លោក ជា សុផារ៉ា ៖ រាជរដ្ឋាភិបាល កំពុង​អនុវត្ដ​ន៍​គោលនយោបាយ​ចាស់ សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​យ៉ាងសកម្ម​

, , Comment closed

​ខេត្ដ​កំពង់ចាម ៖ លោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍​ជនបទនិង​ជា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាលនិង​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​៨៥៩​គ្រួសារ ស្មើនឹង​១.៣៨៣ ក្បាលដី ដែល​គិត​ជា​ទំហំ​ដី​ស្មើនឹង​១៦ ១៨,៨០​ហិកតា នៅក្នុង​ភូមិ​កបាស់ និង​ភូមិ​ទ្រៀក ឃុំ​មេ​មង ស្រុក​មេមត់ ខេត្ដ​កំពង់ចាម កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៣ ។

លោក ជា សុផារ៉ា បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពីស​ម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន និង​លោកជំទាវ​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​និង បាន​សម្ដែង​នូវ​ការអបអរសាទរ​ជូន​ដល់ ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ទទួលបាន ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ព្រមទាំង​បាន​ថ្លែង អំណរគុណ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​សហការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​ក្នុងការ​វាស់វែង​ដីធ្លី​ដើម្បី ចេញ​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ​។​

 

ជាពិសេស​ក្នុងនាម​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី លោក​បាន​ថ្លែង នូវ​អំណរគុណ​ជូន​ចំពោះ​យុវជន​ស្ម័គ្រចិត្ដ​ទាំងអស់ ដែល​បាន​លះបង់​កម្លាំង កាយ​ចិ​ត្ដ​ពេលវេលា និង​បាន​តស៊ូ​ជម្នះ គ្រប់ការ​លំបាក​ក្នុងការ​ចូលរួម​អនុវត្ដ ភារកិច្ច​នៃ​ការបែងចែក​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ ក្រោម​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ ដីធ្លី​ស្របតាម​បទបញ្ជា​០០១​បបរ​បស់ រាជរដ្ឋាភិបាល​ឱ្យមាន​ប្រសិទ្ធភាព និង​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​នាពេលនេះ​។   

នៅក្នុង​ឱកាស​នោះដែរ លោក​រដ្ឋ មន្ដ្រី​មានប្រសាសន៍ថា ដោយ​មើលឃើញ​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ លើ​បញ្ហាដីធ្លី​រាជរដ្ឋាភិបាល​ដែល​ដឹក នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​យក​ចិ​ត្ដ​ទុកដាក់​និង​បាន​ដោះស្រាយ បញ្ហា​នេះ​ជា​បន្ដបន្ទាប់ តាំងពី​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩ ជាពិសេស ក្នុងពេល​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល កំពុង​អនុវត្ដ​ន៍​គោលនយោបាយ​ចាស់ សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​យ៉ាងសកម្ម​។

លោក ជា សុផារ៉ា ក៏បាន​បន្ថែមថា ការកាន់កាប់​ដី ដោយ​ស្របច្បាប់​នាំឱ្យ​យើង​មាន​ទំនុក​ចិ​ត្ដ ក្នុងការ​អាស្រ័យ​ផល និង​ចាត់ចែង​លើ​ដីធ្លី​របស់ខ្លួន​។ ជាមួយគ្នានេះ លោក ជា សុផារ៉ា ក៏បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​កុំ​លក់​ដី នេះ​តែ​ជំនួស​មកវិញ​ដោយ​ការដាំដុះ យក​ផលិតផល​លក់​វិញ និង​កុំ​ជឿ​តាម ការឃោសនា​បំផ្លើសការពិត​ផ្សេងៗ ដែល​តែងតែ​ព្យាយាម​វាយប្រហារ​មក លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​៕

22-m