សម្លាប់​ក្មេងស្រី​អាយុ​ ៧ ​ឆ្នាំ ច្រក​ការុង​យកទៅ​ប្លុង​ចោល ក្រោយ​ផ្ទះ​ចម្ងាយ​ ១០០ ​ម៉ែត្រ​

, , Comment closed

​ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រី​ម្នាក់​អាយុ​៧​ឆ្នាំ ឈ្មោះ បុណ្យ ស្រីមុំ ហៅ ចា​ន់​ថ​ន សព្វថ្ងៃ​រស់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារកណ្ដាល ​ក្រុ​ង​​ប៉ោ​យ​ប៉ែ​ត ខេត្ដ​ប​ន្ទា​យ​មានជ័យ រស់នៅ​ជាមួយ​ជីដូនបាន​បាត់​ពី​ផ្ទះមួយ​យប់ ហើយ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៣ នេះ ត្រូវបាន​គេ​ប្រទះឃើញ​សព​នៅក្រោយ​ផ្ទះ ដោយ​គេ​ញាត់​ការុង ក្រោយ​ផ្ទះ​ចម្ងាយ​១០០​ម៉ែត្រ​។​

 

​ជីដូន​ក្មេងស្រី​រងគ្រោះ​បាន​និយាយថា មុនពេល​កើតហេតុ នាង​តូច​ឈ្មោះ បុណ្យ ស្រីមុំ បាន​បាត់​ខ្លួន ហើយ​នៅពេល​ដល់​ម៉ោង ១១​ថ្ងៃត្រង់ ជា​ពេល​ហូបបាយ មិនឃើញ​ត្រឡប់មកវិញ ពួកគាត់​ក៏បាន​ដើររក​ដែរ តែ​មិនឃើញ​ចៅស្រី​រងគ្រោះ​សោះ​ពេញ​មួយ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៣ លុះ​ចូល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៣ វេលា​ម៉ោង​ជិត​១២ ថ្ងៃត្រង់ មាន​ក្មេងៗ​ប្រុស​ក្នុងភូមិ នាំគ្នា​ទៅ​បេះ​ផ្លែស្វាយ ក៏​ប្រទះឃើញ​សព​ក្មេងស្រី ក្នុង​ការុង​មួយ​ដែល​គេ​ប្លុង​ចោល​។ ក្មេងស្រី​រងគ្រោះ​គ្មាន​ទំនាស់​ជាមួយ​អ្នកភូមិ ហើយ​នាង​ក៏​គ្មាន​គ្រឿងអលង្ការ មានតម្លៃ​ពាក់​ដែរ រឿងនេះ​អាច មាន​គេ​រំលោភ​ហើយ សម្លាប់​ញាត់​ការុង​បំបិទមាត់​៕

21-m