បើក​ម៉ូតូ​បញ្ច្រាសទិស ជ្រុល​ទៅបុក​រថយន្ត​តាក់ស៊ី​ម៉ែត្រ រងរបួស​ធ្ងន់​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ រថយន្ដ តាក់ស៊ី​ម៉ែត្រ​១​គ្រឿង​បាន​បើក​បុក​ហើយ​កិន​ពីលើ​បុរស​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ និង​ម៉ូតូ​ខូចខាត​​យ៉ា​ង​ដំ​ណំ​​កាលពី​វេលា​ម៉ោង​២​និង​១០ នាទី​រំលងអធ្រាត្រ​ថ្ងៃទី​២០ខែមីនា ឆ្នាំ​២០១៣ នៅមុខ​កាស៊ីណូ​ណាហ្គា​វើ​ល តាមផ្លូវ​សួន​សម្ដេច​តេ​ជោ​ហ៊ុន សែន ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

 

​នៅមុន​ពេល​កើត ហេតុ​គេ​ឃើញ​រថយន្ដ​តាក់ស៊ី​ម៉ែត្រ​១ គ្រឿង​ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2M-5204 បើកបរ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ពី​លិច​មក​កើត​ក្នុង​ល្បឿន​មធ្យម  លុះ​មកដល់​ចំណុចកើតហេតុ​ក៏​វាក់​នឹង ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​បញ្ច្រាសទិស​គ្នា​មកពី​ស្ពាន​កោះ​ពេជ្រ ក្នុងទិសដៅ ពី​កើ​តទៅ​លិច បណ្ដាលឱ្យ​ម៉ូតូ​និង​រថយន្ដ បុក​គ្នា​លាន់​សូរ​គ្រាំង ធ្វើឱ្យ​យុវជន​ដែល​ជិះ​ម៉ូតូ​ខ្ទាត​ផ្លោង​ចេញពី​ម៉ូតូ​ដួល​ទៅលើ ទ្រូងផ្លូវ​រងរបួស​យ៉ាងដំណំ​រួច​សន្លប់​ឈឹង​តែម្ដង ។

ចំណែក​ម៉ូតូ​ជនរងគ្រោះ បាន​ចូលទៅ​ក្រោម​រថយន្ដ​កិន​ខូចខាត ទាំងស្រុង ហើយ​អ្នកជិតខាង​ក៏ បាន​យក​ជនរងគ្រោះ​បញ្ជូន​ទៅកាន់​មន្ទីរ ពេទ្យ​ឯកជន​គឹម​សុង ដើម្បី​សង្គ្រោះ ។ តាម​សមត្ថកិច្ច​នគរ​បាលច​រាចរ​បាន ឱ្យដឹងថា ម៉ូតូ​រងគ្រោះ​បានធ្វើ​ដំណើរ​លើផ្លូវ​បញ្ច្រាស​នឹង​រថយន្ដ ដែលជា​ហេតុ បណ្ដាលឱ្យមាន​គ្រោះថ្នាក់​យ៉ាង​ដូច្នេះ ។ ដោយ​ឃើញ​ម៉ូតូ​ជនរងគ្រោះ​រង ការខូចខាត និង​របួស​ធ្ងន់ធ្ងរ​ពេក ខាង​រថយន្ត​តាក់ស៊ី ក៏​ជួយ​ជា សោហ៊ុយ​ជា​លុយកាក់​ខ្លះៗ​ឱ្យ​ក្រុមគ្រួសារ និង​ញាតិ​មិ​ត្ដ​ជនរងគ្រោះ​ដើម្បី​យកទៅ ព្យាបាល​ដោយ​មិនបាច់​រក​ខុសត្រូវ​អ្វី​ទេ​៕

21-m