អ៊ិន លក្ខិណា ត្រូវ​ដេ​វិដ ឆា​ណាយ​វា បកអាក្រាត រឿងអាស្រូវ​

, , Leave a comment

ភ្នំពេញ​ ៖ បន្ទាប់ពី​មាន​បណ្តាញ សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន បាន​ចុះផ្សាយ​ពី​ទំនាកទំនង ស្នេហា​រវាង​តារា​សម្តែង រូប​ស្រស់ អ៊ិន លក្ខិណា និង​ដេ​វិដ ឆា​ណាយ​វា ដែល​កំពុងតែ​ជាប់ពន្ធនាគារព្រៃ​ស​ដោយសារ វាយ​អ្នកការ​សែត កាលពី​យប់​ថ្ងៃទី​១៨ ឈានចូល ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៣ រួចមក​នោះ មហាជន​បានដឹងថា ទំនាក់ទំនង ស្នេហា​របស់​នាង និង​ដេ​វិដ ឆា​ណា​វា ហាក់​ស៊ីជម្រៅ​យ៉ាងខ្លាំង ព្រោះ​មុននេះ​បន្តិច តារា​សម្តែង​និង ជា​ពិ​ធិ​ការិនីរ​រូបនេះ ធ្លាប់បាន​ចេញមុខ អះអាងថា​ទំនាក់ទំនង ស្នេហា របស់​នាង​ជាមួយ ដេ​វិដ ឆា​ណាយ​វា កំពុងតែ​ល្អូក​ល្អឺ​ន និង​ស្វែង​យល់ចិត្ត​គ្នា មិនតែប៉ុណ្ណោះ ក៏​អាច​នឹង​ឈានទៅ ដល់​ចំណង​អា​ពា​ហ៍ ពិពាហ៍​ផងដែរ។​

អំណៈ​អំ​ណា​ងរ​បស់ តារា​សម្តែង អ៊ិន លក្ខិណា ត្រូវបាន​មហាជន​ទូទៅ ជាពិសេស​អ្នក​នៅក្នុង ចង្កោម​សិល្បៈ​ដូចគ្នា​បាន កោតសរសើរ ស្ទើរ​គ្រប់ៗ​គ្នា ថា​នាង​ពិតជា មានសំណាង​យ៉ាងខ្លាំង ដោយមាន​សង្សារ មាន​ងារ​ជា​ឧក​ញ្ញា ហើយ​ថែមទាំង ជា​អ្នកមាន​ទ្រព្យ​ស្តុក​សម្បូ រ​លុយ​ចាយ​ហូរហៀរ មិនចេះ​អស់​ទៀតផង ។ ចំពោះ​ការបកស្រាយ របស់​កញ្ញា អ៊ិន លក្ខិណា ប្រាប់​បណ្តាញសារព័ត៌មាន នានា​ថា​នាង​កំពុងតែ មាន​ទំនាក់ទំនង​ស្នេហា ជាមួយ​ទណ្ឌិត ដេវីដ ឆា​ណាយ​វា ស្រាប់តែ​ថ្មីៗ​នេះ​លោក ដេវីដ ឆា​ណាយ​វា បាន​ចេញមុខ​បកអាក្រាត រឿងអាស្រូវ​យ៉ាងច្រើន របស់​ស្រី​ស្រស់ អ៊ិន លក្ខិណា បង្ហោះ​នៅលើ​បណ្តាញ ទំនាក់ទំនង​សង្គម Facebook ខណៈ​លោក​កំពុងតែ ជាប់ឃុំ​ឃាំង​នៅ ពន្ធនាគារ​ព្រៃ​ស ។​

ជុំវិញ​រឿង​ដែលថា តារា​សម្តែង​ធ្មេញ ជំ​ពឹ​ស អ៊ិន លក្ខិណា មាន​ទំនាក់ទំនង ស្នេហា​ជាមួយ ដេវីដ ឆា​ណា​វា ត្រូវបាន​លោក​បដិសេធ ភ្លាមៗ​បន្ទាប់ពី​លោក បានឃើញ​ព័ត៌មាន​ទាំងនេះ ចុះផ្សាយ​នៅលើ បណ្តាញ សារព័ត៌មាន ។ តាមរយៈ​ការបដិសេធ នោះ​លោក​បាន​សរសេរ បង្ហោះ​នៅលើ​បណ្តាញ ទំនាក់ទំនង​សង្គម Facebook របស់លោក​ថា “​ពីរលើក​ហើយ​ដែល អ៊ិន លក្ខិណា បាន​យក​រឿង ដែល​គ្មាន​ការពិត មក​ផ្សព្វផ្សាយ​ដើម្បី ទាក់ទាញ​ប្រិយភាព​ខ្លូន​ឯង ដោយ​គ្មាន​បាន សុំ​សិទ្ធ​ពី​ខ្ញុំបាទ​។ ខ្ញុំ​សូម​ជម្រាប​មិត្ត អ្នកអាន​ឲ្យ​បាន​ជ្រាបថា ដេ​វិដ ឆា​ណាយ​វា ខ្ញុំ​នេះ​មិនមាន ស្នេហា​ពាក់​ព​ន្ធ័​អ្វី​ជា​មូ​យ អ៊ិន លក្ខិណា នោះទេ​។ គ្មាន​ពីមុន ក៏ គ្មាន​ទៅ​ថ្ងៃ​អនាគត​ដែរ​។ សុំ​ឲ្យ​កាសែត ធ្វើការ​កែតម្រូវ​ឡើងវិញ​”​។​

ជាងនេះទៅទៀត នោះ​លោក ដេវីដ ឆា​ណាយ​វា សរសរ Comment ប្រាប់​ទៅ​មិត្តភក្តិ របស់លោក​នៅក្នុង Facebook ថា​លោក​និង ក្រុមគ្រួសារ​បានផ្តល់ សិទ្ធិ​ទៅ​ឲ្យ​បងស្រី​របស់ លោក​ធ្វើការ​ទាមទារ ឲ្យ​ការ​សែត និង​ទស្សនា​វ​ដ្តី កែតម្រូវ​ឡើងវិញ ។ មិនតែប៉ុណ្ណោះ​លោក ក៏​គ្រោង​ប្តឹងទៅ តុលាការ​ផងដែរ បើ​គ្មាន​ការបកស្រាយ​ពី កញ្ញា អ៊ិន លក្ខិណា នោះទេ ។ ដោយឡែក​មានរឿង​រាវ ជាច្រើន​ទៀង​ដែល​លោក ដេវីដ ឆា​ណាយ​វា បាន​បកអាក្រាត​រឿង អាស្រូវ​របស់ ស្រី​ស្រស់​សម្បូរ មន្ត​ស្នេហ៍ អ៊ិន លក្ខិណា ក្នុងនោះ​លោក​ដេវីដ បាន​សរសេរ រៀបរាប់ថា កាលពី​កន្លងទៅ អ៊ិន លក្ខិណា ធ្លាប់មាន​គ្រួសារ ជា​ជនជាតិ​ម៉ាឡេស៊ី និង​មានកូន​ម្នាក់ រួចទៅហើយ ។ លើសពីនេះទៅទៀត នាង​ក៏មាន ស្រី​ស្នេហ៍​របស់​មន្ត្រី ជាន់ខ្ពស់​ក្នុង ជួរ​រាជរដ្ឋាភិបាល​ម្នាក់ ផងដែរ ៕​

En-lakhena-Lay-001 v_2080

 

Leave a Reply

(*) Required, Your email will not be published