ការ​ស្លៀកសំពត់​ខ្លី នឹងត្រូវ​ពិន័យ​ជា​ប្រាក់ ព្រោះ​ខុសច្បាប់​

, , Leave a comment

​កូរ៉េខាងត្បូង ជា​ប្រទេស​ជឿនលឿន និង ស៊ីវីល័យ​មួយ ដែល​ប្រជាជន​របស់គេ រស់នៅ​តាមបែប​ទាន់សម័យ មិន​ថា​សូម្បីតែ​សំលៀកបំពាក់ ក៏​ដូចគ្នា​ដែរ គឺ​នារីៗ​បច្ចុប្បន្ន នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង មានការ​ពេញនិយម​ជាខ្លាំង ក្នុងការ​ស្លៀក សំពត់​ខ្លី​តែម្តង។​

 

​យ៉ាងណាមិញ ក្រៅពី​បង្ហាញ​នូវ​ភាព​លេចធ្លោ និង សម្រស់​ផង​នោះ ក៏មាន​កត្តា​អវិជ្ជមាន សំរាប់​ការ​ស្លៀកពាក់​បែប ស៊ិ​ច​ស៊ី​នេះ​ផងដែរ​។ ហេតុនេះ ទើប​ប្រទេស​កូរ៉េខាងត្បូង បាន​បង្កើត​ច្បាប់​ថ្មី ក្នុងការ​ទប់ស្កាត់ ការ​ស្លៀកសំពត់​ខ្លី ដើម្បី​ប្រយុទ្ធប្រឆាំង នឹង​ការបង្ហាញ​ណាមួយ ដែល​មិន​សមរម្យ នៅតាម​ទីសាធារណៈ ដែល​អាច​ប្រឈម និង ធ្វើអោយ​បទល្មើស រំលោភបំពាន មានការ​កើនឡើង​។​

ទោះជា​យ៉ាងណា ច្បាប់​ថ្មី​នេះ ត្រូវបាន​បង្កើតឡើង ១​ឆ្នាំ កន្លងមកហើយ ក្រោម​ការគ្រប់គ្រង របស់​រដ្ឋបាល​អាណត្តិ​មុន ប៉ុន្តែ​មិនទាន់បាន​ចូល​ជា​ធរមាន​នៅឡើយ​។ យ៉ាងណាមិញ ច្បាប់​ថ្មី​នេះ ត្រូវបាន​កំណត់​ថ្ងៃ​អនុវត្ត ចាប់ពី​ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៣ នេះ​តទៅ ក្រោម​ការគ្រប់គ្រង​រប​ស់​រដ្ឋបាល​ថ្មី ដែលនាំអោយ​ការ​ស្លៀកសំពត់​ខ្លី​នេះ ក្លាយជា អំពើ​ខុសច្បាប់ ហើយនឹង​ត្រូវ​ពិន័យ​ជា​ប្រាក់ ចំនួន ៥​ម៉ឺន វុន ដែល​ស្មើនឹង ៤៥ ដុល្លារ​អាមេរិក​។​

korean-miniskirts-might-be-banned-says-newspaper korean-girls-in-miniskirts-walk-streets-of-seoul

 

 

Leave a Reply

(*) Required, Your email will not be published