ពិធី សម្ពោធ អាគារ​សាលាដំបូង​ខេត្ដ​កំពង់ចាម ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

, , Leave a comment

​ខេត្ដ​កំពង់ចាម ៖ នៅ​បរិវេណ​សាលា ដំបូង​ខេត្ដ​កំពង់ចាម មាន​ប្រារឰ​ពិធី សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​សាលាដំបូង​ខេត្ដ​ថ្មី​១​ខ្នង ក្រោម​អធិបតីភាព លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ដ្រីក្រសួង​យុត្ដិធម៌ និង​លោក ហ៊ុន ណេង អភិបាល នៃ​គណៈ​អភិបាលខេត្ដ​កំពង់ចាម និង​មន្ដ្រីរាជការ​ជាច្រើន រូប​ទៀត នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា​ឆ្នាំ​២០១៣​។​

 

​លោក តេង រតនា ប្រធាន​សាលាដំបូង​ខេត្ដ កំពង់ចាម​បាន​ថ្លែង​សុន្ទរកថា ស្វាគមន៍ ដោយបាន​បញ្ជាក់ថា សាលា ដំបូង​និង​អយ្យការ​អម​សាលាដំបូង​ខេត្ដ កំពង់ចាម បានចាប់ផ្ដើម​ដំណើរការឡើង វិញ បន្ទាប់ពី​ការផ្ដួលរំលំ​ក្នុង​របប​កម្ពុជា ប្រជាធិបតេយ្យ​នៅ​ថ្ងៃទី​៧ មករា ១៩៧៩ ហើយ​នៅ​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​១៩៨២ ច្បាប់ ស្ដីពី​ការចាត់តាំង​អង្គការ​តុលាការ​ត្រូវ បានអនុម័ត​បង្កើត​តុលាការ​ខេត្ដ​-​ក្រុង ទូទាំងប្រទេស ហើយ​តុលាការ​ខេត្ដ​កំពង់ ចាម​ក៏បាន​បង្កើតឡើង​នៅពេល​នោះដែរ  ដោយ​ពេលនោះ​តុលាការ​ខេត្ដ​មាន​អគារ ចាស់​១​ខ្នង​សល់​ពី​សម័យ​បារាំង និង អគារ​១​ខ្នង​សង់​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា  បន្ទាប់មក​នៅ​ឆ្នាំ​១៩៨៨ លោក​ហ៊ុន ណេង អភិបាលខេត្ដ​បានផ្ដល់​អគារ​សវ​នា ការ​មួយ​ខ្នង​សម្រាប់​ជំនុំ​ជម្រះក្ដី​ជូន​ប្រជា ពលរដ្ឋ។ រហូតដល់​ឆ្នាំ​២០១១ តុលាការ ខេត្ដ​បានទទួល​អំណោយ​អគារ​ថ្មី​១​ខ្នង​ជា មូលនិធិ​របស់​រដ្ឋាភិបាល​អូស្ដ្រាលី ។​

 

​លោក ប្រធាន​សាលាដំបូង​ខេត្ដ បាន​បញ្ជាក់ថា ដោយសារ​កំណើន​ប្រជាពលរដ្ឋ​ច្រើន លោក​ហ៊ុន ណេង បាន​ស្នើសុំ​ប្រមុខ​រដ្ឋា ភិ​បាល​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដោយ​សម្ដេច​បានអនុញ្ញាត ជាគោលការណ៍​ផ្ដល់​ថវិកា​សាងសង់​អគារ ធំ​១​ខ្នង​មាន​ទំហំ​១៥,១៥​ម៉ែត្រ​គុណ​២៨​ម៉ែត្រ កម្ពស់​៣​ជាន់ ដែល​ចំណាយ​ថវិកា សាងសង់​សរុប​ចំនួន​២.៦៧០​លាន​រៀល ជា​ថវិកា​វិនិយោគ​រាជ​ដ្ឋា​ភិ​បាល ។​
​មានប្រសាសន៍​សំណេះសំណាល​នា ឱកាស​នោះ លោក ហ៊ុន ណេង អភិបាល នៃ​គណៈ​អភិបាលខេត្ដ​កំពង់ចាម​បាន​លើកឡើងថា សមិទ្ធផល​ដែល​ដាក់​សម្ពោធ នៅថ្ងៃនេះ គឺ​ឆ្លុះបញ្ចាំង​ពី​ការរីកចំរើន ឥតឈប់ឈរ​របស់​រា​ជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហើយ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​នឹង សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ដ៏​ស្កឹមស្កៃ របស់​មន្ទីរ​សុខាភិបាល​ខេត្ដ​កំពង់ចាម មួយទៀត ។​

បន្ទាប់មក លោក​អង្គ វង្សវឌ្ឍានា រដ្ឋ មន្ដ្រី​ក្រសួង​យុត្ដិធម៌ បាន​មានប្រសាសន៍ រំលឹក​ពីរ​បប​ប្រល័យពូជសាសន៍​ប៉ុល ពត ដែល​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធាន មនុស្ស​របស់​កម្ពុជា​ត្រូវបាន​បំផ្លាញ​ដល់ ឫសគល់ ទើប​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩ រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ ប្រឹងប្រែង​ស្ថាបនា​និង​អភិវឌ្ឍន៍​ប្រទេស ជាតិ​ពី​បាតដៃ​ទទេ​រហូត​មាន​អ្វីៗ​ដូច​សព្វ ថ្ងៃនេះ ដែល​យើងទាំងអស់គ្នា​បានឃើញ ផ្ទាល់​ភ្នែក ។​
​ដោយឡែក ក្រសួង​យុត្ដិធម៌​បានរៀបចំ កម្មវិធី​សកម្មភាព​ដើម្បី​អនុវត្ដ​ន៍​ការងារ កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្ដិធម៌ ក្នុង គោលបំណង​លើកស្ទួយ​ឯករាជ្យ និង​អ​ព្យា ក្រឹ​ត​ភាព​នៃ​ប្រព័ន្ធតុលាការ ព្រមទាំង លើកកម្ពស់​យុត្ដិធម៌ សំដៅ​កាត់បន្ថយ អំពើពុករលួយ ដើម្បី​បង្កើន​វប្បធម៌ គោរព​ច្បាប់ និង​ពង្រឹង​នីតិរដ្ឋ​ឱ្យ​កាន់តែ ល្អប្រសើរ​ឡើង ៕

26-m

 

Leave a Reply

(*) Required, Your email will not be published