ឆក់​ខ្សែភ្លើង​ស្លាប់​នៅក្នុង​ពិធីមង្គលការ​កូន​អ្នកស្រុក ពេល​ត​បណ្តាញ​ខ្វះ​ការប្រុងប្រយ័ត្ន

, , Comment closed

​ខេត្ដ​កណ្ដាល ៖ បុរស​ម្នាក់​ត្រូវបាន​ចរន្ដអគ្គិសនី​ឆក់​បណ្ដាល​ឱ្យស្លាប់ ភ្លាមៗ​នៅ​កន្លែងកើតហេតុ ខណៈ​រាយ​ខ្សែភ្លើង នៅក្នុង​ពិធីមង្គលការ​កូន​អ្នកស្រុក​កាល ពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៣ ស្ថិតក្នុង​ភូមិ​ស្វាយ​អាត់​លើ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្ដ​កណ្ដាល ។​

ជនរងគ្រោះ​ដែលជា​ម្ចាស់​ម៉ាស៊ីនភ្លើង​ឈ្មោះ គ្រុយ ឆេង​ហ៊ឹម អាយុ ៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្វាយ​អាត់ លើ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្ដ​កណ្ដាល មានមុខរ​បរជា​ម្ចាស់​ម៉ាស៊ីនភ្លើង ស៊ីឈ្នួល​តាម​ពិធីមង្គលការ និង​ពិធី​ផ្សេងៗ​នៅក្នុង​ស្រុក​ខ្សាច់កណ្ដាល ។  ករណី​បណ្ដាលឱ្យ​ឆក់​ម្ចាស់​ម៉ាស៊ីនភ្លើង ស្លាប់​នេះ​បណ្ដាលមកពី​ជនរងគ្រោះ​រាយ ខ្សែភ្លើង​នៅក្នុង​ពិធីមង្គលការ​កូន​អ្នកស្រុក ខ្វះ​ការប្រុងប្រយ័ត្ន​បោះ​ខ្សែភ្លើង​កាត់​ពី លើ​ខ្សែ​កា​ប្លិ៍​ចែកចាយ​ភ្លើង​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ ។​

មុនពេល​កើតហេតុ​ឈ្មោះ ម៉ឹង ស៊ី​ណាត ដែលជា​អ្នកភូមិ​ជាមួយ​បាន​និយាយ​ជួល ម៉ាស៊ីនភ្លើង និង​មីក្រូ​របស់​ឈ្មោះ គ្រុយ ឆេង​ហ៊ឹម ជា​ជនរងគ្រោះ ដើម្បី​រាយ​បំភ្លឺ និង​បំពង​សំឡេង​នៅក្នុង​ពិធីមង្គលការ កូន​របស់ខ្លួន ។ លុះដល់​ថ្ងៃទី​២១ ខែមីនា ឈ្មោះ គ្រុយ ឆេង​ហ៊ឹម បាន​យក​ខ្សែភ្លើង មក​រាយ​នៅក្នុង​ពិធីមង្គលការ​កូន​រប​ស់ ឈ្មោះ ម៉ឹង ស៊ី​ណាត តាម​ការកំណត់ ខណៈនោះ​ឈ្មោះ គ្រុយ ឆេង​ហ៊ឹម បាន​រាយ ខ្សែភ្លើង​ដោយបាន​បោះ​ខ្សែ​កាត់​ពីលើ​ខ្សែ​កា​ប្លិ៍ រួច​បាន​ទៅកាន់​ចុង​ខ្សែភ្លើង​ដែល បោះ​ទៅនោះ​ក៏​បណ្ដាលឱ្យ​ចរន្ដអគ្គិសនី ឆក់​ទៅលើ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ កន្លែងកើតហេតុ​តែម្ដង​៕

22-m