រថយន្ដ​ដឹកទំនិញ​របស់​ក្រុមហ៊ុន​ថៃ បុក​ម៉ូតូ​ហើយ​បើក​រត់ ជ្រុល​ទៅ​កិន​ស្ត្រី​ម្នាក់​បែកក្បាល​ស្លាប់​

, , Comment closed

​ក្រុង​ប៉ោយប៉ែត ៖ រថយន្ដ​ដឹកទំនិញ​សណ្ដោង​កន្ទុយ​របស់​ក្រុមហ៊ុន​ថៃ មួយ​នៅក្នុង​ក្រុង​ប៉ោយប៉ែត បាន​បុក​និង​កិន ស្ដ្រី​ខ្មែរ​ម្នាក់ ស្លាប់​ភ្លាមៗ​នៅ​ជិត​ផ្សារ​អ​គ្គៈ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​៥​និង ៣០​នាទី​ល្ងាច ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៣ ខណៈ​ស្ដ្រី​រងគ្រោះ​កំពុង​ជិះ​ម៉ូតូ ធ្វើដំណើរ​ទៅផ្ទះ ។

ស្ដ្រី​រងគ្រោះ​មានឈ្មោះ ជា បុប្ផា អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​-​សង្កាត់ ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ជា​កម្មករ ស៊ីឈ្នួល​លក់​ឥ​វ៉ាន់​ឱ្យគេ​នៅក្នុង​ផ្សារ​រុង​ក្លឿ ។  មុនពេល​កើតហេតុ​ស្ដ្រី​រងគ្រោះ បានធ្វើ​ដំណើរ​តាម​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា​សេ​១២៥ ស៊េរី​២០១០ ពាក់​ស្លាក លេខ កំពង់ចាម 1E-1233 ។ រីឯ​រថយន្ដ​បង្កហេតុ​ម៉ាក IZUZU ពាក់​ស្លាក​លេខ ថៃឡង់ ៧០-០៣៩៣ បើកបរ​ដោយ​បុរស ម្នាក់​ឈ្មោះ ស៊ុន ស៊ី​ដា អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​លេខ​៣ សង្កាត់​-​ស្រុក​រាំង​ណាំ​យេន ខេត្ដ​ស្រះកែវ ប្រទេស​ថៃ ។

តាម​សាក្សី​បាន​អះអាង​ប្រាប់​នគរបាល​ថា រថយន្ដ​បង្ក បាន​ប៉ះទង្គិច​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​នៅ រង្វង់​មូល​ក្រុង​ប៉ោយប៉ែត គ្រា​ដែល​រថយន្ដ បង្ក​មានបំណង​បើក​ឆ្លង​ចូលក្នុង​ប្រទេស​ថៃ ។ នៅពេលដែល​រថយន្ដ​បង្ក​ប៉ះ​ម៉ូតូ ១​គ្រឿង​នោះ​ហើយ ទំនងជា​មិនមាន​ប្រាក់​សង ក៏​បើករថយន្ដ​ត្រឡប់មក​ក្រុមហ៊ុន នៅ​ក្រុង​ប៉ោយប៉ែត លុះ​ពេល​បើក​មកដល់​ចំណុចកើតហេតុ ក៏​កិន​ស្ដ្រី​រងគ្រោះ បណ្ដាលឱ្យ​បែកក្បាល​ស្លាប់​នៅនឹងកន្លែង​តែម្ដង ។  ស្ដ្រី​រងគ្រោះ​ធ្វើដំណើរ​ស្រប ទិស​ជាមួយ​រថយន្ដ​បង្កហេតុ ហើយ​បាន បើក​ម៉ូតូ​ទៅ​ប៉ះ​នឹង​រថយន្ដ​១​គ្រឿង​ទៀត បណ្ដាលឱ្យ​ដួល ស្របពេលនោះ​រថយន្ដ របស់​ក្រុមហ៊ុន​ថៃ​មកពី​ក្រោយ​កិន​ស្លាប់​តែម្ដង​៕

21-m (2)

21-m (1)