ទូរស័ព្ទ​ល្បួង​នារី​វ័យ​១៨​ឆ្នាំ​ពី​ខេត្តកំពង់ឆ្នាំង មក​រំលោភ​ក្នុង​បន្ទប់​ជួល​នៅ​ភូមិ​ទួល​ពង្រ រហូត​បានសម្រេច​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ នារី​វ័យ​១៨​ឆ្នាំ​ម្នាក់​បានធ្វើ​ដំណើរ​ទៅកាន់​ប៉ុស្តិ៍​ប៉ូលិស​ចោមចៅ​ដាក់ពាក្យ បណ្ដឹង​ចោទប្រកាន់​យុវជន​ម្នា​ក់ថា​បាន​ទូរស័ព្ទ​ហៅ​នាង​មកពី​ខេត្តកំពង់ឆ្នាំង ឲ្យ​ទៅយក​លុយ​នៅឯ​ភូមិ​ទួល​ពង្រ ហើយ​ពេល​នាង​ទៅដល់ ស្រាប់តែ​យុវជន​ម្នាក់​នោះបាន​ធ្វើ​សកម្មភាព​ចាប់​នាង​រំលោភ​សេពសន្ថវៈ រហូត​បានសម្រេច​បន្ទា​ប់​មក​ជន​នោះបាន​រត់គេចខ្លួន​បាត់​ស្រមោល​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៣ នៅ​បន្ទប់​ជួល​បុរី​រុងរឿង ស្ថិតក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនសង្ស័យ​ដែល​ត្រូវគេ​ប្ដឹង​ចោទប្រកាន់​នោះ​ឈ្មោះ សូ សា​មៀន អាយុ​២០​ឆ្នាំ មាន ស្រុកកំណើត នៅឯ​ខេត្តព្រៃវែង ជា​កម្មករ​លីសែង​នៅ​ម្ដុំ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ​ស្នាក់នៅ​ផ្ទះជួល​ខាងលើ ដោយឡែក​នាងរង​គ្រោះ​អាយុ​១៨​ឆ្នាំ រស់នៅ​ម្តុំ​សាលា​លេខ​៥ ក្នុងស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ប្រភព​បាន​បន្តទៀតថា ជនរងគ្រោះ​និង​ជន​ត្រូវគេ​ចោទ គឺជា​មនុស្ស​មាន​ស្រុកកំណើត នៅ​ជាមួយគ្នា នៅឯ​ខេត្តព្រៃវែង ប៉ុន្តែ​ក្រោយមក​ជនរងគ្រោះ បាន​ផ្លាស់​ទីលំនៅ ពី​ខេត្តព្រៃវែង ទៅ​រស់នៅ​ខេត្តកំពង់ឆ្នាំង​ហើយ ជនសង្ស័យ​និង​ជនរងគ្រោះ ធ្លាប់​មក​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ បាន​ជួបគ្នា​ម្តង​ដែរ ។ នៅ​ព្រឹក​ថ្ងៃកើតហេតុ ជនសង្ស័យ​បាន​ទូរស័ព្ទ ទៅកាន់​ជនរងគ្រោះ ដោយ​សួរថា អូន​មាន​លុយ​ចាយ​ឬទេ ? ពេលនោះ ជនរងគ្រោះ​ប្រាប់ថា អត់​មាន​លុយ​ចាយ​ទេ ជនសង្ស័យ​ក៏បាន​ឲ្យ​នាង​មក​យកលុយ​នៅ​ភ្នំពេញ ។​

ក្រោយមក​នារី​រងគ្រោះ បាន​ជិះ​រថយន្ត​មកកាន់​ភ្នំពេញ ដើម្បី​មកជួប​ជនសង្ស័យ តាម​ការ​ណាត់ ដោ​យមក​ជាមួយ​មិត្ត​ភ័ក្តិ​ម្នាក់​ជា​ស្រី​ដូចគ្នា លុះ​ពេលមកដល់​ម្តុំ​គល់ស្ពាន ជ្រោយចង្វារ ក៏បាន​ជួប​ជនសង្ស័យ​មែន ហើយ​បន្ទាប់មក ជនសង្ស័យ​បាន​នាំ​នាង​ទៅផ្ទះ​ជួល​របស់គេ នៅ​បុរី​រុងរឿង ក្នុង​សង្កាត់​ចោមចៅ ដោយ​មក​តែ​ពីរ​នាក់ ជនសង្ស័យ​នោះទេ  ។ លុះ​ពេលមកដល់ ជនសង្ស័យ​ក៏បាន​ដាក់​គន្លឹះទ្វារ​ពី​ខាងក្នុង រួចហើយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង រហូត​បានសម្រេច​តែម្តងទៅ ៕