កែវ វាសនា សង្សារ​ទាត់ចោល​ព្រោះ​ពូកែ​ទាក់​ស្រី​មិន​រើសមុខ​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ ខណៈពេលដែល​តារាចម្រៀង​ប្រុស ប្រចាំ​ផលិតកម្ម​សាន់​ដេ លោក កែវ វាសនា កំពុង​ធ្លាក់ចុះ​ប្រជាប្រិយភាព ស្រាប់តែ​កាលពី​ម្សិលមិញ​នេះអ្នក​សារព័ត៌មាន​ បានទទួល​សំបុត្រ​អនាមិក​មួយច្បាប់​មាន​ពីរ​ទំព័រ​ដោយបាន​ទម្លាយ​អាថ៌កំបាំង​របស់​តារាចម្រៀង​វ័យក្មេង កែវ វាសនា​ថា តារា​រូបនេះ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​នារី​វ័យក្មេង​ម្នាក់​នៅ​ខេត្តបន្ទាយមានជ័យ​ហើយ​មួយរយៈ​ចុងក្រោយ​នេះ សង្សារ​របស់​តារាចម្រៀង​រូបនេះ​បាន​ខឹងសម្បា​នឹង កែវ វាសនា យ៉ាងខ្លាំង​រហូត​ហ៊ាន​ជេរ ដៀលត្មះ​តារាចម្រៀង​រូបនេះ​ខ្លាំង​ទៀតផង​ដោយសារតែ កែវ វាសនា ពូកែ​ញ៉ែ​ស្រី​មិន​រើសមុខ​។​

 

​តាមរយៈ​លិខិត​នោះបាន​ឲ្យ​ដឹងថា ក្នុង​ការប្រគំ​តន្ត្រី​លក់​សំបុត្រ និង​កម្មវិធី​របស់​ក្រុមហ៊ុន នៅតាម​បណ្តា​ខេត្ត​នានា គេ​បានដឹងថា កែវ វាសនា ជា​តារាចម្រៀង​ប្រុស​មួយរូប​ដែល​ពូកែ​ញ៉ែ​ស្រី មិន​រើសមុខ​។ លិខិត​នោះបាន​បន្តថា ទន្ទឹមនឹង​ស្ថានភាព កែវ វាសនា ដែល​ធ្លាប់​តែមាន​ប្រជាប្រិយភាព លេចធ្លោ​ហើយ​សព្វថ្ងៃនេះ ហាក់ដូចជា​ធ្លាក់កូដ បើ​ប្រៀបធៀប​នឹង​តារា​ថ្មីថ្មោង គឺ​តារាចម្រៀង​រូបនេះ​មានតែ​ឈ្មោះ និង​បទ​ចម្រៀង​ដែល​ស្តាប់ទៅ​ថប់ៗ ហើយ​ជារឿយៗ​គេ​មិនដែល​ធ្លាប់​បានឃើញ យុវវ័យ​ជ្រើស​យក​បទ​ចម្រៀង​របស់​លោក មក​ធ្វើ​ការប្រឡង​នោះទេ ព្រោះ​បើ​ច្រៀង​ទៅ​ពួកគេ​ខ្លាច​ធ្លាក់ ដោយ​ស្វ័យប្រវត្តិ​។​

ជាមួយនឹង​រាសី​ដាក់​អារក្ខ​ធ្វើ​នេះ លិខិត​ដែល​សរសេរ​ដោយ​ដៃ​នោះបាន​បន្តថា ខណៈពេលដែល​តារាចម្រៀង​ក្នុង​ផលិតកម្ម​សាន់​ដេ កែវ វាសនា កំពុងតែ​វិលមុខ​នឹង​រឿង​ធ្លាក់​ប្រជាប្រិយភាព​នោះ ស្រាប់តែ​ឆ្នាំនេះ កែវ វាសនា ត្រូវ​សង្សារ​ទាត់ចោល​ទៀតផង​។​

​សង្សារ​របស់​តារាចម្រៀង​វេចសម្ពាយ​មកពី​ខេត្តកំពង់ឆ្នាំង កែវ វាសនា ត្រូវបាន​គេ​ទម្លាយ​ថា ឈ្មោះ ធា​វី ជា​អ្នករស់នៅ​ក្នុងស្រុក​មង្គល​បុរី ខេត្តបន្ទាយមានជ័យ​។ សំបុត្រ​អនាមិក​នោះបាន​បញ្ជាក់ទៀតថា ក្រុមគ្រួសារ​របស់​នារី​វ័យក្មេង​នោះ​មិន​គាំទ្រ កែវ វាសនា មូលហេតុ​ដោយសារតែ កែវ វាសនា ចេះតែ​ច្រៀង និង​មាន​ស្រី​ច្រើន ញ៉ែ​ស្រី​មិន​រើសមុខ​។​

ជាងនេះទៅទៀត​លិខិត​នោះបាន​បញ្ជាក់ថា ក្រុមការងារ និង​ក្រុម​អង្គរក្ស​ស្ទាវ​របស់ កែវ វាសនា តែងតែ​ទាក់ទង​ហៅ​នារី​រូប​ស្រស់​ក្មេងៗ​ស្អាតៗ ឲ្យ​ទៅ​ជួប​លោក កែវ វាសនា នៅ​កន្លែង​ណា​ដែល កែវ វាសនា ចង់​ជួប​។ ទង្វើ​បែបនេះហើយ​ដែល​ញ៉ាំង​ឲ្យ​សង្សារ​កែវ វាសនា ឈ្មោះ​ធា​វី មានការ​ខឹងសម្បា​យ៉ាងខ្លាំង​រហូត​ហ៊ាន​ដៀល កែវ វាសនា ខ្លាំងៗ ប៉ុន្តែ កែវ វាសនា នៅតែ​តាម​អង្វរ​កញ្ញា ធា​វី រហូត​។ ប្រភព​នោះបាន​បញ្ជាក់ថា នៅពេល​សង្សារ​ឈ្មោះ ធា​វី ខឹង​ម្តងៗ កែវ វាសនា បើករថយន្ត​ទៅ​ខេត្តបន្ទាយមានជ័យ​ទាំងយប់​ម៉ោង ២-៣​ទៀបភ្លឺ​ក៏មានដែរ​។​

អ្នក​ធ្លាប់​ស្គាល់​តារាចម្រៀង កែវ វាសនា មួយចំនួន​លាន់មាត់​ថា ក្នុងនាម​ជា​តារាចម្រៀង​ល្បី ម្នាក់​ដែរ ហេតុអ្វី​ក៏​ពូកែ​ញ៉ែ​ស្រី​មិន​រើសមុខ​បែបនេះ​។ ជាមួយគ្នា​នោះ ប្រភព​ដដែល​សង្កត់ធ្ងន់​ថា នៅពេល​មាន​លុយ​ច្រើន កែវ វាសនា តែង​ប៉ាវ​មិត្តភក្តិ​ប្រុស​ស្រី​ចូល​ក្លិប​អស់​លុយ​រលីង ហើយ​ព្រឹក​ឡើង​នាំគ្នា​ទិញ​ពង​ទា និង​មី​ហូប​ធ្វើ​មុខក្រៀម​ក្រំ​តែម្តង​។​

 

​ជុំវិញ​ការទម្លាយ​អាថ៌កំបាំង​របស់​ប្រភព​អនាមិក​នេះ តារាចម្រៀង​កែវ វាសនា មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ​កាលពី​ម្សិលមិញ ខណៈ​ទូរស័ព្ទ​របស់​តារាចម្រៀង​រូបនេះ​គ្មាន​អ្នក​លើក​៕

21-m (1)

ប្រភព postkhmer​