ​ជាន់​ទី​១ ឆេះ​ហ្មត់​គ្មាន​សល់ ។​

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

 

Leave a Reply

(*) Required, Your email will not be published