បន្លំ​ចូល​លួច​ទារ​កនៅ​មន្ទីរពេទ្យ​រុស្ស៊ី តាមរក​ឃើញ​នៅ​អ្នក​លឿង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ឈ្មោះ ប៉ែន សុវណ្ណ អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​ភូមិ​សំភិន ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ បានមក​សម្រាល​បុត្រ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត កាលពី​វេលា​ម៉ោង​២ ​ទាបភ្លឺ ថ្ងៃទី​២៣ ខែមីនា បាន​ស្រែក​ផ្អើល​ឆោ​រ​ឡោ បន្ទាប់ពី​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ចូល​លួច​កូន​របស់គាត់ កាលពី​ព្រឹក​ថ្ងៃទី ២៤ ខែ​មិនា ឆ្នាំ​២០១៣​។​

 

​តាម​ការរៀប​រាប់រប​ស់​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែលមាន មនុស្ស​ចូល​បន្លំ​យក​កូន​របស់គាត់​ចេញទៅ​បាត់ គឺ​ដោយសារ ជីដូន​និង​ប្តី​របស់គាត់​ជាប់រវល់ ចេញ​ក្រៅ​បន្ទប់ សម្រាក​មួយ​ភ្លែត ទើប​ជន​ឆ្លៀតឱកាស ចូល​បន្លំ​បី​យក​កូន​គាត់​ចេញទៅ​បាត់ គួរ​សោកស្តាយ​បំផុត​។ ប្រភពព័ត៌មាន​ចុងក្រោយ​បាន​ឲ្យ​ដឹងថា ទារក​ខាងលើ​ត្រូវបាន​កម្លាំង​នគរបាល ខេត្តកណ្តាល និង​កម្លាំង​នគរបាល​នៅ​ម្តុំ​អ្នក​លឿង ក្រោម​ការបញ្ជា​របស់លោក​ស្នងការ​នគរបាល​ខេត្តកណ្តាល ឧ​ត្ត​ម​សេនីយ៍ អ៊ា​វ ចំរើន ចាប់បាន​នៅ​ម្តុំ​អ្នក​លឿង ៕

25-m5

 

Leave a Reply

(*) Required, Your email will not be published