បើករថយន្ត​លឿន​ពេក​រេ​ចង្កូត​ធ្លាក់​ផ្លូវ​បុក​គល់ឈើ ស្លាប់​កូន​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​

, , Comment closed

​ខេត្តស្ទឹងត្រែង ៖ គ្រោះថ្នាក់​ចរាចរ​មួយ បណ្តាលឱ្យ​បុរស​អ្នកបើកបរ​ម្នាក់​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៣ និង​១៥​នាទី​រសៀល ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៣ នៅ​ចំណុច ផ្លូវ​ក្រាល​ក្រួស​ក្រហម ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​។ ជនរងគ្រោះ​មានឈ្មោះ ឈុន ម៉​ង់ អាយុ​៣០​ឆ្នាំ រស់នៅ ភូមិ​ព្រែក សង្កាត់ ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ដែលមាន​ម្តាយ​ជា ថៅកែ​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត និង​ជា​ម្ចាស់ សណ្ឋាគារ​សេកុង​មានឈ្មោះ​ល្បី​ក្នុង​ខេត្ត ។​

ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ឈ្មោះ ឈុន ម៉​ង់ បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​ឡើង​ទួល រថយន្ត​មិន​បង្អង់​ល្បឿន ពេល​ចុះ​ពី​ទួល​វិញ គេ​ឃើញ​រេ​ពេញ​ផ្លូវ ជាន់​ហ្វ្រាំង​អូស ចំងាយ​ជិត​១០០​ម៉ែត្រ ក្បាល​រថយន្ត​បត់​ទៅ​ត្បូង ចូលក្នុង​ព្រៃ បុក​គល់ឈើ ខ្ទេច​មុខ រថយន្ត​ផ្នែក​ខាងមុខ ផ្លោង​មនុស្ស​ចេញ ធ្វើឱ្យ​ក្បាល​របស់​ជនរងគ្រោះ បោក​នឹង​ទ្វា​រថយន្ត ប្រេះ​លលាដ៍​ស្លាប់ តែម្តង​។ គ្រោះថ្នាក់​នេះ ពុំ​បណ្តាលឱ្យ​អ្នកផ្សេង​រងរបួស​ឡើយ ព្រោះ​ពេល​កើតហេតុ ផ្លូវ​មួយ​ខ្សែ​នេះ គ្មាន​អ្នកដំណើរ​ឆ្លងកាត់ ៕

21-m