គណៈរដ្ឋមន្ត្រី​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​វិសោធនកម្ម​មាត្រា ២៤៧, ៣៦៨, ៣៧២ ,៣៨២ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ យោងតាម​សេចក្តីជូនដំណឹង​រ​ប​ស់​ទី​ស្តី​កា​រ​គ​ណៈ​រ​ដ្ឋ​ម​ន្ត្រី បាន​ឲ្យ​ដឹងថា ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដែល​បា​ន​​រៀ​ប​ចំ​ឡើង​កា​ល​ពី​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៣​នេះប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានអនុម័ត លើ​សេចក្តីព្រាងច្បាប់ ស្តីពី​វិសោធនកម្ម​មាត្រា ២៤៧, ៣៦៨, ៣៧២ ,៣៨២ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។​

យោងតាម​សេចក្តីជូនដំណឹង​ដែល​បានចេញ​ផ្សាយ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៣​បាន​ឲ្យ​ដឹងថា ក្រម​នីតិ​ព្រហ្មទណ្ឌ ដែល​ត្រូវបាន ប្រកាស​ឲ្យ​ប្រើ ដោយ​ព្រះរាជក្រម​ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០០៧ បាន និង​កំពុង​អនុវត្ត​នៅក្នុង​សង្គម​កម្ពុជា ។ បទ​ប្បញ្ញត្តិ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​នេះ ត្រូវបាន​ចាត់ទុកថា ជា​បទ​ប្បញ្ញត្តិ​រួម ដែល​ត្រូវ​យកចិត្ត​ទៅ​អនុវត្ត​ចំពោះ​គ្រប់​រឿង​ព្រហ្មទណ្ឌ​ទាំងអស់ លើកលែងតែ​ក្នុងករណី ដែលមាន​បទ​ប្បញ្ញត្តិ ស្តីពី​នីតិវិធី ត្រូវ​បានចែង កំណត់​ដោយឡែក នៅក្នុង​ច្បាប់​ពិសេស​។​

ជាគោលការណ៍ ដោយ​អនុលោម តាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង​បទ​ប្ប​ញ្ញ​តិ្ត​ព្រហ្មទណ្ឌ ជា​ធរមាន​នានា វត្ថុតាង រួមទាំង​ផល​នៃ​បទល្មើស គឺជា​កម្មវត្ថុ នៃ​ការ​រឹបអូស ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដែល​ត្រូវធ្វើ​តាមរយៈ​សាលក្រម ឬ​សាលដីកា​ស្ថាពរ​របស់​តុលាការ​។ កន្លងមក​ការ​រឹបអូស​វត្ថុតាង នៃ​បទល្មើស​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ មិនមាន​ឧបសគ្គ​ផ្នែក​វិធី​ច្បាប់​នោះទេ ប្រសិនបើ​ជនល្មើស​ត្រូវបាន​ចាប់ខ្លួន ឬ​ត្រូវបាន​ស្គាល់ អត្តសញ្ញាណ​។ ប៉ុន្តែ​បញ្ហា​នីតិវិធី ដែល​កើតឡើង​កន្លងមក ក្នុងករណី​ដែល​ត្រូវ​រឹបអូស ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ នូវ​វត្ថុតាង​ជា​សម្ភារៈ​បរិក្ខា និង​មធ្យោបាយ​ដឹកជញ្ជូន ដែល​ប្រើប្រាស់ ក្នុងការ​ប្រព្រឹត្ត​បទល្មើស ហើយ​ជន​ប្រព្រឹត្ត​បទល្មើស ជា​ជន​ដែល​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​។​

សេចក្តីព្រាងច្បាប់​នេះ មាន​ពីរ​មាត្រា រៀបចំឡើង ដោយ​ក្រសួងយុត្តិធម៌ ក្នុង​គោលបំណង​ដើម្បី​ដោះស្រាយ​ឧបសគ្គ​ក្នុង​នីតិវិធី​ខាងលើ​។ មាត្រាមួយ ៖ ចែង​ពី​ការ ធ្វើ​វិសោធនកម្ម​ទៅលើ​មាត្រា ២៤៧ (​ដីកា​ដោះស្រាយ​)  មាត្រា ៣៦៨ (​រយៈពេល​សម្រាប់​ធ្វើបណ្តឹង​ទាស់ មាត្រា​៣៧២ (​បណ្តឹងទាស់​ដែល​ធ្វើឡើង ដោយ​ដើមបណ្តឹង រដ្ឋ ប្បវេណី ឬ​អ្នកទទួលខុសត្រូវ​រដ្ឋ​ប្បវេណី និង​មាត្រា​៣៨២ (​រយៈពេល​ប្តឹង​ឧទ្ធរណ៍​របស់​ពិរុទ្ធជន ដើម​បណ្តឹងរដ្ឋប្បវេណី អ្នកទទួលខុសត្រូវ រដ្ឋប្បវេណី​) ។ មាត្រា​ពីរ​៖ ចែង​អំពី​ការអនុវត្ត​ច្បាប់​នេះ ជាការ​ប្រញាប់ ៕

22-m