វិធីសាស្ត្រ​ទទួលទាន​ដ៏​ត្រឹមត្រូវ សម្រាប់​គ​ក៌​ក្នុង​ផ្ទៃ ដែល​កំពុង​រីក​ធំធាត់​

, , Comment closed

​វិធីសាស្ត្រ​ទទួលទាន​ដ៏​ត្រឹមត្រូវ សម្រាប់​គ​ក៌​ក្នុង​ផ្ទៃ ដែល​កំពុង​រីក​ធំធាត់ ជម្រើស​នៃ​អាហារ​ដ៏​ល្អ​បំផុត ទាំង​៩ សម្រាប់​អ្នក និង​កូន​របស់​អ្នកអំឡុងពេល​មាន​ផ្ទៃពោះ ៖

​ការ​ទទួលទាន​សម្រាប់​ទារក:

​ម្ហូបអាហារ ដែល​អ្នក​ទទួលទាន​អំឡុងពេល​មាន​ផ្ទៃពោះ អាចជួយ​បង្កើន​សុខភាព​ទារក​របស់​អ្នក ហើយនឹង​ជួយ​រក្សា រូបអ្នក​ក្នុង​ទម្រង់​ដ៏​អស្ចារ្យ​ឧត្ដម​មួយ នៅ​ថ្ងៃ​ដែល​សម្រាលកូន​របស់​អ្នក​។ ចូល​អាន​បន្ដ ពី​មូលហេតុ​អាហារ​ថាមពល សម្រាប់​អ្នក​ម្ដាយ​ទាំង ៩ យ៉ាងនេះ ដែល​ត្រូវធ្វើ​ក្នុង​ការរៀប​រាល់ ដូចខាងក្រោម​នេះ (​វិធី​មួយចំនួន ប្រហែល​អាចធ្វើឱ្យ​អ្នក មានការ​ភ្ញាក់ផ្អើល​ខ្លះៗ​)​។​

លើសពីនេះ រៀន​ពី​វិធីសាស្ត្រ​ងាយស្រួល ដើម្បី​បញ្ចូល​អាហារ​ទាំងអស់​ហ្នឹង ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក ដោយ​ពួកយើង ធ្វើឱ្យ​អ្នកទទួល​ទាន​អាហារ​ទាំងនោះ សម្រាប់​អាហារ​ពេលព្រឹក ពេល​ថ្ងៃត្រង់ និង​ពេល​ល្ងាច !

ត្រីសូ​ម៉ុង (Salmon) : វា​ជា​ប្រភេទ​ដ៏​ល្អ​បំផុត​នៃ DHA ដែលជា​អាស៊ីត​ខ្លាញ់ ៣ អូ​មេ​ហ្គា ដែល​ជួយ​ធ្វើឱ្យ​ប្រព័ន្ធ​ប្រសាទ និង​ខួរក្បាល​របស់​ទារក រីក​ធំធាត់​ជា​លំដាប់​។ លើសពីនេះ​ទៀត ការសិក្សា​ជាច្រើន​ផ្ដល់​ជា​មតិយោបល់​ថា ប្រសិនបើ​អ្នកទទួល​ទាន​សាច់​ត្រី​ច្រើន នា​អំឡុងពេល​មាន​ផ្ទៃពោះ​នោះ អ្នក​អាច​បង្កើន​ថាមពល​ខួរក្បាល​ទារក​បាន​។ ទោះបីជា ត្រីសូ​ម៉ុង មាន​ជាតិ​បារត​ទាប​ក៏ដោយ បន្ដិចបន្ដួច​រាល់ថ្ងៃ អាច​បង្កើន​ទៅជា​ច្រើន បានដែរ​។ ដូច្នេះហើយ ទទួលទាន ត្រី​សា​ម៉ុង ជា​រាល់​សប្ដាហ៍​ចំនួន ៣៤០ ក្រាម ដែល​ចម្អិន​រួចហើយ ដោយ​ការ​ទទួលទាន ១/៨៥.០៥ ក្រាម គឺ​ប្រហែលជា​ប៉ុន​ទំហំ​នៃ​បៀ​មួយ​ហ៊ូ​។​

ការ​ញ៉ាំ ៖ អ្នក​អាច​ញ៉ាំ​វា​ជាមួយ​នំប៉័ង រឺ ដាក់​ក្នុង​ឆ្នាំង​ផ្ទះ​គុយទាវ រឺ ក្នុង​ញាំ​សាឡាដ​។ អា​ស្ពែ​រ៉ា​ហ្គាស (Asparagus ) ត្រពាំង​បារាំង​
​ដោយ​សម្បូ​រវិ​តា​មីន B9 ខ្ពស់ (​មានតែ​ថ្លើម​គោ និង​អាហារ​ធញ្ញជាតិ​ប៉ូវ​កម្លាំង មាន​ផ្ទុក​ច្រើន​) លំពែង​របស់​វា ជួយ​ការពារ​ការ​រលូត​កំណើត រឺ​កើតមក​ស្លាប់​។​

បន្លែ​បៃតង (Green Vegetables) : បន្ថែម​ពីនេះ បន្លែ​បៃតង​ទាំងនោះ គឺជា​បន្លែ​មួយ ដែល​ឆ្ងាញ់​បំផុត ដែលមាន​នា​រដូវ​ផ្កា​រីក​។​

ការ​ញ៉ាំ ៖ អ្នក​អាច​ចិញ្ច្រាំ​នឹង​ច្របល់ លាយ​ចូលទៅក្នុង​ពងមាន់ ហើយ​ចៀន​ឱ្យ​ឆ្អិន​តិចៗ ក្នុង​ឆ្នាំងខ្ទះ ចំហុយ​នឹង​បន្ថែម​ប៉ា​ស្ដា និង​ស្រូវ​សាឡី ជាដើម​។​

​ស៊ុត (Eggs) : សារធាតុ​បម្រុង​នៃ​វិ​តា​មីន B-complex របស់​អ្នក (​វិ​តា​មីន B ដែល​ជួយ​បង្កើន​ការអភិវឌ្ឍន៍ ខាង​ភាព​ចងចាំ និង​ខួរក្បាល​របស់​គ​ក៌​) កាន់តែ​អស់​ទៅ នៅ​អំឡុងពេល​ន​មាន​ផ្ទៃពោះ ដូច្នេះហើយ ការទទួល​នូវ​វិ​តា​មីន B-complex គ្រាប់​គ្រាន់ គឺមាន​សារសំខាន់​ណាស់​។ ដោយ​ជា​ដំណឹង​ល្អ ម្ហូប​មួយ​នៃ​អាហារ ដែល​ស្រួល​រៀបចំ​បំផុត ក៏​ជា​ប្រភព ដ៏​ច្រើនជាងគេ​នៃ វិ​តា​មីន B-complex ផងដែរ​។ រៀបចំ​ស៊ុត​ទាំងមូល មិន​ត្រឹមតែ​ស៊ុត​ស (​ដែលមាន ៤ ក្រាម នៃ​ប្រ៉ូ​តេ​អ៊ី​ន​!) ដោយសារតែ វិ​តា​មីន B-complex មាននៅ​ក្នុង​ស៊ុត​លឿង​។ លើសពីនេះ​ទៀត ទទួលទាន​ក្នុង​បរិមាណ​ល្មម​។ ឧទាហរណ៍ ស៊ុត​ស្ងោរ​មួយ​ក្នុង​មួយថ្ងៃ រឺ ពង​ទា​ចៀន ដែល​ធ្វើ​ជាមួយ​ស៊ុត​ពណ៌​ស ៣ និង​ស៊ុត​លឿង ១ ផង​។​

​ការ​ញ៉ាំ​ ៖ អ្នក​អាច​លាយ​ច្របល់​ក្នុង​អាហារ​ពេលព្រឹក​ម្យ៉ាង ដែលមាន​ឆា​ជាមួយ​ពោត រឺ ស​ណ្ដែ​ត និង​សាច់ នំប៉័ង រឺ ស្ងោរ​ឱ្យ​រឹង ហើយ​ចិត​ចូលក្នុង​ញាំ​សាឡាដ ជាដើម​។​

​ទឹកដោះគោ​ជូរ : ផលិតផល​ទឹកដោះគោ ដែលមាន​ជាតិ​ក្រែ​ម​នេះ គឺជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ជាតិ​ស័ង្កសី និង​សារធាតុ​រ៉ែ ដែល​សំខាន់ សម្រាប់​ការរីកលូតលាស់ និង​ការជួស​ជុស​ជាលិកា​ទាំងឡាយ​។ សារធាតុ​ស័ង្កសី ជួយ​បង្កើត​ជញ្ជាំង​ដ៏​រឹងមាំ​មួយ​នៃ​គំរូ​ហ្សែ​ន​របស់​ទារក ដែលមាន​ឈ្មោះថា DNA​។ ទឹកដោះគោ​ជូរ គឺ​សម្បូរ​ទៅដោយ​ជាតិ​កាល់​ស្សូម ដែល​ជួយ​ធ្វើឱ្យ​ឆ្អឹង​ទារក​រីកលូតលាស់ ហើយនឹង​ជួរ​ក្សា​ឱ្យ​ឆ្អឹង​រឹងមាំ ផងដែរ​។ ជាងនេះទៅទៀត ទឹកដោះគោ​ជូរ មាន​ផ្ទុក​នូវ​បាក់តេរី​មាន​ប្រយោជន៍ ដែលមាន​ក្នុង​រុក្ខជាតិ ដើម្បី​ជួយ​សម្រួល​ការរំលាយ​អាហារ និង​ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​។ ចូល​អ្នក​រកមើល​លើ​ផ្លាកសញ្ញា ដែលមាន​និយាយថា “live active cultures” សម្រាប់​អត្ថប្រយោជន៍​ច្រើន បំផុត​ទាំងនេះ​។​

​ការ​ញ៉ាំ​ ៖ អ្នក​អាច​កូរ​ច្របល់​ជាមួយ ស៊ីន​ណា​ម៉ន ដូច​ការដាក់​ផ្លែឈើ​ប្រមុច​ចូល រឺ​លាយ​ជាមួយ​ចំណិត​ដំឡូងបារាំង​ដុត​មួយ ដែល​ត្រូវដាក់​ពីលើ​។​

​ឈី​សព​ណ៌​ស​ទន់ៗ (Cottage Cheese): ប្រ៉ូ​តេ​អ៊ី​ន គឺ​ជ​ស​ប្លុក​អាគារ​មួយ សម្រាប់​ការរីក​ធំធាត់​របស់​ទារក ហើយ​វា​ជួយ​ជួសជុល​កោសិកា ទាំងឡាយ​របស់​អ្នក ខណៈពេលដែល​រាងកាយ​របស់​អ្នក មានការ​ផ្លាស់ប្ដូរ​។ អំឡុងពេល​មាន​ផ្ទៃពោះ អ្នកមាន​តម្រូវការ ប្រ៉ូ​តេ​អ៊ី​ន កើនឡើង​ពី ៤៦-៧១ ក្រាម ជា​រៀងរាល់ថ្ងៃ​។ ឈី​សព​ណ៌​ស​ទន់ គឺជា​ប្រភព​ដ៏​រហ័ស​ឧត្ដម​មួយ​នៃ​សារធាតុចិញ្ចឹម (​ដោយ​វេច​ខ្ចប់​ក្នុង ១៥ ក្រាម ក្នុង​កន្លះ​ពែង​) ហើយ​វា​ផ្ដល់​បន្ថែម​នូវ​ជាតិ កាល់​ស្សូម មួយចំនួន​ផងដែរ​។​

​ការ​ញ៉ាំ​៖ រោយ​ពីលើ​នំប៉័ង​ធញ្ញជាតិ ដែល​កូរ​ច្របល់​ជាមួយ​ស៊ីន​ណា​ម៉ន ហើយនឹង​រោយ​ពីលើ​ស្រទាប់​ផ្លែឈើ​ក្នុង កា​រ៉ែ​ម រឺ លាយ​ក្នុង​ប៉ា​ស្ដា​ស្រូវ​សាឡី ជាមួយ​ទឹកជ្រលក់ ម៉ា​រី​ណា​រ៉ា​។​

​ផ្លែក្រូច (Orange) : ប្រសិនបើ​អ្នកមាន​ជម្ងឺ​ផ្ដាសាយ រឺ វិលមុខ​អំឡុងពេល​មាន​ផ្ទៃពោះ អ្នកមាន​អត្រា​ចំនួន​៥​ដង រឺ​ច្រើន ទំនងជា​វិ​វ​ឌ្ឍ​ជា​ភាពស្មុគស្មាញ​ធ្ងន់ធ្ងរ​មួយ ដូចជា រលាក​សួត រឺ រលាក​ទងសួត​។ ផ្លែក្រូច​ទាំងឡាយ គឺជា​ប្រភព​ដ៏​ឧត្ដម​មួយ​នៃ​វិ​តា​មីន C ដែល​បង្កើន​ប្រព័ន្ធ​ស៊ាំ​របស់​អ្នក​។​

ការ​ញ៉ាំ​៖ ជាមួយ​ញាំ​សាឡាដ រឺ​ឆា​កូរ​ជាមួយ​បន្លែ និង​សាច់​។​

​ខ្លឹម​ស (Garlic) : ករណី​ស្រាល​មួយ​នៃ​ដំណក​ដង្ហើម​ពិបាក គឺមាន​តម្លៃ​យ៉ាង​ប្រសើរ​នូវ​អត្ថប្រយោជន៍​នៃ​ថ្នាំ​ឬ​ស​ឈើ​។ ខ្លឹម​ស ជួយ​កាត់ បន្ថយ​គ្រោះថ្នាក់​នៃ​សម្ពាធ​ឈាម​ខ្ពស់ ពេល​មាន​ផ្ទៃពោះ​។ ប្រហែល ១/៤ នៃ​ស្ដ្រី ជាមួយ​សម្ពាធ​ឈាម​ខ្ពស់ អំឡុងពេល​មា​នគ​ក៌​វិ​វ​ឌ្ឍ​នូវ​ជម្ងឺ​ប្រភេទ​នេះ ហើយ​អ្នក​ដែល​បាន​មាន​ជម្ងឺ​នេះ គឺមាន​អត្រា​ច្រើនជាង ២ ដង តាម​ដែល​ទំនង​ជាមាន​ជម្ងឺ​បេះដូង ពេល​ក្រោយៗ​មកទៀត ក្នុង​ជីវិត​។​

ការ​ញ៉ាំ​៖ ដាក់​ក្នុង​ស៊ុត ដែល​ក្រឡុក​ជាមួយ​ផ្លែ​ប៉េងប៉ោះ និង​ត្រកួន រឺ ដាក់​ក្នុង​ម្ហូប​ម្យ៉ាង ដែល​ធ្វើ​ពី​គ្រាប់​កៅឡាក់ រឺ ដាក់​ពីលើ ភី​ហ្សា បន្លែ​ធញ្ញជាតិ​ ​គ្រាប់​អាល់​ម៉ន​ដ៍​ម្យ៉ាង (Almond) គ្រាប់​ដែលមាន​សារជាតិ​ចិញ្ចឹម គឺ​សម្បូរ​ដោយ​ជាតិ​ម៉ាញ៉េ​ស្សូម ជាតិ​សរសៃ និង​វិ​តា​មីន E និង​មាន​ផ្ទុក​ចំនួន ប្រ៉ូ​តេ​អ៊ី​ន ល្អ​មួយ​ផងដែរ​។​

បន្ថែម​ពីលើ​នេះ ការសិក្សា​ស្រាវជ្រាវ​ថ្មីៗ​បង្ហាញថា ក្មេងៗ​នៃ​មាតា​ដែល​កំពុង​ធ្វើតាម ការទទួល​ទាន​អាហារ​បែប ម៉េ​ឌី​ទែ​រ៉ា​ណេ (Mediterranean diet) : អំឡុងពេល​មា​នគ​ក៌ ដោយ​រួមបញ្ចូល​ទាំង​គ្រាប់សណ្ដែក​ទាំងឡាយ មាន​អត្រា​គ្រោះថ្នាក់​ទាប​នៃ​ការ​វិវឌ្ឍន៍​ជម្ងឺហឺត និង​ប្រតិកម្ម​អា​ឡាក់​ស៊ី​។​

ការ​ញ៉ាំ​ ៖ ក្នុង​អាហារ​ធញ្ញជាតិ​ត្រជាក់ រឺ ក្ដៅ ដែល​ត្រូវបាន​កិន​ដល់​ម៉ត់ សម្រាប់​សាច់​ត្រី រឺ សាច់មាន់ រឺ រោយ​ពីលើ​ញាំ សាឡាដ​ផ្លែឈើ រឺ​ដាក់​បង្កប់​ក្នុង​សូកូឡា ដែល​បាន​រំលាយ​។​

​ស​ណ្ដែ​ត​ខ្មៅ (Black Bean) : ពួកវា​សម្បូរ​ដោយ​ធាតុ ប៉ូ​លតា​ស្សូម ដែល​ត្រួតពិនិត្យ​សម្ពាធ​ឈាម​របស់​អ្នក ហើយ​បំបែក​ជា​ធាតុ​សរសៃ ដែល​ជួយ​ការពារ​រោគ​ទល់លាមក (​ជារឿយៗ បណ្ដាលមកពី វិ​តា​មីន​ជាតិ​ដែក សម្រាប់​ស្ដ្រី​មាន​ផ្ទៃពោះ​)​។​

​ការ​ញ៉ាំ​ ៖ ប្រសិនបើ​អ្នកព្រួយបារម្ភ អំពី​ភាព​ហើមពោះ​នោះ ទទួលទាន​វា​ម្ដង​បន្ដិចៗ​។ ចាប់ផ្ដើម​ដោយ ១/៤ ពែង រាល់ពេល​អាហារ ហើយ​បង្កើន​គោលដៅ​បន្ដិច​ម្ដង​នូវ ៣ ពែង ក្នុង​មួយ​សប្ដាហ៍ តាម​ដែល​បាន​ណែនាំ​។ ការលាង​សម្អាត​ស​ណ្ដែ​ត​កំប៉ុង ក្នុង​ប្រដាប់​ច្រោះ យ៉ាងហោចណាស់​មួយ​នាទី ក៏​ជួយ​លាង​សម្អាត​ការ​ថប់​ជាតិ​កាបូន ស​ហ្រា​យ​ដ្រេ​ត ដែល​រួមចំណែក​ធ្វើឱ្យមាន​ខ្ស​ល់​ក្នុង​ពោះវៀន​។​

​ការទទួលយក​នូវ​សា​រ​ជាតិ​ចិញ្ចឹម​ទាំងនោះ សព្វថ្ងៃនេះ អ្នក​ដឹងថា អាហារ​ថាមពល​មួយណា ដែល​ត្រូវ​បន្ថែម​ក្នុង​រទេះរុញ​របស់​អ្នក​ទៅ​។ ប៉ុន្ដែ ដើម្បី​ដាក់ចេញ​នូវ​គម្រោង​នៃ​ការទទួល​ទាន ដែល​ពោរពេញ​ដោយ​សុខភាព​ល្អជា​សកម្ម​នោះ អ្នកនឹង​ត្រូវ​ការគិត​ទៅមុខ​បន្ដិចបន្ដួច ផងដែរ​។​

ចូល​ប្រើ​នូវ​គំនិត​សំខាន់​ទាំងនេះ ដើម្បី​ធ្វើការ​ប្រាកដថា អាហារ​ដែល​នឹង​ចូលទៅក្នុង​ពោះ​របស់​អ្នក និង​របស់​ទារក គឺ​ពោរពេញ​ដោយ​សារជាតិ​ចិញ្ចឹម និង​មាន​តុល្យភាព​។ គិត​នូវ​រាល់​ម្ហូបអាហារ ដូចជា​ល្បែង​ផ្គុំ​រូប​មួយ​។ វា​មិន​រួចរាល់​ទេ លុះត្រាតែ​វា​មាន​ផ្ទុក​នូវ​ចំណែក​ទាំងអស់នេះ គ្រាប់​ធញ្ញជាតិ កសិផល ប្រ៉ូ​តេ​អ៊ី​ន បន្ដិចបន្ដួច ហើយ​និង​ជាតិ​ខ្លាញ់ ដែល​ពោរពេញ​ដោយ​សុខភាព​។​

​សូម្បីតែ​អាហារ ប្រភេទ​អាហារសម្រន់ ក៏​អាច​ធ្វើជា​ម្ហូប​មួយ នៅពេល​អ្នក​មិនសូវមាន​ពេលវេលា​គ្រប់គ្រាន់ ដូចជា នំប៉័ង​រាង​នំ​ប៉ាវ ជាមួយ​កូន​ការ៉ុត ហើយ​ឈី​សស​ទន់ៗ ដែល​ច្របល់​នឹង​ផ្លែ​ម្នាស់ រឺ ឈី​ស​ដែលមាន​ជាតិ​ធាត់​ទាប ជាមួយ​នំ​ស្រួយ​ធញ្ញជាតិ​មួយ​ដៃ និង​ផ្លែ​ប៉ោម​មួយ និង​គ្រា​ប់ស​ណ្ដែ​ត​ដី Almond កាន់តែ​ប្រសើ​។​

ការជ្រើសរើស​ហ្ហូប​អាហារ ដែល​ស្រួល​ពោរពេញ​ដោយ​សុខភាព ៖ ជម្រើស​ដ៏​អស្ចារ្យ​ជាច្រើន​រួមមាន ត្រី​ធុន​ណា​កំប៉ុង ស​ណ្ដែ​ត​កំប៉ុង​ដែលមាន​សូ​ញ៉ូ​ម​ទាប ផ្លែឈើ​និង​បន្លែ​ក្លាស​សេ ដោយ​គ្មាន​ធាតុ​ផ្សំ​បន្ថែមទៀត និង ជាមួយ​ជាតិ​ស្ករ​ទាប និង​ទឹកច្រលក់​ម៉ា​រី​ណា​រ៉ា​ធម្មជាតិ អង្ករ​សម្រូត និង​ពោត ទឹកដោះគោ​ជូរ​ដែល​គ្មាន​ជាតិ​ធាតុ និង​ទឹកជ្រលក់​ញាំ​សាឡាដ ដែលមាន​ជាតិ​ប្រេង​អូ​លីវ​។​

ការជួល​អ្នកមើល​ថែទាំ ៖ ប្រសិនបើ​អ្នកមាន​កូនតូចៗ​នៅផ្ទះ មាន​គម្រោង ១ ម៉ោង រឺ ២ ម៉ោង ឆ្ពោះទៅ​ផ្សារ​តែឯង​។ អ្នក​អាច សូម្បីតែ​ជ្រើសរើស​សមាជិកគ្រួសារ​នៅពេល​មួយណា ជាមួយ​កូនៗ​អ្នក​។ អ្វីដែល​អ្នកនឹង​សន្សំ ក្នុង​ការទិញ​ដោយ​ឯកឯង​តិចតួច និង​ច្រើនជាង​ការចំណាយ សម្រាប់​ថ្ងៃ​របស់​អ្នក​មើលថែ​។ ជ្រើសរើស​ពេល​សមរម្យ ហើយនឹង​នាំយក​បញ្ជីរាយនាម​។​

ការបំពេញ​ទឹក​ក្នុង​ដប ៖ អំឡុងពេល​មាន​ផ្ទៃពោះ កំរិត​ឈាម​របស់​អ្នក បង្កើន​ដោយ ៥០% ហើយ​លើសពីនេះ តម្រងនោម​របស់​អ្នក មិន​ដំណើរការ​ដោយ​ល្អ​។ តម្រងនោម​កាន់តែ​ខ្សោយ ធ្វើឱ្យ​វា​ពិបាក​ចំពោះ​កូន​អ្នក ដើម្បី​បញ្ចេញ​សារធាតុ​ទឹក ដែល​លើស ដែល​បណ្ដាលឱ្យ​ក្លាយជា​ធាត់​ហើម និង​ហើម​កែងជើង​។ ប៉ុន្ដែ​ការទទួល​ទាន​ទឹក​គ្រប់គ្រាន់ អាចជួយ​អ្នក​កាត់ បញ្ចេញ​ធាតុទឹក ជួយ​អ្នក​ឱ្យមាន​ធាតុទឹក​ក្នុង​ខ្លួន ហើយនឹង​ការពារ​រោគ​ទល់លាមក​។​

ចំនួន​ដែល​ល្អប្រសើរ​នោះ គឺ ២.៣ លីត្រ រឺ ប្រហែល ១០ ពែង​ក្នុង​មួយថ្ងៃ​។ រក្សា​បន្ដ​នូវ​វិធី​ទាំងនេះ ៖
. ផឹកទឹក​មួយ​កែវ​ភ្លាម ពេលណា​អ្នក​ភ្ញាក់​ដឹងខ្លួន ហើយ​ផឹកទឹក​មួយ រឺ ពីរ​កែវ​រាល់ពេល​អាហារ​។​
. ស្វែងរក​សីតុណ្ហភាព ដែល​អ្នក​ចូល​ចិ​ត្ដ​។ នេះ​នឹង​ជួយ​អ្នក​ផឹក​កាន់តែច្រើន​។​
. ប្រសិនបើ​អ្នក មិន​ចូល​ចិ​ត្ដវា ជា​លក្ខណៈសាមញ្ញ​នោះទេ ដាក់​បន្ថែមចំនួន​ទឹក​ផ្លែឈើ ១០០% បន្ដិចបន្ដួច រឺ ប្រើ​ទឹក ផ្លែឈើ ដែល​ក្លាស​សេ ក្នុង​ពុម្ព​ដុំ​ទឹកកក​តូចៗ ដើម្បី​ផ្ដល់​រសជាតិ​បន្ដិចទៀត​៕ ប្រភព បុរស​ស៊ី​វិ​ល័យ​

pregnant-woman-eating-fruit