ជនអនាថា​ដេក​ដួល​ស្លាប់​តាមផ្លូវ សង្ស័យ​ដាច់បាយ​ច្រើន​ថ្ងៃ​មកហើយ​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនអនាថា​បាន​ដេក​ដួល​ស្លាប់​មិនដឹង​មូលហេតុ ខណៈ​ដើរ​មកដល់​មុខ​ហាង​កែសម្ពស្ស ស៊ីដនី សាឡ​ន ទល់មុខ​ភោជនីយដ្ឋាន​សួន​អាន់​ឆ័​រ តាម​បណ្ដោយ​ផ្លូវ​លេខ​១៧៣ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃរសៀល ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៣ ។ បុរស​អនាថា​ខាងលើ​មិន​ត្រូវបាន​ស្គាល់​អត្ដ​សញ្ញាណ​ទេ មាន​អាយុ​ជាង​២០​ឆ្នាំ ស្លៀក​ខោស​ជើងវែង​អត់​អាវ​។​

 

​យុវជន​ម្នាក់​ជា​បុគ្គលិក​ហាង កែសម្ពស្ស​ស៊ីដនី​សាឡ​ន បាន​និយាយ​ឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ បុរស​ខាងលើ​ដើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៧៣ ពី​លិចទៅ​កើត ពេលមកដល់​មុខ​ហាង​ក៏​ដួល​តែម្ដង បន្ទាប់មក​គាត់​ក៏បាន​យក​ទឹក​ឱ្យ​បុរស​នោះ​ផឹក តែ​បុរស​រូប​នោះបាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ។ ករណីនេះ គេ​សង្ស័យថា ប្រហែលជា​បុរស​រូបនេះ​មិនបាន​ហូប​អាហារ​ជាច្រើន​ថ្ងៃ​មកហើយ បណ្ដាលឱ្យ​ហេវ​អត់​អស់ កម្លាំង​ក៏​ដួល​ស្លាប់​តែម្ដង​៕

21-m