មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ពេល​ប្រទះឃើញ​សព​ស្ត្រី​ម្នាក់​ដេកស្លាប់​អាក្រាតកាយ​

, , Comment closed

​ខេត្តបន្ទាយមានជ័យ ៖ សព​ស្ត្រី​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ ស្លាប់​ក្បែរផ្លូវ​រថភ្លើង​ក្នុងភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័យ ក្នុង​សភាព​អាក្រាតកាយ​គ្មាន​សម្លៀកបំពាក់​កាលពី​វេលា ម៉ោង​៨​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៣ បណ្តាល​ឲ្យ​មានការ​ភ្ញាក់ ផ្អើល ទាំង​ព្រឹក ហើយ​គេ​សង្ស័យថា ស្ត្រី​រងគ្រោះ​ត្រូវបាន​ឃាតក ចាប់រំលោភ​រួច​សម្លាប់​ជា​ក្រោយ​។​

មកដល់​ម៉ោង​នេះ​គេ​នៅ​មិនទាន់​ស្គាល់ អត្តសញ្ញាណ​សព​ស្ត្រី​រងគ្រោះ នៅឡើយ​ទេ ប៉ុន្តែ​តាមមើល​ទៅលើ​មុខមាត់ នាង​មាន​អាយុ ប្រមាណ​ជា​៣០​ឆ្នាំ សម្បុរ​ខ្មៅ សក់ខ្មៅ វែង​ប្រាស់​ស្មា ស្លាប់​ដោយ មិនដឹង​មូលហេតុ គ្មាន​សម្លៀកបំពាក់ ជាប់​ខ្លួន​មួយ​បំណាស់​។ នាយប៉ុស្ដិ៍​រដ្ឋបាល​សង្កា​ត់​និ​មិ​ត្ដ លោក​ម៉ា រិ​ន បានឱ្យដឹងថា តាមពិតទៅ សាកសព​ស្ដ្រី​រងគ្រោះ​ខាងលើនេះ​ត្រូវបាន ពលរដ្ឋ​អះអាងថា​ជា​មនុស្ស​វិកលចរិត តែង​ដើរ​ស្រាត​នៅ​ម្ដុំ​សាលាសង្កាត់ និ​មិ​ត្ដ និង​នៅក្បែរ​ផ្សារ​កូនដំរី​នោះ មុន​ប្រទះឃើញ​សាកសព ។

លុះ​ព្រឹក​ឡើង​គេ​ក៏​ប្រទះឃើញ ដេកស្លាប់​សង្ស័យ​គាំងបេះដូង​ដោយនៅ លើ​ខ្លួន​មានតែ​អាវ​ពណ៌​ក្រហម​ឆ្នូត​ស ប្រផេះ​គ្មាន​ស្លៀកខោ ទើប​មាន​អ្នកខ្លះ សង្ស័យថា​ត្រូវគេ​រំលោភ​រួច​សម្លាប់ តែ​ធាតុពិត​គឺ​នាង​គាំងបេះដូង​ស្លាប់ ឬ​ដោយសារ​ខ្យល់គ ។ សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​បូជា​តាម​ប្រពៃណី​រួចរាល់​អស់ហើយ​៕

22-m