មន្ត្រី​គយ​នៅ​ព្រលានយន្តហោះ​​អ​ន្ត​រ​ជា​តិ​​ភ្នំពេញ បង្ខំ​ឲ្យ​ពលករ​មកពី​ប្រទេស​កូរ៉េ​បង់លុយ​២០​ដុល្លារ​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ ពលករ​មួយចំនួន​មកពី​ប្រទេស​កូរ៉េ ​ដែ​ល​​ធ្វើ​ដំ​ណើ​រ​​តា​ម​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​សម្តែង​ការងឿងឆ្ងល់​យ៉ាងខ្លាំង ខណៈដែល​ពួកគេ​ចុះ​មកដល់​ព្រ​លា​ន​យន្តហោះត្រូវបាន​មន្ត្រី​គយ​ប្រចាំ​ការទារលុយ​ពួកគេ​ម្នាក់​២០​ដុល្លារ ហើយ​បើតាម​ច្បាប់​គឺ ការ​យកលុយ​លើសពី​ការកំណត់​ចាប់ពី​មួយរយ​រៀល​ឡើងទៅ​ត្រូវបាន​ចាត់ទុកថា ជាការ​ប្រព្រឹត្ត​អំពើពុករលួយ ។​

​ពលករ​ដែល​ទើប​ត្រឡប់​ពី​ធ្វើការ​នៅ​ប្រទេស​កូរ៉េ បាន​លើកឡើងថា មន្ត្រី​គយ​នៅ​ព្រលានយន្តហោះ​ភ្នំពេញ បាន​ទារលុយ​ពួកគេ​ក្នុង​ម្នាក់​ចំនួន​២០​ដុល្លារ ដោយ​មិន​បានចេញ​ជា​វិ​ក័យ​ប​ត្រ​ជូន​ពួកគាត់​នោះទេ​។ មន្ត្រី​គយ​ប្រចាំ​ព្រលានយន្តហោះ​ភ្នំពេញ លោក វង្ស សារ៉ាន់ មាន ប្រសាសន៍ថា ជាគោលការណ៍ រាល់​អ្នកដំណើរ​ទាំងអស់​ត្រូវ​បង់លុយ​ខ្លះ ប្រសិនបើ​មាន​ឥ​វ៉ាន់​លើសពី​១០០​ដុល្លារ តែបើ​មិនមាន គឺ​អ្នកធ្វើដំណើរ​មិនត្រូវ​បង់លុយ​ទេ​។ គេ​ចង់ឃើញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាត់វិធានការ​ស៊ើបអង្កេត​រឿងនេះ​ឲ្យ​បាន​ស៊ីជម្រៅ ៕

21-m