ញឹម ចាន់ថន ប្រកាសថា​ដល់ពេល​នាង​ចង់បាន​ប្តី​

, , Comment closed

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ដែល​វិ​វត្ត​ខ្លួន​ទៅជា​តារា​សម្តែង ដែល​មុននេះ​ធ្លាប់​បដិសេធ​សំណើ​អ្នកមានគុណ​ដែល​ចង់​ឲ្យ​កូន​យកប្តី តែ​នាង​អះអាងថា​មិនទាន់​ចង់បាន​នោះ​នៅ​យប់​ថ្ងៃទី​១៣ ខែមីនាជា​រាត្រី​ដ៏​មហស្ចារ្យ​នៃ​ពិធី​ខួបកំណើត​វ័យ​៣២​ឆ្នាំ​នោះ​នៅមុខ​ភ្ញៀវ​យ៉ាងច្រើន​កុះករ​ក្នុង​រ៉ូ​ប​បែប​ជា​កូនក្រមុំ ញឹម ចាន់ថន ហាមាត់​បិទមាត់​មួយ​ម៉ាត់​ណា​ក៏​ថា ចង់​ធ្វើជា​កូនក្រមុំ និង​រៀបការ​នឹង​គេ​ដែរ​។​

2bcf7143-f0eb-4086-bffb-4683dc99ee34

​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១២​កន្លង​ទៅនោះ និង​ក្រោយ​បែក​ផ្ទុះ​រឿង​នាង​ញឹម ចាន់ថន​និង​ហេង ម៉ា​រ៉ា​ឌី ឈ្លោះ​គ្នា​ក្នុង​ក្លិប​ដណ្តើម​ប្រុស​ក្មេង​ផឹក​ស៊ីពេល​រាត្រី​នោះ ក៏មាន​ដំណឹង​យ៉ាង​រសើប​មួយ​ដែល​ផ្ទុះ​ចេញពី​ក្នុង​គ្រួសារ​នាង​ថា តារាចម្រៀង​ដែល​សម្បូរ​សាច់​ដើមទ្រូង​នាង​ញឹម ចាន់ថន ត្រូវបាន​ឪពុកម្តាយ​នាង​បង្ខំ និង​សូម​អង្វរ​ឲ្យ​នាង​យកប្តី​។​

ជុំវិញ​ដំណឹង​ដ៏​រសើប​នោះ​នាង​ក៏​ធ្លាប់បាន​បកស្រាយ​ឲ្យ​មហាជន​អស់​ចម្ងល់​ហើយ​ដែរ ដោយ​នាង​សារភាពថា ម្តាយ​នាង​ចង់​ឲ្យ​នាង​យកប្តី​គឺ​គាត់​ចង់បាន​ចៅ​ព តែ​នាង​មិនអាច​ទទួលយក​សំណើ​គាត់​បានទេ​ព្រោះ​នាង​នៅ​ចង់​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នៅ​ស្រឡាញ់​សិល្បៈ​ខ្លាច​យកប្តី​ទៅ​ប្តី​មិន​ពេញចិត្ត​ការងារ​នេះហើយ​ឲ្យ​នាង​ឈប់​នោះ​។​

យ៉ាងណា​ភាព​អស់សង្ឃឹម​នៃ​អ្នកមានគុណ​របស់​នាង​ញឹម ចាន់ថន ដែល​ដេក​ព្រួយ​ខ្លាច​អត់​ចៅ​ព​នឹង​គេ​នោះ ពេលនេះ​ហាក់​ផ្តល់​តម្រុយ​នៃ​ក្តីសង្ឃឹម​ឡើងវិញ​ហើយ​ខណៈដែល​កូនស្រី​សំណព្វចិត្ត​គាត់​នាង​ញឹម ចាន់ថន​បាន​បង្ហើប​ថា នាង​ដូចជា​ចង់បាន​ប្តី​និង​ចង់​ស្លៀកពាក់​ខោអាវ​កូនក្រមុំ​។​

130320_28b

កាលពី​រាត្រី​ថ្ងៃ​អង្គារ​ទី​១៣ មីនា​កន្លងទៅនេះ នាង​ញឹម ចាន់ថន បានធ្វើ​ខួបកំណើត​គម្រប់​វ័យ​៣២​ឆ្នាំ​ដែលមាន​ភ្ញៀវ​មក​ចូលរួម​យ៉ាង​កុះករ​មាន​ទាំង​អ្នកសិល្បៈ​និង​ក្រៅ​សិល្បៈ​។ នៅមុខ​ភ្ញៀវ​ទាំងនោះ​នាង​បាន​និយាយ​ហើយ​និយាយទៀតថា​៖«​ចូលដល់​វ័យ​៣២​ឆ្នាំនេះ​ដូចជា​ចង់​រៀបការ​នឹង​គេ​ដល់​ហើយ​»​។ ក្នុង​សម្លៀកបំពាក់​រ៉ូ​ប​បែប​កូនក្រមុំ ចាន់ថន បាន​បន្ថែម​លើ​ការ​បង្ហើប​នោះ​ថា នៅ​រាត្រី​ដ៏​រីករាយ​នោះ នាង​ក៏បាន​សួរ​ទៅ​មិត្តភក្តិ​នៅមុខ​អ្នកសារព័ត៌មាន​ជាច្រើន​ថា ម៉េច​ដែរ​បងប្អូន​ខ្ញុំ​ស្លៀក​រ៉ូ​ប​កូនក្រមុំ​សម​ទេ​? សម​កូនក្រមុំ​ក្នុង​ថ្ងៃ​រៀបការ​ទេ​?​។ នាង​ញឹម ចាន់ថន បាន​បន្តថា​៖«​ដូច​មិត្តភក្តិ​ដឹង​ហើយ​ថា​គ្នា​ឆ្នាំនេះ​វ័យ​៣២​ឆ្នាំ​ហើយ ចេះតែ​ចង់​រៀបការ​នឹង​គេឯង​ហើយ​បើ​មាន​អ្នកណា​ស្រឡាញ់​មានចិត្ត​ចង់​រៀបការ​នោះ ឲ្យ​មើលទៅ​ថា អាច​រស់នៅ​ជាមួយគ្នា​បាន​នោះ ខ្ញុំ​នឹង​ពិចារណា​ហើយ​ពេលនេះ​មិន​ចង់​អូស​ពេលវេលា​ទៀត​ទេ​»​។​

បើទោះជា​ការ​បង្ហើប​បែប​ទទូច​ចង់​រៀបការ​ស្លៀកពាក់​ខោអាវ​កូនក្រមុំ​យ៉ាងណាក៏ដោយ តែ​នាង​មិនបាន​សារភាពថា​នាង​រកបាន​បុរស​ក្នុង​បេះដូង​ហើយ​នោះទេ​។ ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន​ដែល​សួរថា ចុះបើ ចាន់ថន និយាយ​តែ​ពាក្យ​ចង់​រៀបការ​នោះ​ពេលនេះ​នាង​មាន​ម្ចាស់​ចិត្ត​ហើយ​ឬ​នៅ​? នាង​និយាយថា​៖«​រឿង​ម្ចាស់​បេះដូង​នោះ​ខ្ញុំ​មិន​ចង់​មាន​ទេ តែបើ​មាន​នោះ គឺ​ដឹក​ដៃ​គ្នា​ចូល​រោងការ​តែម្តង​»​។​

នាង​បញ្ជាក់ថា​៖«​ខ្ញុំ​ចង់​រៀបការ​នេះ​មិនមែន​ខ្ញុំ​មាន​ម្ចាស់​បេះដូង​ហើយ​នោះទេ គឺ​នៅ​ហើយ​អ្នកណា​ចូល​មុន​ខ្ញុំ​ពេញចិត្ត​ប្រកាស​រៀបការ​ភ្លាម​»៕

 db0db39a-f37b-4b7b-a1f4-bf5dc4906c61

ប្រភព postkhmer.com​