បើករថយន្ត​បុក​យ៉ាន់​ដាយ​ដឹក​ខ្សាច់​ពីក្រោយ ស្លាប់​ម្នាក់​និង​របួសធ្ងន់​ពីរ​នាក់​

, , Comment closed

​ខេត្តបាត់ដំបង ៖ គ្រោះថ្នាក់​ចរាចរ​មួយ​ដែល​រថយន្ត​ហ៊ីយ៉ាន់ដាយ​ធុន​ធំ​បាន​បុក ពីក្រោយ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​ខ្សាច់ កាលពី​វេលា​ម៉ោង​១​និង​២៥​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២០ ខែ មីនា ឆ្នាំ​២០១៣ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ក្រុមទី​១ ភូមិ​ទួល​ធ្នង់ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង បណ្តាល​ឲ្យ​បុរស​២​នាក់រ​ងរ​បូស​ធ្ងន់ និង​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​

 

ជនរងគ្រោះ​ដល់​ស្លាប់​មានឈ្មោះ ហាវ  ហៃ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ អ្នកបើកបរ ឡាន​ដឹក​ខ្សាច់​ម៉ាក​ហ៊ីយ៉ាន់ដាយ​ចំណុះ​២​តោន​កន្លះ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ពោធិសាត់​3A-0198 ។ ចំណែក​អ្នករបួសធ្ងន់​ពីរ​នាក់​មានឈ្មោះ ហាវ ហុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​កូន​ឈ្មោះ ហាវ ហៃ និង​ឈ្មោះ សោម ប៉ុ​ញ្ញា​រ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ត្រូវជា​ក្មួយ ហាវ ហៃ ។ ជនរងគ្រោះ​ទាំងបី​នាក់​រស់នៅ​ភូមិពាល​ញែក​២ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​សំពៅ​មាស ខេត្តពោធិសាត់​។​

 

រីឯ​អ្នកបើកបរ​រថយន្ត​បង្កហេតុ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ធុន​ធំ​យី​ឌុប ពណ៌​ត្រៃ​អ៊ី ពាក់​ស្លាក​លេខ​ស្វាយរៀង 3A-0371​បាន​រត់​គេចខ្លួនបាត់ ។ មុនពេល​កើតហេតុ មាន​រថយន្ត​ដឹក​ខ្សាច់​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​យឺតៗ ពី​ពោធិ៍សាត់​មក​បាត់ដំបង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ពេលមកដល់​ចំណុចកើតហេតុ  មាន​រថយន្ត​ធុន​ធំ​យី​ឌុប​បើកបរ​យ៉ាង​លឿន​ស្រប​ទិស​គ្នា​មកពី​ក្រោយ ហើយ​បាន​បុក​រថយន្ត​ដឹក​ខ្សាច់​ទំហឹង បណ្តាល​ឲ្យ​រថយន្ត​ដឹក​ខ្សាច់​ក្រឡាប់​ផ្ងារជើង​សង្កត់​ទៅលើ​អ្នកបើក​បរគាប ជាប់​ក្នុង​រថយន្ត​បណ្តាល​ឲ្យ​ស្លាប់ ចំណែក​កូនប្រុស​និង​ក្មួយប្រុស​រងរបួស​ធ្ងន់​៕

21-m