ប្រើ​អាវុធ​ពីរ​ដើម​ចូល​ប្លន់​ផ្ទះ​លក់​អង្ករ​មិនបាន​សម្រេច បាញ់​មួយ​គ្រាប់​បន្ធូរ​អារម្មណ៍​

, , Leave a comment

​ខេត្តកំពង់ចាម ៖ ក្រុមចោរ​៣​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​ដើម​ជិះ​ម៉ូតូ​១​គ្រឿង បានធ្វើ​សកម្មភាព​ចូល​ប្លន់​ផ្ទះ​លក់​អង្ករ​មួយកន្លែង  ស្ថិតនៅ​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម កាលពី​វេលា​ម៉ោង​ ៦​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​២៣ មីនា ២០១៣ ហើយ​បាញ់​១​គ្រាប់ ខណៈ​ប្លន់​មិនបាន​សម្រេច​នោះ តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​នរណាម្នាក់​រងរបួស​នោះទេ ដោយ​គ្រាន់តែ​បាត់បង់​ទូរស័ព្ទដៃ​១​គ្រឿង​តែប៉ុណ្ណោះ ។​

 

​ស្ត្រី​ឈ្មោះ ប៉ែន ស្រី​តូ អាយុ​៣៣​ឆ្នាំ ជា​ប្អូនស្រី​របស់​ម្ចាស់ផ្ទះ​បាន​ប្រាប់​ឲ្យ​ដឹងថា កាលពី​២​ថ្ងៃមុន​មាន​មនុស្ស​ប្រុស​ម្នាក់​អត់​ស្គាល់​នៅទីណា​នោះទេ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក បាន​ចូលមក​ទិញ​បារី​១​កញ្ចប់ លុះ​ពេល​ល្ងាច​បានមក​ទិញ​កាត​ទូរស័ព្ទ​មួយ​សន្លឹក​តម្លៃ​២​ដុល្លារ ហើយ​បាន​ចោល​ភ្នែក​សំឡឹងមើល​លិច​កើត​នៅក្នុង​ផ្ទះ សង្ស័យ​រកមើល​កាមេរ៉ា​សុវត្ថិភាព​ដែល​ដាក់​បំពាក់​នៅតាម​ជញ្ជាំង​បេតុង តែ​ផ្ទះ​នេះ​មិន​បានដាក់​នោះទេ ។​

មកដល់​ថ្ងៃកើតហេតុ ក៏មាន​មនុស្ស​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ពណ៌​ក្រហម មិន​ពាក់​ស្លាក​លេខ​នោះទេ បានមក​ឈប់​នៅមុខ​ផ្ទះ​របស់​នាង​មាន​ម្នាក់​ពាក់​ម៉ាស​ដើរ​ចូលមក​ទិញ កាត​ទូរស័ព្ទ​មួយ​សន្លឹក​ចំនួន​២​ដុល្លារ បន្ទាប់មក​ស្រាប់តែ​ម្នាក់​នោះ បាន​ដក​កាំភ្លើងខ្លី​មក​ភ្ជង់​ហើយ​សួររក​លុយ​ទុក​នៅឯណា ? ប្រមូល​លុយ​មក​ឲ្យ​វា​ទាំងអស់ ។ តែ​អំពើ​ប្លន់​នោះ​មិនបាន​សម្រេច​ទេ ទើប​ជនល្មើស​បាញ់​មួយ​គ្រាប់​ដើម្បី​រំសាយកំហឹង​៕

25-m6

 

Leave a Reply

(*) Required, Your email will not be published