ចំណុច​ទាំង​ប្រាំមួយ​ជួយ​ធ្វើយ៉ាងណា ឱ្យមាន​កម្ពស់​ខ្ពស់​សមរម្យ តាមបែប​ធម្មជាតិ​

, , Comment closed

​អ្នក​យល់ថា​កម្ពស់​រប​ស់​អ្នក ទាប​ជាងគេ​ក្នុងចំណោម​មិត្ត​ភ​ក្កិ​ទាំងអស់គ្នា ឬក៏​នៅក្នុង​គ្រួសារ​របស់​អ្នកនោះ អ្នក​ត្រូវ​ដឹងថា មាន​វិធីសាស្ត្រ​មួយចំនួនដែល​អាចជា​ជំនួយ​ក្នុង​ការជួយ​ពន្លូតកំពស់​តាមបែប​ធម្មជាតិ របស់​អ្នក​។​ ​កម្ពស់​របស់​មនុស្ស​មា​ន​ទំនាក់​ទំនង យ៉ាង​ជិតស្និត​ជាមួយនឹង សកម្មភាព​រស់នៅ ទម្លាប់ និង​តំណពូជ ដែលមាន​ឥទ្ធិពល​ដល់​បញ្ហា​លូតលាស់​នៃ​រា​ង្គ​កាយ​។ បើ​អ្នក​កំពុងតែ​ស្ថិតក្នុង «​វ័យ​លូតលាស់​» ហើយ​ចង់បាន​កម្ពស់​ធំ​ខ្ពស់​នោះ អត្ថបទ​នេះ​ប្រហែលជា​អាចជួយ​អ្នក អោយ​បន្ថែម «​ធ្មេញឈើ​» បាន​វែង​ជាង​មុន ៖

 

១. មាន​របប​អាហារ​ត្រឹមត្រូវ ៖
​មនុស្ស​ទូទៅ​តែងតែ​គិតថាការបរិភោគ​អាហារ​ច្រើន​ហួស​កំរិត នឹងធ្វើ​ឲ្យ​ខ្លួន​របស់​ពួកគេ​ធាត់ និង​មើលទៅ​មាន​កម្ពស់ ទាប​។ ប៉ុន្តែ​បើ​អ្នក​បរិភោគ​វា​ត្រឹមត្រូវ និង​ទៀងទាត់​នោះ វា​អាច​ឲ្យ​អ្នកមាន​កម្ពស់​ខ្ពស់ជាង​មុន និង​មាន​អារ​ម្ម​ណ៏​ស្រស់ថ្លា​។​

បរិភោគ​អាហារ ដែលមាន​សារធាតុ​ប្រូតេអ៊ីន ឲ្យ​បាន​គ្រប់គ្រាន់ ៖ សារធាតុ​ទាំងនោះ​មាននៅ​ក្នុង​សាច់សត្វ ត្រី សណ្តែក នឹង​ទឹកដោះគោ ដែល​អាចជួយ​ឲ្យ​សាច់ដុំ​មានការ​លូតលាស់ និង​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​។ ម្យ៉ាងវិញទៀត អ្នក​គួរតែ​កាត់បន្ថយ​នៅ​អាហារ​ដែលមាន សារធាតុ ខា​បូ​ហៃ​ដ្រេ​ត (carbohydrates) ដែលមាន​នៅក្នុង ភី​ស្សា នំ​ខេ​ក នំ​ផ្អែម និង​សូ​ដា​។​

បរិភោគ​អាហារ ដែលមាន​ជាតិ​កាល់ស្យូម ឲ្យ​បាន​គ្រប់គ្រាន់​៖ អាហារ​ទាំងនោះ មានដូចជា នៅក្នុង​បន្លែ​បៃតង និង​ទឹកដោះគោ ដែល​អាច​ជំនួយ​ដល់​ឆ្អឹង​ក្នុងការ​លូតលាស់​។​

បរិភោគ​អាហារ ដែលមាន​ជាតិ​ស័ង្កសី ឲ្យ​បាន​គ្រប់គ្រាន់ ៖ អាហារ​ទាំងនោះ មានដូចជា នៅក្នុង​ងាវ​សមុទ្រ ល្ពៅ គ្រាប់​ធញ្ញជាតិ សាច់​ចៀម សណ្តែកដី និង​ក្តាម​។​

បរិភោគ​អាហារ ដែលមាន​ជាតិ​វីតាមីន​ឌី (Vitamin D) ៖ វីតាមីន​ឌី ជួយ​ឲ្យ​ឆ្អឹង និង​សាច់ដុំ របស់​ក្មេងៗ មានការ​លូតលាស់ បាន​យ៉ាង​ឆាប់រហ័ស​។ វីតាមីន​នេះ មាននៅ​ក្នុង​សាច់​ត្រី បន្លែ ឬក៏​នៅក្នុង​ផ្សិត​។​

 

២. ការហាត់​ប្រាណ ៖
​កុមា​វ័យ​ជំទង់ ដើម្បី​មានការ​លូតលាស់​បានល្អ ត្រូវតែ​ធ្វើ​លំ​ហាត់ប្រាណ​។ ដូចជា​ការរត់ លោត ឬក៏​ធ្វើ​សកម្មភាព ហាត់ប្រាណ​ផ្សេងៗ យ៉ាងតិច​ឲ្យ​បាន ៣០​នាទី​ក្នុងពេល​មួយថ្ងៃ ដើម្បី​ឲ្យ​សាច់ដុំ​របស់គេ​ធ្វើការ​។​

 

៣. ការ​ទទួលទានដំណេក ឲ្យ​បាន​គ្រប់គ្រាន់ ជាប្រចាំ​ថ្ងៃ ៖
​ពេល​គេង​លក់ ជា​ពេលវេលា​ដែល ខ្លួនប្រាណ​របស់​អ្នក​លូតលាស់​។ ដូច្នេះ ការ​គេង​បាន​គ្រប់គ្រាន់ បានផ្តល់​ពេល​ច្រើន​ឲ្យ​ខ្លួន​របស់​អ្នក ក្នុងការ​លូតលាស់​។ បើ​អ្នកមាន​អាយុ​ក្រោម ២០​ឆ្នាំ អ្នក​គួរតែ​គេង​ឲ្យ​បាន ពី​៩ ទៅ​១១ ម៉ោង​ក្នុង​មួយ​យប់ ដើម្បី​ឲ្យ​រា​ង្គ​កាយ​លូតលាស់​បានល្អ និង​ឆាប់រហ័ស​។​

 

៤. ស្វែងយល់​ពី​បញ្ហា​មកពី​តំណពូជ ៖
​ជាទូទៅ​អ្នកវិទ្យាសាស្ត្រ​គិតថា ៦០ ទៅ​៨០% នៃ​កម្ពស់​របស់​អ្នក មកពី​ពូជពង្ស​របស់​អ្នក​។ ប៉ុន្តែ​ទោះបីជា​មកពី​តំណពូជ​មែន ឬក៏​មិនមែន​ក៏ដោយ ក៏​មិន​ប្រាកដថា អ្នក​មិនអាច​លូត​កម្ពស់​បាន​នោះទេ​។ អ្វីដែល​សំខាន់ អ្នក​ត្រូវតែ​យកចិត្តទុកដាក់ ចំពោះ​ខ្លួនឯង ទាំង​របប​អាហារ និង​ការហាត់​ប្រាណ​។​

 

៥. កុំ​ធ្វើ​អ្វីដែល​ប៉ះពាល់ ដល់​ការលូតលាស់​របស់​អ្នក ៖
​បើ​អ្នក​មិនបាន​ធ្វើ​អ្វី​ជួយ​ដល់​ការលូតលាស់​នៃ​រា​ង្គ​កាយ​របស់​អ្នក​ទេ អ្នក​ក៏​មិនគួរ​ធ្វើ​អ្វីដែល​ប៉ះពាល់​ដល់​ការលូតលាស់​ដែរ​។ ថ្នាំ​ញៀន បារី និង​គ្រឿង​ស្រវឹង គឺជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ការលូតលាស់​របស់​អ្នក និង​ធ្វើ​ឲ្យ​មានការ​លូតលាស់​យឺត​ជាង​ធម្មតា នៅពេលដែល​អ្នកប្រើប្រាស់​វា ក្នុង​វ័យ​កំពុង​លូតលាស់​។​

 

៦. ត្រូវ​គិតថា អ្នកមាន​អាយុ​ដល់​២០​ឆ្នាំ​ឡើង ទើប​អ្នក​ឈប់​មានការ​លូតលាស់ ៖
​ក្មេងៗ​ជាច្រើន​តែងតែ​សួរ​សំនួរ​ខ្លួនឯង​ថា «​តើ​ខ្ញុំ​ឈប់​មានការ​លូតលាស់​ហើយ​ឬ​?» បើ​អ្នកមាន​អាយុ​ក្រោម ១៨​ឆ្នាំ នោះ​ចម្លើយ​ប្រាកដជា «​ទេ​»​។ បើ​អ្នក​មិនទាន់​ពេញវ័យ​ទេ នោះ​អ្នក​នៅតែមាន​ការលូតលាស់​នៅឡើយ​។ ដូច្នេះ​អ្នកមាន​ពេលធ្វើ​អ្វីៗ ដើម្បី​ឲ្យ​រា​ង្គ​កាយ​របស់​អ្នក​លូតលាស់​បន្ថែមទៀត ជាជាង​ទុកពេល​ព្រួយ​ពី​ការឈប់​លូតលាស់​ទាំងនោះ​៕​

GETTY_H_040412_HeightDoctorsOffice