គង់ វង្ស​យ៉ា​ទី ទស្សនិកជន​សង្ស័យ​មាន​ផ្ទៃពោះ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ទើបតែ​ជម្រះ​ពាក្យ​ចចាមអារ៉ាម​ស្នេហា​ជាមួយ​តារាចម្រៀង​របស់​ផលិតកម្ម ថោ​ន លោក សុ​គុន្ធ ថេ​រ៉ា​យុ មិនទាន់បាន​ស្រឡះ​មុខ​ស្រួលបួល​ផង តារា​សម្តែង​វ័យក្មេង​ដែល​ទើប​ឡើង​ធ្វើជា​ពិធី​ការិនី​នាង គង់ វង្ស​យ៉ា​ទី បែរជា​ធ្លាក់​ចូលក្នុង​ចំណាប់អារម្មណ៍​របស់​ម​ហា​ជន​មួយវិញទៀត ខណៈ​គេ​ឃើញ​ទម្រង់​ក្បាលពោះ​នាង​ធំ​ប្លែក​ជាង​មុន ធ្វើ​ឲ្យ​គេ​គិតថា នាង​កំពុង​តែមាន​ទម្ងន់​។​

 

​ការលេចចេញ​ព័ត៌មាន គង់ វង្ស​យ៉ា​ទី មាន​ទំនាក់ទំនង​ស្នេហ៍​នឹង​តារាចម្រៀង សុ​គុន្ធ ថេ​រ៉ា​យុ នោះ ស្របពេល​នាង​បាន​ផុស​រូបថត​កៀត​កិត និង​មាន​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​នោះ នៅក្នុង​ហ្វេ​ស​ប៊ុ​ក​។ ប៉ុន្តែ​យ៉ាងណា​ជុំវិញ​ការ​ពិពណ៌នា​លើ​រូបថត ដែល​សកម្ម​ភាពជា​លក្ខ​ណៈ​ស្នេហា​នោះ ត្រូវបាន​នាង គង់ វង្ស​យ៉ា​ទី ចេញមុខ​បកស្រាយ​ថា នាង និង សុគន្ធ ថេ​រ៉ា​យុ មិនមាន​ទំនាក់ទំនង​ស្នេហា​អី​ជាមួយគ្នា​នោះទេ គ្រាន់តែ​រាប់អាន​គ្នា​ជា​មិត្តភក្តិ​ធម្មតា​ប៉ុណ្ណោះ​។ រូបថត​ដែល​នាង និង សុគន្ធ ថេ​រ៉ា​យុ ថត​ជាមួយគ្នានេះ ថត​យូរហើយ នៅពេលដែល​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ជួបគ្នា ក៏​ថត​លេង​ជាមួយគ្នា​នោះ​។​

 

នាង​បញ្ជាក់ថា​៖«​ខ្ញុំ និង​បង ថេ​រ៉ា​យុ មិនដែល​ធ្លាប់មាន​ទំនាក់ទំនង ស្នេហា​ជាមួយគ្នា​នោះទេ ហើយក៏​ទំនាក់ទំនង​នោះ​មិនអាច​កើតឡើង​បានដែរ​»​។​

ក្រោយពី​ជម្រះ មន្ទិល​ស្នេហ៍ ក្រោមរូបភាព​ខ្លួន​នាង​ជា​អ្នកបង្ក​នោះ គេ​សង្កេតឃើញថា ពិធី​ការិនី​កម្មវិធី «​រាត្រី​កម្សាន្ត​» ទើប​ឡើង​ថ្មី អម​ជាមួយ​នាង​ជី​ជី នាង គង់ វង្ស​យ៉ា​ទី ហាក់​មាន​ភាព​ស្រស់ស្រាយ រីកសាច់​រីក​ឈាម​សម្រស់​ស្រស់ថ្លា​ជាង​មុន​។ ប៉ុន្តែ​ភាពស្រស់​ស្រាយ​របស់​ពិធី​ការិនី វ័យ​១៩ នេះ​បាន​តែមួយ​ចម្អិន​កំ​ពីស​តែប៉ុណ្ណោះ ពេលនេះ​នាង​បាន​ពើបប្រទះ​នូវ​រឿងអាស្រូវ​ថ្មី​ដ៏​រសើប​ជាង​មុន​ទៀតផង​។​

ការ លេច​វត្ត​មាននៅ​រាត្រី​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​តារាចម្រៀង ផាន់ ម៉ូ​នី​កា ជាមួយ​អ្នកជំនួញ​ប្អូនប្រុស លោក​គង់ រ៉ា​យុទ្ធ កាលពី​រាត្រី​ថ្ងៃទី​១៧ ខែមីនា​នៅ​កោះ​ពេជ្រ​នោះ ពិធី​ការិនី​ដែល​កំពុង​សាង​ប្រជាប្រិយភាព​ក្នុង​កម្មវិធី​«​រាត្រី កម្សាន្ត​» នាង គង់ វង្ស​យ៉ា​ទី ក្រៅពី​ទស្សនិកជន​ចាប់អារម្មណ៍​លើ​រូប​សម្ផស្ស​ពីមួយថ្ងៃ​ទៅមួយថ្ងៃ នាង​កាន់តែ​ស្រស់ស្អាត​នោះ គេ​ក៏​ចាប់អារម្មណ៍​មើលទៅ​ឃើញ​ទម្រង់​ក្បាលពោះ​រីក​ធំ ទ្រលុកៗ​របស់​នាង​ផងដែរ ជាហេតុ​ធ្វើ​ឲ្យ​មនុស្សម្នា​ជាច្រើន​នាំគ្នា​ងឿងឆ្ងល់ និង​លាន់មាត់ និង​និយាយ​ខ្សឹបៗ​ដាក់គ្នា​ថា​៖«​មើលទៅ​ក្បាលពោះ យ៉ា​ទី ដូច​ជាធំ​ប្លែក​តិច​មានកូន​ទៅ​!  អា​យ៉ា​ទី វា​មាន​ផ្ទៃពោះ​ទេ​ដឹង​? ហើយ​វា​មាន​ពី​ណា បើ​មិនដែល​ឮថា​មាន​ប្តី​ផង​ហ្នឹង​?»​។​

ការដែល​មហាជន លើកឡើង​បែបនេះ ដោយ​យោងតាម​ការសង្កេត គេ​ឃើញ​ក្បាលពោះ​របស់​នាង​ហាក់​ធំ​ប្លែក ខណៈ​កន្លងមក នាង​ក៏​ធ្លាប់​ស្លៀកពាក់​រឹបៗ​បែបនេះ​ដែរ តែ​មិនឃើញ​ក្បាល​ពោះធំ ដល់​ថ្នាក់​ហ្នឹង​។ ក្រុម​អ្នក​ចាប់អារម្មណ៍​ក្បាលពោះ នាង​គង់ វង្ស​យ៉ា​ទី ដែលជា​ស្ត្រីៗ​នោះ ពួកគេ​ក៏បាន​លើក​ពីបទ​ពិសោធ​ផ្ទាល់ខ្លួន​មក​និយាយថា​៖«​ក្បាលពោះ​ពើង ធំ​ប៉ុណ្ណឹង អា​យ៉ា​ទី ហ្នឹង បើ​តាមតែ​ធ្លាប់​ពពោះ​នោះ តិច​ក៏​ពី​ខែ​ដែរ​»​។​

តែ យ៉ាងណា ចម្ងល់​របស់​មហាជន ថា​នាង​គង់ វង្ស​យ៉ា​ទី មាន​ផ្ទៃពោះ​នេះ មិនអាច​សុំ​កា​របក​ស្រោ​យ​ពី​នាង​បាន​ដោយផ្ទាល់​មាត់​នោះឡើយ ខណៈ​ទូរស័ព្ទ​នាង​មិនមាន​អ្នកទទួល​តាំងពីព្រឹក​ទល់​ថ្ងៃរសៀល​។ ប៉ុន្តែ​ចម្លើយ​នេះ កញ្ញា គង់ វង្ស​យ៉ា​ទី នាង​បាន​បកស្រាយ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​នាង ដោយ​នាង​បដិសេធ​យ៉ាង​តឹងសរសៃក​ថា នាង​មិនមាន​ផ្ទៃពោះ​ដូចដែល​គេ​សង្ស័យ​នោះឡើយ ហើយ​ការដែល​នាង​ស្លៀក​រ៉ូ​ប​ចេញ ឃើញ​ក្បាលពោះ​ធ្លាក់​ធំ​នោះ ដោយសារតែ​នាង​ធាត់ និង​ឡើង​គីឡូ​»​។​

បន្ថែម​លើ​នោះ នាង​ក៏បាន​បញ្ជាក់ថា បើ​នាង​មិនទាន់មាន​ប្តី​រៀបការ​ផង តើ​ឲ្យ​នាង​ពោះធំ​យ៉ាងម៉េច​កើត​ទៅ​! បងប្អូន​កុំ​យល់ច្រឡំ​អី និង​សូមកុំ​គិត​អាក្រក់​ពី​នាង​ដល់​ថ្នាក់​នេះ​អី វា​មិនអាច​ទេ​៕

01-m-12 130322_22a

 

 

Leave a Reply

(*) Required, Your email will not be published