មេ​ឈ្មួញ កែវ សុធា ប្រើ​ស្បែក​ជា​យោធា​និង​រថយន្ត​ពណ៌​ត្រេអ៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់​

, , Comment closed

​ខេត្ដ​សៀមរាប ៖ ជើង​ខ្លាំង​រកស៊ី​ឈើ​ខុសច្បាប់​ឈ្មោះ កែវ សុធា ដែ​មាន​តួនាទី​ជា​នាយរង​កងកាំភ្លើងធំ​កងពលតូច​លេខ​៥ ​យ៉ា​ង​ហោ​ច​ណា​ស់​​ក៏​​ក្នុ​ង ​១ ​ខែ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​លេខ​២​តាម ឡាន​យី​ឌុប​ពណ៌​ត្រេអ៊ី​ពី​១០​ទៅ​១២​ឡាន យកមកចែក​ចាយ​តាម​ដេប៉ូ​ជាច្រើន កន្លែង​ក្នុង​ក្រុង​សៀមរាប ហើយ​សមត្ថ កិច្ច​ជាច្រើន​ស្ថាប័ន​ហាក់ដូចជា​ពុំ​សូវ​អើពើ ដែល​គេ​សង្ស័យថា អាចពាក់ព័ន្ធ​ទៅ នឹង​ផលប្រយោជន៍​ណាមួយ​ជាមួយ​លោក កែវ សុធា ។​

លោក កែវ សុធា ជាទូទៅ​បាន​ដឹកជញ្ជូន​ឈើ​ចេញពី​ចំណុច​អូរ​អា​កុក ភូមិ​អូរ​អា​កុក ឃុំ​-​ស្រុក​ស្វាយ​លើ ខេត្ដ​សៀមរាប បាន​យកមក​ចែកចាយ​ឱ្យ​ដេប៉ូ​ចំនួន ៣​ក្នុង​ក្រុង​សៀមរាប ១-​ដេប៉ូ​របស់​ឈ្មោះ ជា សុខ​ឃី​, ២-​ដេប៉ូ ផេ​ម ផាត់ និង​៣- ដេប៉ូ កែវ ឡាយ ឋិត​នៅ​ភូមិ​ជន្លង់ សង្កាត់ សាលា​កំរើក ក្រុង​-​ខេត្ដ​សៀមរាប ដែល​ក្នុង​១​រថយន្ដ​យី​ឌុប​យ៉ាងតិច​មាន​ពី​២០ ទៅ​៣០​ម៉ែត្រគូប ។ មិន​ត្រឹមតែ​ការដឹក ជញ្ជូន​នេះ​គ្មាន​ការអនុញ្ញាត​នោះទេ ត្រូវបាន​គេ​រាយការណ៍​មក​ថា បាន​បំផ្លាញ​ផ្លូវជាតិ​យ៉ាងធ្ងន់ធ្ងរ​ផងដែរ ។​

សមត្ថកិច្ច​បាន​និយាយថា លោក​កែវ សុធា បើទោះជា​មាន​តួនាទី​ជា​នាយរង កងកាំភ្លើងធំ​កងពលតូច​លេខ​៥​ចំណុះឱ្យ កងពលធំ​លេខ​២​នោះ​ក៏ដោយ ប៉ុន្ដែ​គាត់​យកតែ​ឈ្មោះ​ដើម្បី​មុខរបរ​ដឹកជញ្ជូន​ឈើ ខុសច្បាប់​តែប៉ុណ្ណោះ និង​យក​រថយន្ដ​បាញ់ ថ្នាំ​ពណ៌​ត្រេអ៊ី​ដើម្បី​បន្លាច​សមត្ថកិច្ច ក្នុង រូបភាព​ប្រើប្រាស់​សម្រាប់​អង្គភាព ។ បើទោះជា​លោក កែវ សុធា ដឹកជញ្ជូន​ឈើ​មក​ចែកចាយ​តាម​ដេប៉ូ​ល្បី​ពេញ ក្រុង​សៀមរាប ក៏ដោយ ប៉ុន្ដែ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​គាត់​ទេ ដោយសារតែ​បញ្ហា​ផលប្រយោជន៍​នោះឯង ៕

22-m