ស្ត្រី​ដែល​ត្រូវ​ស្វាមី​រុញ​ទម្លាក់​ពីលើ​រថយន្ដ បើក​ថយក្រោយ​កិន​ជើង បានទទួល​អំណោយ​ពី​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ ស្ដ្រី​ដ៏​សែន​កំសត់ ដែល​រង​នូវ​អំពើហិង្សា ដ៏​សែន​ឈឺចាប់ ត្រូវ​ប្ដី​រុញ​ទម្លាក់​ពីលើ​រថយន្ដ ហើយ​កិន​បណ្ដាល​ឱ្យស្លាប់​កូន​ក្នុង​ផ្ទៃ និង​ពិការ​ជើង​ម្ខាង​ទៀត​កាលពី ៤​ឆ្នាំមុន បានទទួល​អំណោយ សប្បុរស​ដ៏​ថ្លៃថ្លា របស់លោក​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ រួមមាន​គ្រឿងឧបភោគ បរិភោគ​និង​ថវិកា ១​លាន​រៀល ។​

 

​លោក ឡុង សេង មន្ដ្រី​ក្រសួង​ព័ត៌មាន បាន​នាំយក​អំណោយ​របស់លោក​រដ្ឋមន្ដ្រី ក្រសួង​ព័ត៌មាន ទៅ​ប្រគល់ជូន​ដល់ដៃ​ស្ដ្រី វង់ ធា​រី អាយុ ៤៦​ឆ្នាំ ដែល​កំពុង​រស់នៅក្នុង​ខ្ទម​កំសត់ ស្ថិតក្នុង​ភូមិ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ នា​រសៀល​ថ្ងៃទី ២១ ខែមីនា ឆ្នាំ​២០១៣ ។ អំណោយ​ដែល​ចែកជូន រួមមាន អង្ករ ៥០​គីឡូក្រាម​, មី ១ កេះ​, ទឹកត្រី ទឹក​ស៊ី អ៊ីវ រួម​នឹង​គ្រឿងឧបភោគ បរិភោគ​មួយ ចំនួន​ទៀត និង​ថវិកា ១​លាន​រៀល​ផង ដែរ ។

សូម​រំលឹកថា ស្ដ្រី​កំសត់​ឈ្មោះ វង់ ធា​រី សព្វថ្ងៃ​មានកូន ៨​នាក់ នៅក្នុង​បន្ទុក កាលពី ៤​ឆ្នាំមុន គឺ​នៅ​ឆ្នាំ ២០០៨ អ្នកស្រី​ត្រូវបាន​ស្វាមី ប្រើ​អំពើហិង្សា ដ៏​សែន​ឃោរឃៅ ដោយ​រុញ​ទម្លាក់​ពីលើ​រថយន្ដ ហើយ​បើក​ថយក្រោយ កិន​លើ​ជើង​បណ្ដាលឱ្យ​ពិការ​រហូត ដល់​បច្ចុប្បន្ន ។ អ្វីដែល​កាន់តែ​ក្ដុល​ក្ដួល ថែមទៀត​នោះ ទង្វើ​ដ៏​សែនស្អប់​ខ្អើ​ម​របស់​ស្វាមី​ចិត្តឃោរឃៅ បានធ្វើឱ្យ​កូន​នៅក្នុង​ផ្ទៃ​ដែល​បាន ចាប់កំណើត ត្រឹមតែ​ប៉ុន្មាន​ខែ​នោះ ស្លាប់បាត់​បង់ជីវិត​ផងដែរ​៕

22-m