ចន្លោះ​ប្រព័ន្ធ​សុវត្ថិភាព Galaxy Note II អាច​ឲ្យ​គេ​ដោះ lockscreen ដោយ​មិនចាំបាច់​ស្គាល់​លេខ​សំងាត់​

, , Comment closed

​ការប្រើប្រាស់​ប្រព័ន្ធ​សុវត្ថិភាព​សម្រាប់​ទូរស័ព្ទ​ទំនើប​គឺ​ពិតជា​សំខាន់ ពីព្រោះ​បច្ចុប្បន្ន​ដោយសារតែ​បច្ចេកវិទ្យា​ជឿនលឿន ដូច្នេះ​ទើប​ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ត្រូវគេ​រក្សាទុក​នៅក្នុង​ទូរស័ព្ទ​ទំនើប​ជាជាង​ការកត់ត្រា​ដាក់​សៀវភៅ ។ យ៉ាងណាមិញ​ចំពោះ​ការ​ប្រើ​នូវ​សោ​សុវត្ថិភាព​សម្រាប់​ទូរស័ព្ទ​ទំនើប​ គឺ​ត្រូវបានធ្វើ​ឡើងទៅ​តាមរបៀប​ផ្សេងៗ ​ដែល​ម្ចាស់​ទូរស័ព្ទ​នីមួយៗ​បាន​ប្រើដូចជា PIN, pattern ឬ​ដាក់​លេខ​សំងាត់​ជាដើម (password lock) ។​

Samsung_Galaxy_Note_II_

​ថ្វីបើ​ការប្រើប្រាស់​ប្រព័ន្ធ​សុវត្ថិភាព​គឺ​ពិតជា​ធានាបាន​នូវ​សុវត្ថិភាព​ខ្ពស់​សម្រាប់​ទូរស័ព្ទ​ទំនើប តែ​ថ្មីៗ​នេះ​គេ​ទើបតែ​រកឃើញថា ពួកវា​ប្រហែលជា​មិនទាន់មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ការពារ​ទូរស័ព្ទ​អ្នក​នៅឡើយ​ទេ ប្រសិនបើ​អ្នកជា​ម្ចាស់​ទូរស័ព្ទ S​a​m​s​u​n​g ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.1.2 ឬ​ខ្ពស់ជាង​នេះ ដូចជា​ទូរស័ព្ទ​ទំនើប Galaxy Note II ជា​ដើម។​

លោក Terrence Eden បានធ្វើការ​បង្ហាញ​ដល់​ភ្នែក​របស់​យើង​ឲ្យ​ឃើញ​យ៉ាងច្បាស់​ពី​ការ​ដោះ​សោ​នៃ​ប្រព័ន្ធ​សុវត្ថិភាព​(security flaw ) របស់ Galaxy Note 2 ដោយ​មិនចាំបាច់​មាននូវ​លេខ​សំងាត់ ។ ឥឡូវ​ដើម្បី​ជ្រាប​កាន់តែច្បាស់​ពី​វិធីសាស្ត្រ​ក្នុងការ​ដោះ​សោ​សុវត្ថិភាព​របស់ Galaxy Note II សូម​ទស្សនា​វី​ឌី​អូ​ខាងក្រោម​ទាំងអស់គ្នា ។​

Galaxy-Note-ii

តាមរយៈ​វី​ឌី​អូ​ខាងលើ​យើង​ឃើញថា​អ្នកជំនាញ​គាត់​បាន​ប្រើប្រាស់​នូវ​មុខងារ emergency call ដើម្បី​ដោះ​សោ​សុវត្ថិភាព​ដែល​មា​ន​នៅលើ​ទូរស័ព្ទ Galaxy Note II នេះ ដំបូង​គាត់​បាន​បញ្ចូល​លេខ​ក្លែងក្លាយ​មួយចំនួន បន្ទាប់មក​ចុច​លើ button dial (​ហៅ​ទូរស័ព្ទ​ចេញ​)  នឹង​ព្យាយាម​រហូត​មាន​លោក error message ហើយ​ចុច​ទៅលើ button ត្រលប់​ក្រោយ​វិញ នេះ​គ្រាន់តែ​ជាការ​និយាយ​ត្រួសៗ​ប៉ុណ្ណោះ សំខាន់​ជាង​នេះ​ប្រិយមិត្ត​អាច​សាកល្បង​ធ្វើ​វា​ដោយ​ខ្លួន​អ្នក​ផ្ទាល់ ប៉ុន្តែ​សម្រាប់​លទ្ធផល​បានសម្រេច​ឬ​មិន​ស​ម្រេច​​នោះ ពពក​មិន​ហ៊ាន​អះអាង​នោះទេ ។​

សូមបញ្ជាក់ថា សម្រាប់​ចន្លោះ​ដែលមាន​នៅលើ​ទូរស័ព្ទ​ក្រុមហ៊ុន Samsung បាន​និយាយថា ពួកគេ​នឹង​បញ្ចូល​នូវ software ប​ន្ថែ​ម​​ទៅ​ក្នុង path ដែលមាន​ចន្លោះ​នោះ​នាពេល​ឆាប់ៗ​ខាងមុខ ។ ដោយឡែក​ដើម្បី​បន្ថែម​នូវ​សុវត្ថិភាព​កាន់​ខ្ពស់​សម្រាប់​ទូរស័ព្ទ​អ្នក​គឺមាន​ប្រិយមិត្ត​បន្ថែ​មការ​ប្រុយ​ប្រយ័ត្ន​ឲ្យ​បាន​គ្រប់ពេលវេលា​និង​គ្រប់​ទីកន្លែង​ដោយ​ខ្លួន​អ្នក​ទេ ទើប​ប្រសើរ៕

 

porpok.com​