កម្លាំងចម្រុះ​ឃាត់​រថយន្ដ​ឡង់​គ្រី​ស័​រ​ផ្ទុក​ឈើ​ប្រណីត ពេល​ម្ចាស់​រត់គេចខ្លួន​បាត់ស្រមោល​

, , Comment closed

​ខេត្ត​រតនគីរី ៖ កម្លាំងចម្រុះ​រួមមាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ កម្លាំង​នគរបាល ប្រឆាំង​បទល្មើស​ខេត្ដ និង​កម្លាំង​នគរបាល​មូលដ្ឋាន ព្រមទាំង​រដ្ឋបាល​ព្រៃឈើ បាន​ឃាត់​រថយន្ដ​ឡង់​គ្រី​ស័​រ​មួយគ្រឿង ផ្ទុក​ឈើ​ប្រណីត​ពេញ កាលពី​វេលា​ម៉ោង ៨​និង​៥​នាទី​យប់ ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៣ ស្ថិតនៅ​ភូមិ​គង​យ៉ុ​ក ឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ ខេត្ដ​រតនគីរី ប៉ុន្ដែ​ពេល​ឃាត់​រថយន្ដ​នោះ អ្នកបើករថយន្ដ​បាន​រត់​គេចខ្លួនបាត់ ។​

 

​ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ​រតនគីរី​លោក នូវ ដា​រ៉ា បាន ឱ្យដឹងថា មុន​ឈានទៅដល់​ការឃាត់ រថយន្ដ​ខាងលើនេះ កម្លាំង​សមត្ថកិច្ច ទទួលបាន​ព័ត៌មាន​សម្ងាត់​ថា មាន​រថយន្ដ​ឡង់​គ្រី​ស័​រ​ស៊េរី​ចាស់ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ ២​សេ ០០១៦ ធ្វើ​ចរាចរណ៍​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៧៨ ក្នុងទិសដៅ​ឆ្ពោះទៅ​ប្រទេស​វៀតណាម ។ លោក​បន្ដថា ក្រោយពី​ទទួល ព័ត៌មាន​ខាងលើនេះ អង្គភាព​របស់លោក បាន​សុំ​យោបល់​ពី​ថ្នាក់លើ និង​ព្រះរាជអាជ្ញា ទើប​ឈានទៅដល់​ការឃាត់​រថយន្ដ​ផ្ទុក​ឈើ​ប្រណីត ១​គ្រឿង​នេះ ឆែកឆេរ ហើយ​ពិនិត្យឃើញ​មាន​ឈើ ប្រណីត​ប្រភេទ​ធ្នុង​ជាច្រើន​សន្លឹក ដែល មាន​ប្រវែង ១,២​ម៉ែត្រ និង​មុខកាត់ ២០ គុណ​នឹង​៤០ ១០​គុណ​នឹង​៤០ ជាច្រើន សន្លឹក ៕

20-m