ជនជាតិ​ចិន​ ស្រវឹង​ជោកជាំ បើករថយន្ដ​មែរ​សឺ​ដេ​ស​ទៅបុក របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ និង​ម៉ូតូ​ពីរ​គ្រឿង​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ រថយន្ដ​មែរ​សឺ​ដេ​ស​១​គ្រឿង បាន​បើក​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់ ជាច្រើន​កំណាត់ កាលពី​វេលា​ម៉ោង​២៣​និង​៤០​នាទី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៣ ឋិត​នៅតាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស កែង​នឹង​ផ្លូវ​លេខ​៤៣២ ខាងមុខ​ស្ថានទូត​វៀតណាម ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រួច​បន្ដ​ទៅបុក​ម៉ូតូ​២​គ្រឿង បន្ថែមទៀត​បណ្ដាលឱ្យ​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់​ស្រាល​៣​នាក់  ។

 

​នៅ​មុនពេល​កើតហេតុ​គេ​បាន ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​អាយុប្រមាណ ៤០​ឆ្នាំមាន​អាការ​ស្រវឹង​ជោកជាំ​បាន បើករថយន្ដ​មែរ​សឺ​ដេ​ស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-7554 បើកបរ​តាម បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន ពេលមកដល់​ចំណុចកើតហេតុ​រថយន្ដ បាន​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​បាក់​ជាច្រើន កំណាត់​រួចហើយ​ម្ចាស់​បាន​ព្យាយាម​បើករថយន្ដ​រត់គេច ។​

ដោយសារ​មិនអាច​គ្រប់គ្រង​ខ្លួនឯងបាន រថយន្ត​បាន​ជ្រុល​ទៅបុក​ម៉ូតូ​២​គ្រឿង ដែល​កំពុង​ជិះ​នៅលើ​ផ្លូវ​បណ្ដាលឱ្យ​ម៉ូតូ ២​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ​និង​មនុស្ស​៣​នាក់​មាន​ម្នា​ក់រង របួសធ្ងន់​និង​២​នាក់​ទៀត​រងរបួស​ស្រាល ចំណែក​រថយន្ដ​កៀប​ក្បាល​ជាប់ នឹង​ម៉ូតូ​ទៅមុខ​លែងរួច ។ ជនរងគ្រោះ​៣​នាក់​មាន​ម្នាក់​របួសធ្ងន់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ឯកជន និង​២​នាក់ ទៀត​រងរបួស​ស្រាល​ទៅ​ដាក់ពាក្យ​បណ្ដឹង​ឲ្យ​ម្ចាស់​រថយន្ដ​សង​ការខូចខាត​៕

21-m