អេ​ស្ប៉ា​ញ និង​បារាំង​សង្ឃឹម​ឈ្នះ​ដូចគ្នា​នៅ​រាត្រី​នេះ​

, , Comment closed

ក្រុង​ម៉ា​ឌ្រី​ដ​ ៖ ខណៈដែល​នៅសល់​រយៈពេល​មួយឆ្នាំ​ទៀត​នឹង​ឈានដល់​ព្រឹត្តិការណ៍ World Cup ក្រុម​ជើង​ខ្លាំង​ប្រចាំ​តំបន់​អឺរ៉ុប​មួយចំនួន​កំពុងតែ​សង្ឃឹមថា នឹង​អាច​បោះជំហាន​ឆ្ពោះទៅមុខ​ដ៏​ធំ​មួយ​ដើម្បី​ឈ្នះ​កៅអី​របស់​ពួកគេ​ក្នុង​ជុំ​ផ្តាច់ព្រ័ត្រ​ក្នុងប្រទេស​ប្រេ​ស៊ី​ល​នៅក្នុង​សប្តាហ៍​ដ៏​មមាញឹក​មួយ​នៃ​ការប្រកួត​ជម្រុះ​។​

​ការប្រកួត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងគេ​បំផុត​នៅក្នុង​ខែ​នេះ គឺ​ជំនួប​រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង និង​ក្រុម​ម្ចាស់​ជើងឯក​ប្រចាំ​តំបន់​អឺរ៉ុប និង​ពិភពលោក អេ​ស្ប៉ា​ញ ក្នុង​ទីក្រុង​ប៉ារីស​នា​ថ្ងៃ​អង្គារ​ក្រោយ ស្រប​ពេលដែល​ក្រុម​ទាំងពីរ​កំពុង​តែមាន​៧​ពិន្ទុ​ដូចគ្នា​នៅលើ​កំពូល​តារាង​នៃ​ពូ​ល I ។​

ប៉ុន្តែ​ក្រុម​ជម្រើសជាតិ​ទាំងពីរ​នេះ ត្រូវតែ​ផ្តួល​គូប្រជែង​មិនសូវ​ខ្លាំង​របស់ខ្លួន​ជាមុនសិន​នៅ​រាត្រី​នេះ នៅពេលដែល​អេ​ស្ប៉ា​ញ​ទទួលភ្ញៀវ​ហ្វាំ​ង​ឡង់ នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង Gijon ខណៈ​បារាំង ទទួល​ស្វាគមន៍​ក្រុម​ជម្រើសជាតិ​ហ្ស​ក​ហ្ស៊ី​។​

ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​របស់លោក Vicente Del Bosque នឹងត្រូវ​ប្រកួត​ដោយ​គ្មាន​ប្រធាន​ក្រុម Iker Casillas និង​ខ្សែការពារ Carles Puyol របស់​ក្រុម Barcelona ខណៈដែល​អ្នក​ទាំងពីរ​សុទ្ធសឹង​ទើបតែ​ជាសះស្បើយ​ពីរ​បួស ហើយ​ចំណែក​ខ្សែបម្រើ Xavi Hernandez កំពុងតែ​ព្យាយាម​ធ្វើ​ឲ្យ​មាន​ភាពរឹងមាំ​ផងដែរ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ពួកគេ​គួរ​នៅតែ​អាច​ទប់ស្កាត់​ការ​វាយ​ការ​ប្រជែង​របស់​ក្រុម​ហ្វាំ​ង​ឡង់ ដែល​បច្ចុប្បន្ន​កំពុងតែ​ឈរ​នៅ​បាត​តារាង​នៃ​ពូ​ល I ។​

ខ្សែបម្រើ​ស្លាប​អន្តរជាតិ​អេ​ស្ប៉ា​ញ Juan Mata របស់​ក្លិប Chelsea បាន​និយាយថា​៖ «​យើងទាំងអស់គ្នា​សុទ្ធសឹង​ថា ការប្រកួត​ទាំងពីរ​រវាង​ក្រុម​ហ្វាំ​ង​ឡង់ និង​បារាំង នឹង​ក្លាយជា​ការប្រកួត​ចុងក្រោយ​សម្រាប់​យើង​។ វា​នឹង​ក្លាយជា​កំហុស​មួយ​សម្រាប់​យើង​ក្នុង​ការគិត​អំពី​ក្រុម​ជម្រើសជាតិ​បារាំង ពីព្រោះ​យើង​ត្រូវតែ​ឈ្នះ​ការប្រកួត​ទី​១​មួយ​សិន​»​។​

ការគិត​របស់គេ មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​លោក Didier Deschamps ដែល​ក្រុម​របស់លោក នឹងត្រូវ​លេង​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ​ជា​លើក​ទី​១​របស់​ពួកគេ បើ​គិត​ចាប់តាំងពី​ទទួលបាន​លទ្ធផល​ស្មើ ១-១ ក្នុង​ទីក្រុង​ម្រ៉ា​ឌី​ដ​កាលពី​ខែតុលា​។​

ខណៈដែល​កំពុងតែ​ព្យាយាម​ផ្តោតអារម្មណ៍​ទៅលើ​ការតាំង​ចិត្ត​របស់​ក្រុម​លោក​នៅក្នុង​ដៃ លោក Deschamps បាន​និយាយថា​៖ «​នៅក្នុង​យុទ្ធនា​ការប្រកួត​ជម្រុះ​របស់​យើង ជាពិសេស​សម្រាប់​ការប្រកួត​ជាមួយនឹង​អេ​ស្ប៉ា​ញ យើង​ត្រូវតែ​ឈ្នះ​ការប្រកួត​ជាមួយ​ហ្ស​ក​ហ្ស៊ី​ជាមុនសិន​»៕​

Spain