កងទ័ព​កម្ពុជា​នឹង​សាកល្បង​បាញ់​គ្រាប់​ពិតជា​ច្រើន​ប្រភេទ នៅ​ព្រំប្រទល់​របស់​ស្រុក​ចំនួន​៤ នៃ​ខេត្តកំពង់ស្ពឺ​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៣ នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រ​សួ​ង​កា​រ​ពា​រ​ជា​តិ​​ក​ម្ពុ​ជា​បាន​ថ្លែងថា កងទ័ព​កម្ពុជា​នឹង​សាកល្បង​បាញ់​គ្រាប់​ពិត​ប្រភេទ B-M21 និង ប្រភេទ​គ្រាប់​ផ្សេងៗ​ទៀត ដើម្បី​ពង្រឹង​បន្ថែមទៀត​ចំពោះ​សមត្ថភាព​របស់​កងទ័ព​ក្នុងការ​ការពារ បូរណភាព​ទឹកដី​របស់ខ្លួន​។

 

​លោក ទៀ បាញ់ បាន​បន្តថា ការបាញ់​សាកល្បង​នូវ​គ្រាប់​ពិត​នេះ គឺ​នឹង​ធ្វើឡើង​ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ​នាទី​លាន​សមយុទ្ធ ដែល​កងយោធពល​ខេមរភូមិន្ទ តែងតែ​ធ្វើជា​ញឹកញាប់​មកហើយ។ វា​មិនមែនជា​រឿង​ចំឡែក​នោះទេ ធំ​បំផុត​ពេលដែល​យើង​បាន​ហ្វឹកហ្វឺន រៀន​នូវ​បច្ចេកវិទ្យា​ថ្មី នៅ​ចំណែក​ណា​នោះ ពិតណាស់​យើង​ត្រូវតែមាន​ការអនុវត្តន៍​ជាក់ស្តែង ទើប​យើង​ដឹងថា ទាក់ទង​នឹង​ប្រភេទ​អាវុធ​ណាខ្លះ​ប្រើប្រាស់​វា​ពិតប្រាកដ ហើយ​វា​នឹង​ផ្តល់​ភាព​ជឿជាក់ថា​អនុភាព​ប្រសិទ្ធភាព​របស់​វា​នោះ​មាន​កម្រិតណា​។​

 

​លោក ទៀ បាញ់ បាន​បន្តទៀតថា​" តាម​ការគ្រោងទុក ការកសាង​ទីលាន​បាញ់​គ្រាប់​ពិត​នេះ គឺ​ផ្តល់​អាទិភាព​ចំនួន​៧ រួមមាន​៖ ទីលាន​បាញ់​អាវុធ​ថ្មើរជើង -​ទីលាន​បាញ់កាំភ្លើង​គាំទ្រ​ប្រភេទ​ត្បាល់ និង ដេ​កា​ហ្សិត​- ទីលាន បាញ់កាំភ្លើង​ធំ គ្រប់​ប្រ​ភ​ទ​- ទីលាន​បាញ់កាំភ្លើង ការពារ​អាកាស​- ទីលាន បាញ់​រថក្រោះ រថពាសដែក – ទីលាន​បាញ់​ឧទ្ធម្ភាគចក្រ យន្តហោះ និង​ទីលាន​បាញ់​គ្រាប់​ពិត ចាប់ពី​ថ្នាក់​ក្រុម​រហូតដល់​វរ​សេនា​តូច​។​

លោក ទៀ បាញ់ បាន​បញ្ជាក់ថា ក្នុងន័យនេះ​កងយោធពល​ខេមរភូមិន្ទ ធ្លាប់បាន​ធើ្វ​ការបាញ់​សាកល្បង​ទទួលបាន​ជោគជ័យ ជាច្រើនលើក​រួចមកហើយ រួមមាន កាំភ្លើង​ការពារ​អាកាស ត្បាល់ ដេ​កា កាំភ្លើង​លើ​រថក្រោះ កាំភ្លើង​ធុន​១៣០ មី​លី​ម៉ែត្រ និង​កាំភ្លើង​ប្រភេទ ប្រតិកម្ម BM21 ជាដើម ហើយ​ការបាញ់​សាកល្បង​នៅ​ចុងខែ​មីនា​នេះ ត្រូវគេ​ដឹងថា ភាគច្រើន​ជា​ប្រភេទ​អាវុធ ដែល​បាញ់​បាន​ឆ្ងាយ​និង​មានគុណ​ភាពល្អ ។​

មាន​អាវុធ​ជាច្រើន​ប្រភេទ​នឹងត្រូវ​បាញ់​សាកល្បង ដូចដែល​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឥត សារ៉ាត់ អគ្គមេបញ្ជាការ​ង​នៃ​កងយោធពល​ខេមរភូមិន្ទ ធ្លាប់បាន​បញ្ជាក់ថា ការបាញ់​នេះ​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​តំបន់ភ្នំ​បាំង ភ្នំ​នាង​ប្លែក ភ្នំ​ជ្រួក​ក្រាញ់ ភ្នំ​ម​មល់ ភ្នំ​សម្រែង ភ្នំ​ដំបង ភ្នំ​ថ្មពួក ភ្នំ​ភ្នា​យ​រូង ភ្នំ​អណ្តូង ភ្នំ​ចង្អោ ភ្នំ​ជ្រោះ​ភ្នំ និង​ភ្នំ​សូ​ភី ស្ថិតក្នុង​ព្រំប្រទល់​របស់​ស្រុក​ចំនួន​៤​ដូចជា​ស្រុក​សំរោង​ទង ស្រុក​ភ្នំស្រួច ស្រុក​បរសេដ្ឋ និង​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ៕

Cambodian soldiers walk in a line after test firing Russian-made BM-21 rockets during a multiple rocket launch system test at  Kampong Chhnang province