កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ ដោយមាន​ប្រតិភូ​កីឡា​២៤ ប្រទេស​ជុំវិញ​ពិភពលោក​មក​ចូលរួម​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ ជាតិ​អូឡាំពិក​កម្ពុជា​លោក វ៉ា​ត់ ចំរើន បានឱ្យដឹងថា ប្រតិភូ​កីឡា​មកពី​២៤ ប្រទេស​ជុំវិញ​ពិភពលោក​កំពុង​ត្រៀមខ្លួន ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅក្នុង​ខេត្ដ​សៀមរាប ដោយ​គណៈកម្មាធិការ ជាតិ​អូឡាំពិក​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដែលមាន​ប្រតិភូ ប្រមាណ​៨៦​នាក់​ចូលរួម​ប្រជុំ​និង​មក​ធ្វើ​ទស្សនៈកិច្ច​ប្រាសាទ​អង្គរ​ផងដែរ ។​

 

​កិច្ចប្រជុំ​ស្ដីពី​កីឡា​នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៦​ដល់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ ២០១៣​ខាងមុខនេះ ដោយ​មុន​ចាប់ផ្ដើម កម្មវិធី​នេះ​មួយថ្ងៃ​គឺ​នៅ​ថ្ងៃទី​២៥ ខែមីនា ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ ជាតិ​អួ​ឡាំ​ពិ​ក​កម្ពុជា​បាន​ដឹកនាំ​ប្រតិភូ ទាំង​៨៦​នាក់​នោះ​ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទ អង្គរវត្ដ និង​ប្រាសាទតាព្រហ្ម​១​ថ្ងៃ​ពេញ​តែម្ដង ។ លោក វ៉ា​ត់ ចំរើន បានឱ្យដឹងថា ក្រុមប្រឹក្សា​កីឡា អាស៊ី (OCA) ជា​អ្នក អញ្ជើញ​បណ្ដា​ប្រ​ទេ​សាំង​២៤​នោះ ហើយក៏​មានការ​ចូលរួម​ពី សំណាក់​មន្ដ្រី​អង្គការ​សាមគ្គី​អូឡាំពិក (OS) និង​ក្រុមប្រឹក្សា​កីឡា​អាស៊ី​ផងដែរ​។​

 

​រយៈពេល ២​ថ្ងៃ​នៃ​កិច្ចប្រជុំ​នោះ​គឺ​ផ្ដោត លើ​ប្រធានបទ​សំខាន់ៗ​មួយចំនួន​ដូចជា កម្មវិធី​សម្រាប់​អត្ដ​ព​លិ​ក​សម្រាប់​គ្រូបង្វឹក ការគ្រប់គ្រង​ការផ្សព្វផ្សាយ​តម្លៃ អូឡាំពិក ការប្រឹក្សា​ជា​បុគ្គល របាយការណ៍​ហិរញ្ញវត្ថុ កម្មវិធី​ប្រចាំ​ទ្វីប ការប្រកួត​កីឡា​យុវជន​អាស៊ី​លើក​ទី​២​នៅ ខេត្ដ​ណាន​ជី​ង ប្រទេស​ចិន ឆ្នាំ​២០១៣ ព្រមទាំង​ការប្រកួត​កីឡា​ក្នុង​សាល​អាស៊ី លើក​ទី​៤ និង​កីឡា​យុទ្ធសិល្ប៍ នៅ​អ៊ី​ន​ឈាន់ កូរ៉េខាងត្បូង ឆ្នាំ​២០១៣ ។​

លោក  ថោង ខុន រដ្ឋមន្ដ្រីក្រសួង ទេសចរណ៍​និង​ជា​ប្រធាន​គណៈកម្មាធិការ ជាតិ​អូឡាំពិក​កម្ពុជា​មានប្រសាសន៍​ថា នេះ​គឺជា​មោទនភាព​របស់​កម្ពុជា ដែល​ស្ថាប័ន​កីឡា​អន្ដរជាតិ​មួយ​បានផ្ដល់ ការទុកចិត្ដដ​ល់​កម្ពុ​ជា​ឱ្យធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ​ដែល ជាការ​សបញ្ជាក់​ឱ្យឃើញថា​កម្ពុ​ជាមាន​សុខសន្ដិភាព​ល្អ ព្រមទាំង​កីឡា​បានធ្វើ ដំណើរ​ក្នុង​កិច្ច​អភិវឌ្ឍ​បានល្អ ហើយ​ជាការ ផ្ដល់​ទំនុក​ចិ​ត្ដ​មួយ​ផ្សេងទៀត​ចំពោះ​សមត្ថ ភាព​របស់​កម្ពុជា​ដែល​កន្លងមក​អាច​រៀបចំ​បាន​នូវ​កិច្ចប្រជុំ​កំពូល​អាស៊ាន  និង​កិច្ចប្រជុំ​ដទៃទៀត​ក្នុងខណៈ​កម្ពុជា​ធ្វើជាប្រធាន​អាស៊ាន៕

22-m