សង្ស័យ​មាន​វិបត្តិ​ក្នុង​គ្រួសារ មក​លោតទឹក​សម្លាប់ខ្លួន ពីលើ​ស្ពាន​គី​ហ្សូ​ណា​

, , Leave a comment

​ខេត្តកំពង់ចាម ៖ បុរស​មាន​វិបត្តិ​ក្នុង​គ្រួសារ​ម្នាក់​ឈ្មោះ គី លីន អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​២៥ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​ដាច់ចិត្ត​ធ្វើអត្តឃាត​មក​លោតទឹក​ទន្លេមេគង្គ​ពីលើ​ស្ពាន គី​ហ្ស៊ុ​ណា​លិច​បាត់ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៣ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មនុស្ស​ម្នា​ដែល​ធ្វើដំណើរ​តាម​ម៉ូតូ រថយន្ត​តូចធំ នាំគ្នា​ចោមរោម​មើល ហើយ​សមត្ថកិច្ច​បា​នស​ន្និ​ដ្ឋា​ន​ថា ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ ។​

​មុន​កើតហេតុ​គេ​បានឃើញ​បុរស​២​នាក់ ជិះ​ម៉ូតូ​ចេញ​មកពី​ភូមិ​ចុង​ថ្នល់ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម មក​ទិញ​ភេសជ្ជ​បា​កាស​ផឹក​នៅ​កន្លែង​មួយ រួច​បាន​ជិះ​មកលើ​ស្ពាន​ពី​ត្រើយ​ខាងលិច​មក​កើតមក​ឈ​ប់​នៅត្រង់ចំណុច​សសរ ប៉េ​១០ ដោយបាន​ឈរ​និយាយ​លេង​ជាមួយគ្នា អស់​មួយសន្ទុះ​ផងដែរ ។ ពេល​ឈរ​និយាយ​សុខៗ​បុរស​ឈ្មោះ គី លីន បាន​ឈាន​ជើង​ឡើងលើ​បង្កាន់ដៃ​បម្រុង​នឹង​លោត​ធ្វើអត្តឃាត តែ​ត្រូវបាន​បងប្អូន​ឈ្មោះ ហុង ដា​រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ដែល​ជិះ​ម៉ូតូ​មកជា​មួយ​បាន​ចាប់ទាញ​ឃាត់​កុំ​ឲ្យ​ប្រ​ព្រិ​ត្ត​នូវ​ទង្វើ​បែបនេះ ។​

​ទោះជា​ប្រឹង​ឃាត់​ក៏​ឃាត់​មិន​ឈ្នះ​ដែរ ទីបំផុត​ឈ្មោះ គី លីន ក៏​លោត​បានសម្រេច បណ្តាល​ឲ្យ​លិច​បាត់​ចូលទៅក្នុង​ទឹកទន្លេ ។ ក្រោយពី​បានដឹង​ហេតុការណ៍​នេះ សមត្ថកិច្ច​បា​នប​ញ្ជាំ​ង​ភ្លើង​ហ្វា តាមឃ្លាំមើល​តែ​មិនបាន​ឃើញ​សព​អណ្តែត​សោះ ហើយ​ថែមទាំង​បានចេញ​ទូក​ម៉ាស៊ីន​បើក​តាមមើល​ដែរ​តែ​មិនឃើញ ។ រហូតមកដល់​ព្រឹក​ថ្ងៃទី​២៤ មីនា ក្រុម​សាច់ញាតិ​ជួល​ទូក​ម៉ាស៊ីន​របស់​ខ្មែរ​អ៊ិ​ស្លាម​ឲ្យ​តាម​រកមើល​រហូតដល់ ម៉ោង​២​រសៀល​ទៅហើយ តែ​មិនទាន់​ឃើញ​សព​អណ្តែត​នៅឡើយ​ទេ ៕

25-m2

 

Leave a Reply

(*) Required, Your email will not be published