លោក​ផ្កាយ​ ២ ឡៅ តុង​ហាន សប្បាយ​ដឹកជញ្ជូន​គ្រឿងសំណង់​គេចពន្ធ​មកពី​វៀតណាម​តាម​ច្រក​ជ្រៃ​ធំ​

, , Comment closed

ខេត្តកណ្តាល ៖ ប្រមុខ​រាជរដ្ឋាភិបាល បាន​ព្រមាន​ដាក់ទោស​មន្ដ្រី​យោធា​ខិលខូច​មួយចំនួន​ដែល​នៅតែ គឃ្លើន​យកមុខ​នាទី​របស់ខ្លួន​ទៅ ពាក់ព័ន្ធ​នឹង​ជំនួញ​ឈើ​ខុសច្បាប់ ឬ​ការដឹកជញ្ជូន​ទំនិញគេចពន្ធព្រោះ​ម៉ោង​នេះ​ល្មម​ដល់ពេល​កែទម្រង់​ភាព​អសកម្ម​ឱ្យបាន​ល្អប្រសើរ​ឡើងវិញ​ហើយ ដោយសារ​មន្ដ្រី ជាច្រើន​ដែល​ធ្លាប់​ទាក់ទិន​នឹង​ការរកស៊ី​ឈើ​ខុសច្បាប់ ឬ​ការដឹក ជញ្ជូន​ទំនិញគេចពន្ធ អាច​ប្រមូលផលប្រយោជន៍​យកទៅ​ធ្វើ​មាន ធ្វើបាន​ផ្ទាល់ខ្លួន​ចាយ​មិន​អស់​រួច ទៅហើយ ។​

យ៉ាងណាក៏ដោយ​មន្ដ្រី​ក្នុង​ជួរ​កម្លាំង ប្រដាប់អាវុធ​ធំៗ​មួយចំនួន​នៅតែ បន្ដ​អាជីព​រកស៊ី​ដឹកជញ្ជូន​ទំនិញ គេចពន្ធ​មកពី​វ​ឥត​ណា​ម ឬ​ប្រទេស​ថៃ​កាន់តែ​អនាធិបតេយ្យ​ខ្លាំង​ឡើង ក្រោមរូបភាព​ប្រមូល​ផល ប្រយោជន៍​ទៅ​ចិញ្ចឹម​ប្រធាន​អង្គភាព ។ ជាក់ស្ដែង​លោក ផ្កាយ​២ ឡៅ តុង​ហាន បានធ្វើ​សកម្ម ភាព​នាំចូល​គ្រឿងសំណង់​គ្រប់ ប្រភេទ​មកពី​វៀតណាម​តាម​ច្រក ព្រំដែន​ទ្វេភាគី​ជ្រៃ​ធំ រាប់សិប​ឆ្នាំ មកហើយ គឺ​ប្រើប្រាស់​រថយន្ដ​ដឹក ជញ្ជូន​លើស​ទម្ងន់​ធ្វើឱ្យ​ខូចខាត ផ្លូវ​ស្ពាន​តាមផ្លូវ​ជាតិ​លេខ​២១​បេ ជា​ញឹកញាប់ ដោយ​មិន​ខ្លាចញញើត ចំពោះ​បទបញ្ជា​របស់​ថ្នាក់លើ​សូម្បីតែ​បន្ដិច​។​

​​

លោក​ផ្កាយ​២ ឡៅ តុង​ហាន ចេញមុខ រកស៊ី​ដឹកជញ្ជូន​គ្រឿងសំណង់​មក ពី​វៀតណាម តាម​រូបភាព​បង់ពន្ធ មិន​គ្រប់ ឬ​លើកលែង​ពន្ធ ដោយ  ការប្រើ​អំណាច​ផ្ទាល់ខ្លួន​ច្រើនជាង ការបង្ហាញ​វត្ដ​មាននៅ​ក្នុង​អង្គភាព ដែល​ពេលខ្លះ​គេ​ចាត់ទុកថា លោក ឡៅ តុង​ហាន ប្រើប្រាស់​មុខ​តំ ណែ​ង​ក្នុង​ជួរ​កម្លាំងប្រដាប់អាវុធ សម្រាប់​ការពារ​ជំនួញ​របស់ខ្លួន ឱ្យ​កាន់តែ​រឹងមាំ​ប៉ុណ្ណោះ ។ ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ស្អាង និង​ស្រុក​កោះធំ សម្ដែង​ការមិន សប្បាយ​ចិ​ត្ដ​ចំពោះ​សកម្មភាព​ដឹក ជញ្ជូន​ទំនិញ​ផ្ទុក​លើស​ទម្ងន់​របស់ លោក ឡៅ តុង​ហាន ដែល​បំ ផ្លាញ​ផ្លូវ​ស្ពាន​ចាស់​ទ្រុឌទ្រោម តាមផ្លូវ​ជាតិ​លេខ​២១​បេ​កាន់តែ​ច្រើនឡើងៗ។​

ប៉ុន្ដែ​សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ ឱ្យតែ​ក្រឡេកឃើញ​រថយន្ដ​ដឹក ជញ្ជូន​គ្រឿងសំណង់​របស់លោក ឡៅ តុង​ហាន ដែលមាន​ឈ្មោះ “​ហង្ស​” ជា​សញ្ញា​សម្គាល់​នោះ គឺ គ្មាន​នរណាម្នាក់​ហ៊ាន​ចេញមុខ​ទៅ ប៉ះពាល់ ឬ​ហាមឃាត់​នោះទេ ព្រោះ​មេ​ធំៗ​របស់​ពួកគេ​សុទ្ធតែ ទទួល​បានការ​បន្ដក់​ពី​លោក ឡៅ តុង​ហាន ជាប់​ជាប្រចាំ ។ បើ​និ យាយ​ពី​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ចំ ណុ​ចរ​កា​ខ្ពស់ ក្រោម​ការគ្រប់គ្រង របស់លោក ជួ ឈុន​ឡេង និង លោក ខាត់ សុខា នោះ អត់​ដែល ហ៊ាន​ប៉ះពាល់​រថយន្ដ​ដឹកជញ្ជូន លើស​ទម្ងន់​របស់លោក ឡៅ តុង ហាន ទេ រង់ចាំ​ទទួល​តែ​ផលប្រយោជន៍​ប៉ុណ្ណោះ​។​

​លោក ឡៅ តុង​ហាន មាន ស័ក្ដិ​ពេញ​ស្មារ ហើយ​ប្រើប្រាស់ មុខតំណែង​ក្នុងការ​សំរុក​ដឹកជញ្ជូន គ្រឿងសំណង់​គេចពន្ធ​មកពី​វៀតណាម​ចេះតែ​រលូន​ល្អ គ្មាន​ការបង្ក្រាប ពី​សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ ដែល​ប្រចាំការ​តាម​ដងផ្លូវ​ច្រើន ស្អេកស្កះ ក៏​ព្រោះតែ​លោក ឡៅ តុង​ហាន មាន​ជំនាញ​ទំនាក់ទំនង ផ្ដល់​ផលប្រយោជន៍​ឱ្យ​អាជ្ញាធរ ខេត្ដ និង​ថ្នាក់ដឹកនាំ​មួយចំនួន ទៀត​កុំឱ្យ​មន្ដ្រី​តូចតាច​ទៅ​បង្ក ឧបសគ្គ ឬ​រំខាន​សកម្មភាព​រកស៊ី ដឹកជញ្ជូន​ទំនិញគេចពន្ធ​របស់គាត់ ហើយ​ដើម្បី​បិទបាំង​រឿងអាស្រូវ ពុករលួយ​កុំឱ្យ​ថ្នាក់លើ​ចាប់កំហុស លោក ឡៅ តុង​ហាន មាន​ជំនាញ ពិសេស​ក្នុងការ​បែងចែក​ផល​ប្រ យោជន៍​ដែល​បានមកពី​ការដឹក ជញ្ជូន​ទំនិញគេចពន្ធ​ឆ្លងកាត់​ច្រក ជ្រៃ​ធំ ទៅឱ្យ​សមត្ថកិច្ច និង​អាជ្ញា ធរ​ពាក់ព័ន្ធ​តាម​រូបភាព​យក​ពី ក្អែក​ទៅ​ចែក​តា​វ៉ៅ ។​

​ការដឹកជញ្ជូន​ទំនិញគេចពន្ធ ឬ​គ្រឿងសំណង់​បង់ពន្ធ​មិន​គ្រប់ របស់លោក ឡៅ តុង​ហាន ក្នុង រដូវវស្សា​មានការ​ដឹកជញ្ជូន​តាម ផ្លូវទឹក ដោយ​ប្រើ​សា​ឡង់​យកទៅ ឡើង​នៅ​ចំណុច​ស្រុក​ស្អាង រួច ហើយ​រថយន្ដ​ធំៗ​ពាក់​ស្លាក​“​ហង្ស​” ជា​សញ្ញា​សម្គាល់ បាន​ទៅ​ផ្ទេរ​ទំនិញ ចេញ​ពីសា​ឡង់​ដឹកបញ្ជូន​មកកាន់ រាជធានី​ភ្នំពេញ ចែកចាយ​តាម ដេប៉ូ​យ៉ាង​មាន​សុវត្ថិភាព ប៉ុន្ដែ សម្រាប់​រដូវប្រាំង​វិញ រថយន្ដ​ដឹក ជញ្ជូន​គ្រឿងសំណង់​របស់លោក ឡៅ តុង​ហាន បាន​ចុះ​ទៅដល់ ច្រកព្រំដែន ។ ការរកស៊ី​ដឹកជញ្ជូន​ទំនិញ​ខុស ច្បាប់​របស់លោក ឡៅ តុង​ហាន ធ្វើឱ្យ​ខាតបង់​ចំណូល​ថវិកា ជាតិ ជាពិសេស​ការផ្ទុក​លើស ទម្ងន់​ធ្វើឱ្យ​ខូចខាត​ផ្លូវ​ស្ពាន​តាម ផ្លូវជាតិ​លេខ​២១​បេ​ជាច្រើន​ឆ្នាំ​មកហើយ៕

29 (2)

29 (1)