កំពុង​ប៉ង​រំលោភ​ស្ត្រី​មាន​សតិ​មិនល្អ​ក្នុង​ខ្ទម​ជា​លើក​ទី​ពីរ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

, , Leave a comment

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវបាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ធ្វើការ​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​២២ មីនា នៅ​លំនៅឋាន ​របស់ខ្លួន បន្ទាប់ពី​បុរស​រូបនោះ​ញ៉ាម​ប៉ង​ទៅ​ចាប់​ស្ត្រី​មាន​សតិ​មិនល្អ​មា្ន​ក់រំ​ លោភ ម្តងទៀត​កាលពី​វេលា​ម៉ោង ១០​និង​១៥​នាទី​យប់​ថ្ងៃទី​២១ មីនា នៅក្នុង​ខ្ទម ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស តែ​ត្រូវ​ក្រុមគ្រួសារ​គេ​ទៅ​ទាន់ ។​

 

​បុរស​ជា​ជនសង្ស័យ​ឈ្មោះ ស៊ុម ដា អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ជាមួយ​ស្ត្រី​រងគ្រោះ​ដែរ ចំណែក​ស្ត្រី​រងគ្រោះ​អាយុ​៤៧​ឆ្នាំ ជា​មនុស្ស​មាន​សតិ​មិនល្អ​។ ប្រភព​ដដែល​បន្តថា តាម​ការសារភាព​រប​ស់​ឈ្មោះ ស៊ុម ដា បានឱ្យដឹងថា កាលពី​យប់​ថ្ងៃទី​២០ មីនា ខ្លួន​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​ដើរទៅ​រកប្រពន្ធ​ដែល​ទៅ​មើល​ទូរទស្សន៍​ផ្ទះ​គេ ពេល​ទៅរក​នោះ​រក​មិនឃើញ​ក៏​ត្រឡប់មកវិញ ហើយ​បាន​ចូលទៅ​ខ្ទម​ស្ត្រី​រងគ្រោះ​ឃើញ​នាង​ដេក​ម្នាក់ឯង មាន​អារម្មណ៍​ចង់​រួមភេទ​ក៏​ទៅ​រំលោភ​រហូត​បានសម្រេច​ដោយ​គាត់​គ្មាន រើបំរះ​អ្វី​ឡើយ រួច​ក៏​ត្រឡប់មកផ្ទះ​វិញ​។

 

​លុះដល់​យប់​ថ្ងៃទី​២១ មីនា ខ្លួន​បាន​ផឹកស្រា​ស្រវឹង​នឹកឃើញ​ចង់​រួមភេទ​ម្តងទៀត ក៏បាន​ដើរ​សំដៅទៅ​ក្នុង​ខ្ទម​ស្ត្រី​នោះ​ជា​លើក​ទី​២ ។ ប៉ុន្តែ​ខណៈដែល​រូបគេ​កំពុង​ប៉ង​រំលោភ​ជាថ្មីទៀត ស្រាប់តែ​គេ​ទៅ​ទាន់​និង​បាន​ច្របាច់​ពិល​ដាក់ ភ្លាមនោះ​ខ្លួន​បាន​ហក់​រត់​មក​ផ្ទះ ប៉ុន្តែ​ស្អែក​ឡើង​ក៏ត្រូវ​នគរបាល​ឃាត់ខ្លួន​តែម្តង ។ អ្នកភូមិ​បាន​ថ្កោលទោស​ជនសង្ស័យ​ឈ្មោះ ស៊ុម ដា ដែល​បាន​ប្រព្រឹត្ត​អំពើ​ថោកទាប មិន​ស្គា​ល់បាប​បុណ្យ ហើយ​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ផ្ទ​ន្ទា​ទោស​ឲ្យ​បាន​តឹងតែង​៕

25-m7

 

Leave a Reply

(*) Required, Your email will not be published