ស្ត្រី​បំរើសេវា​តាម​ក្លិប​កំសាន្ត មាន​អត្រា​ឆ្លង​មេរោគ​អេដស៍​ខ្ពស់ ដោយសារតែ​ការរួម​ភេទ​មិនទាន់មាន​សុវត្ថិភាព​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល ស្តីពី​ការអង្កេត​រក​អត្រា​ជំងឺ​កាមរោគ នៅ​កម្ពុជា​ឆ្នាំ​២០១១ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៣ នា​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី​បាន​រកឃើញថា ស្រោមអនាម័យត្រូវបាន​ប្រើប្រាស់ នៅមានកម្រិត​ទាប​ក្រោម ៥០ ភាគរយ ចំពោះ​អ្នក ដែលមាន​ដៃគូ​ស្នេហា ឬ​ហៅ​ម្យ៉ាង​ទៀតថា ជា​ដៃគូ​ស្មោះស្ម័គ្រ ដែល​ភាគច្រើន​ពួកគេ​ធ្វើការ​រួមភេទ​ជាមួយគ្នា ដោយ​មិនបាន​​ ប្រើប្រាស់ស្រោម​អនាម័យ​​ឲ្យ​បាន ១០០ ភាគរយ​នោះទេ ដោយសារតែ​ពួកគេ មានការ​ជឿជាក់​លើ​ដៃគូ​រួមភេទ​របស់ខ្លួន ។​

 

​លោក​វេជ្ជបណ្ឌិត មាន ឈី​វុន ប្រធាន​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើ​ស្បែក​និង​កាមរោគ បាន​បន្តថា «​តែ​ដោយឡែក ការប្រើប្រាស់​ស្រោមអនាម័យ នៅមានកម្រិត​ក្រោម ៥០ ភាគរយ​នោះ ចំពោះ​សង្សារ ឬមួយ គេ​ហៅថា Sweetheart  បានសេចក្តីថា ដៃគូ​ស្មោះស្ម័គ្រ គឺ​នៅមានកម្រិត ។ យើង​កំពុងតែ​ខិតខំ ធ្វើយ៉ាងណា ដើម្បី​នឹង​ពន្យល់​ណែនាំ អប់រំ ដល់​បងប្អូន​ទាំងអស់នោះ ឲ្យ​បាន​យល់​ថែម​ទៀតថា ត្រូវតែ​ប្រើប្រាស់ ស្រោមអនាម័យ​ឲ្យ​បាន​លើសពី​៩០​ភាគរយ ឬក៏​១០០ ភាគរយ​មែនទែន​នោះ​»​។ លោក​វេជ្ជបណ្ឌិត បាន​បន្តទៀតថា ការប្រើប្រាស់​ស្រោមអនាម័យ ឲ្យ​បាន​ត្រឹមត្រូវ នៅពេល​ដែលមាន​ការរួម​ភេទ ជាមួយ​ដៃគូ​ស្នេហា​នោះ គឹ​អាច​ជៀសវាង​នូវ​ការឆ្លង ឬក៏​ចម្លង​នូវ​មេរោគ​ផ្សេងៗ ដែល​នៅ​ក្នុងនោះ​មាន​មេរោគ​អេដស៍ កាម​រោម​ហើយ​និង​មេរោគ​រលាក​ថ្លើម​ប្រភេទ​បេ ជាដើម​។​

ប្រធាន​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើ​ស្បែក​និង​កាមរោគ បាន​បន្តទៀតថា ម្យ៉ាងវិញទៀត​ការប្រើប្រាស់​ស្រោមអនាម័យ ឲ្យ​បាន​ត្រឹមត្រូវ ក៏​អាច​ការពារ​ផងដែរ ចំពោះ​ដៃគូ​រួមភេទ ដែល​ពួកគេ មិនទាន់​ចង់​មាន កូន​ផងដែរ​នោះ ។ បើតាម​លោក​វេជ្ជបណ្ឌិត មាន ឈី​វុន តាម​តួលេខ ផែនទី ដែល​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើ​ស្បែក ធ្វើ​ក្នុង​ឆ្នាំ​២០១២ យើង​រកឃើញថា មាន​ស្ត្រី​បំរើសេវា​កំសាន្ត​សប្បាយ នៅ​ទូទាំងប្រទេស មាន​ចំនួន ៣៧.០០០ នាក់​។ ស្ត្រី​បំរើសេវា​កំសាន្ត​សប្បាយ នៅតែ​ជា​ក្រុម​ប្រឈមមុខ​ខ្ពស់ ក្នុង​ការឆ្លង​មេរោគ​អេដស៍ ដោយសារតែ​ការរួម​ភេទ​របស់​ពួកគេ នូវ​មិនទាន់មាន សុវត្ថិភាព​ផងដែរ ៕

22-m